no-alternative title

របាយការណ៍៖ ប្រាក់ចំណេញអាជីវកម្មស្មាតហ្វូន Samsung នៅក្នុងត្រីមាសទី 3 ឆ្នាំ 2020 នេះ គឺមានការកើនឡើងខ្ពស់បំផុត

នៅឆ្នាំ 2020 នេះ ក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើន គឺបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារតែមេរោគរាតត្បាតកូវីដ 19 នេះ។ នៅក្នុងអំឡុងពេលត្រីមាសទី 1 និងត្រីមាសទី 2 នេះ យើងបានឃើញនូវការរំខានជាច្រើនទៅលើការផលិត និងការលក់ស្មាតហ្វូនជាច្រើនថែមទៀត។ នៅក្នុងរយៈពេលប៉ុន្មានខែនេះ មេរោគរាតត្បាតនេះគឺមានការអនុវត្តន៍នូវការបិទប្រទេសផងដែរ។ អតិថិជនជាច្រើន គឺផ្តោតទៅលើការទិញផលិតផល ហើយប្រទេសជាច្រើនរបស់ប្រទេសឥណ្ឌា ក៏មានការលក់ស្មាតហ្វូននៅក្នុងចំនួនកំណត់ផងដែរ។ នៅក្នុងត្រីមាសទី 3 នេះ គេឃើញមានការងើបឡើងវិញនៃក្រុមហ៊ុនផលិតស្មាតហ្វូនជាមួយនឹងលទ្ធផលល្អមែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung ទទួលបាននូវជោគជ័យនៅក្នុងត្រីមាសទី 3 ឆ្នាំ 2020 នេះ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ បានអោដឹងទៀតថា ក្រុមហ៊ុននេះ មានចំណែកទីផ្សារស្មាតហ្វូនខ្ពស់បំផុតនៅក្នុងទីផ្សារពិភពលោកនៅក្នុងរយៈពេល 6 ឆ្នាំនេះ។ ដោយបានយកឈ្នះទៅលើម៉ាកយីហោជាច្រើនទៀតនៅក្នុងតំបន់ជាច្រើនផងដែរ។ នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌានោះ ក្រុមហ៊ុននេះបានដណ្តើមចំណាត់ថ្នាក់ពីក្រុមហ៊ុន Xiaomi ផងដែរ។  ជាក់ស្តែង ក្រុមហ៊ុននេះ បានយកឈ្នះក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន និងក្រុមហ៊ុន Apple នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាទៀតផង។ 

បន្ថែមពីនេះទៀតនោះ នៅក្នុងរយៈពេល 3 ខែ គិតចាប់ពីខែកក្កដាដល់ខែកញ្ញានេះ ក្រុមហ៊ុន Samsung គឺមានចំណែកទីផ្សារចំនួន 32.6% ដែលមានការកើនឡើងពី 18.8% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2019 ជាមួយនឹងចំណែកប្រាក់ចំណេញធំបំផុតនៅក្នុងរយៈជាង 6 ឆ្នាំនេះ។ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2014 នេះ ក្រុមហ៊ុននេះគឺមានចំណែកទីផ្សារចំនួន 37.9% ។ ខណៈពេលដែល Samsung ក្លាយជាក្រុមហ៊ុនដែលនាំមុខគេនៅលើការនាំចេញស្មាតហ្វូនរបស់ខ្លួននោះ Apple នៅតែជាម៉ាកយីហោស្មាតហ្វូនដែលមានប្រាក់ចំណេញច្រើនជាងគេដដែល គឺចំណែកទីផ្សារចំនួន 60.5% ផងដែរ។ 

ប៉ុន្តែតួរលេខនេះ គឺមានការធ្លាក់ចុះពី 66.9% កាលពីឆ្នាំមុននេះ។ នេះមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ Apple មានការធ្លាក់ចុះដោយសារតែខ្លួនមិនបានបង្ហាញនូវស្មាតហ្វូនរបស់ខ្លួនទាន់ពេលនៅក្នុងត្រីមាសទី 3។ នៅពេលដែលនិយាយអំពីក្រុមហ៊ុន Samsung នោះ ក្រុមហ៊ុន Apple មានការកើនឡើងទៅលើប្រាក់ចំនេញចំនួន 11% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2019 ទៅកាន់ 14% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2020 នេះ។ ប្រាក់ចំណេញទៅលើស្មាតហ្វូនរបស់ Samsung Electronics គឺមានចំនួន 22.6%។ នៅពេលនេះ ក្រុមហ៊ុន Samsung គឺមានទីផ្សារចំនួន 21.9%ខណៈពេលដែលក្រុមហ៊ុន Huawei គឺមានចំណែកទីផ្សារចំនួន 14.1%។ ក្រុមហ៊ុន Xiaomi គឺមានចំណែកទីផ្សារចំនួន 12.7% ។ ក្រុមហ៊ុន Huawei គឺមានចំនែកទីផ្សារត្រឹមតែ 11.9%ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន