no-alternative title

លោក Ren Zhengfei សង្ឃឹមថា ក្រុមហ៊ុន Honor នឹងក្លាយជាគូប្រជែងប្រជែងដ៏ធំបំផុតរបស់ខ្លួនបន្ទាប់ពីឯករាជ្យ

លោក Ren Zhengfei ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Huawei មានក្តីសង្ឃឹមថា ក្រុមហ៊ុន Honor នឹងក្លាយជាគូប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន Huawei ហើយក្រុមហ៊ុននេះ នឹងអាចវ៉ាឈ្នះក្រុមហ៊ុន Huawei ថែមទៀតផង។ នេះគឺការជម្រុញទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់ក្រុមហ៊ុន Huawei សម្រាប់ពេលអនាគត។ លោកបានបន្ថែមថា ពេលនេះ ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Honor លែងមានការទំនាក់ទំនងគ្នាតទៀតនោះហផយ។ ពេលនេះ ក្រុមហ៊ុនទាំងពីរនេះ មានអាជីវកម្មផ្សេងៗគ្នាហើយក៏មានគោលដៅក្នុងការសម្រេចរៀងៗខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងរឿងរ៉ាវដែលជាហេតុផលនៃការលក់ក្រុមហ៊ុន Honor នេះ ត្រូវបានលោក Ren និយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះ បានធ្វើអោយមានការប៉ះពាល់ដល់ការងារជាច្រើន ហើយមិនមែនតែបុគ្គលិករបស់ក្រុមហ៊ុន Huawei នោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ក្រុមហ៊ុនដៃគូជាច្រើនទៀតដែលមានដល់ទៅ 170 ប្រទេស។ 

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Honor ក៏នឹងចូលធ្វើការដោះស្រាយបញ្ហាជាច្រើន ដើម្បីទទួលបាននូវជោគជ័យ និងការលើកទឹកចិត្តបុគ្គលិកជាច្រើន ដែលបានចូលទៅកាន់ក្រុមហ៊ុន Honor អោយរៀនសូត្រពីក្រុមហ៊ុនជាច្រើនទៀត ដែលមាននៅក្នុងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អារ៉ាប់ ជប៉ុន តៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honor គឺជាម៉ាកយីហោបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ 2013 ហើយក្រុមហ៊ុននេះក៏ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយរបស់ពិភពលោកដែលមានការលក់ស្មាតហ្វូនដល់ទៅ 70 លានគ្រឿងក្នុងមួយឆ្នាំផងដែរ។ ក្រុមហ៊ុន Honor គឺមានការនាំចេញស្មាតហ្វូនដល់ទៅ 28% របស់ក្រុមហ៊ុន Huawei នៅក្នុងឆមាសទី 1 ឆ្នាំ 2020 នេះ។ ក្រុមហ៊ុន Huawei ប្រកាសការលក់ម៉ាកយីហោ Honor នេះនៅដើមខែនេះជាមួយនឹងកិច្ចព្រមព្រៀងប្រហែលជា 15 ពាន់លានដុល្លារអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន