នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា គឺចាប់ផ្តើមធ្វើការផ្តោតទៅលើស្មាតហ្វូន 4G ជាថ្មីម្តងទៀតហើយ។ នៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានបញ្ជាក់កាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុននេះ មានគម្រោងក្នុងការចាប់ផ្តើមឡើងវិញទៅលើស្មាតហ្វូន 4G របស់ខ្លួន ហើយក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមដាក់ការបញ្ជាទិញទៅលើសមាសភាគជាច្រើនពីក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនងផងដែរ។
តាមប្រភពមួយដែលចេញពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ក៏មានការទម្លាយនូវព័ត៌មាននេះផងដែរ។ ក្រុមហ៊ុន Huawei ក៏ធ្វើការស្តុកទុកនូវសមាសភាគជាច្រើនសម្រាប់ស្មាតហ្វូន 4G ផងដែរ។ ប្រភពដដែលនេះ បានបន្ថែមថា ស្មាតហ្វូនទាំងនេះអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 នៅឆ្នាំក្រោយនេះ ហើយវាប្រហែលជានៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ។ ក្រុមហ៊ុននេះក៏ចាប់ផ្តើមក្នុងការទិញនូវ motherboard និងផលិតផលសមាសភាគជាច្រើនទៀតនៅក្នុងខែនេះផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុន Qualcomm ក៏បានទទួលបាននូវភ្លើងខៀវក្នុងការផ្គង់ផ្គង់នូវបន្ទះឈីបសម្រាប់ស្មាតហ្វូនទៅកាន់ក្រុមហ៊ុនHuawei ផងដែរ។ ក្រុមហ៊ុននេះ អាចនឹងធ្វើការផ្គត់ផ្គង់នូវបន្ទះឈីប 4G សម្រាប់ក្រុមហ៊ុន Huawei ហើយក្រុមហ៊ុននេះ មិនអាចផ្គត់ផ្គង់នូវបន្ទះឈីប 5G SoC នោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei នៅមិនទាន់ឆ្លើយតបទៅនឹងបញ្ហានេះទេ៕