no-alternative title

មានការទម្លាយចេញរូបភាពដំបូងបំផុតរបស់ Huawei P50 Pro មើលទៅគឺពិតជាប្លែកជាងមុន និងមានការផ្លាស់ប្តូរច្រើនផងដែរ

នៅថ្ងៃនេះ រូបភាពដំបូងបំផុតរបស់ស្មាតហ្វូនជំនាន់ថ្មីក្រុមហ៊ុន Huawei ដែលមានឈ្មោះហៅថា Huawei P50 Pro បានបង្ហាញខ្លួននៅលើវេបសាយហើយ។ ទោះបីជាវាមិនទាន់មានរូបភាពផ្លូវការក៏ដោយ រូបភាពទាំងនេះ គឺផ្អែកនៅលើរូបភាពជាច្រើនដែលត្រូវបានចុះបញ្ជីដោយក្រុមហ៊ុន Huawei នេះ។ មើលទៅលើរូបភាពនេះ សម្រាប់លក្ខណៈពិសេសទៅលើការឌីស្សាញទៅលើស្មាតហ្វូន Huawei P50 Pro គឺទៅលើកាមេរ៉ាខាងក្រោយរបស់វា គឺមានរូបរាងជារង្វង់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ានេះគឺមានសេនស័រចំនួន 4 គ្រាប់។ មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Huawei មានគម្រោងក្នុងការប្រកាសចេញនូវស្មាតហ្វូន Flagship Series ថ្មីនេះ នៅក្នុងឆមាសទី 1 នៅឆ្នាំ 2021 ខាងមុខនេះ។ ប្រភពនេះ បានអះអាងថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9000 SoC សម្រាប់ស្មាតហ្វូន Huawei P50។

បន្ថែមពីនេះទៀតនោះ របាយការណ៍ខាងលើនេះបានបញ្ជាក់ទៀតថា ក្រុមហ៊ុនផ្គង់ផ្គង់អេក្រង់របស់ស្មាតហ្វូន Huawei P50 នេះ គឺមានក្រុមហ៊ុន Samsung Display និងក្រុមហ៊ុន LG Display។ ក្រុមហ៊ុនទាំងនេះ បានចាប់ផ្តើមធ្វើការផលិតហើយ។ សូមជំរាបថា បើទោះបីជាមានសម្ពាធខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន Huawei នៅតែចង់បន្តក្នុងការរក្សាឈ្មោះរបស់ខ្លួននៅលើទីផ្សារជាមួយនឹងវត្តមានស្មាតហ្វូនថ្មីៗ ហើយក្រុមហ៊ុននេះ ក៏ធ្លាប់ឈានជិតដល់តួរលេខមួយតាមទាន់ក្រុមហ៊ុន Samsung កាលពី 2 ឆ្នាំមុននេះ ដែលមានការនាំចេញស្មាតហ្វូន Flagship បានចំនួន 44 លានគ្រឿងឯណោះ ដោយបាន យកឈ្នះក្រុមហ៊ុន Apple នៅក្នុងឆ្នាំ 2019 ផងដែរ។ នៅពេលនេះ មានការព្យាករណ៍ថា ក្រុមហ៊ុននេះ គឺមានការធ្លាក់ចុះខ្លាំងក្លាមែនទែននៅក្នុងឆ្នាំ 2020 នេះ ដោយសារតែស្មាតហ្វូនជាច្រើនរបស់ខ្លួនមិនមានសេវាកម្ម Google Apps ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន