no-alternative title

បែកធ្លាយនូវព័ត៌មានថ្មីបញ្ជាក់ថា Reno 5 Pro អាចនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ គឺមានពីរជម្រើស 5G និង 4G

ស្មាតហ្វូនស៊េរីថ្មីចំនួន 2 ម៉ូឌែលរបស់ក្រុមហ៊ុន OPPO ដែលមានលេខម៉ូឌែល PDSM00 និង PDST00 នៅពេលនេះ បានទទួលការបញ្ជាក់នូវលក្ខណៈសម្បត្តិនៅលើ TENAA រួចរាល់ហើយ។ មានការរំពឹងថា ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ គឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន OPPO Reno 5 Pro។ ស្មាតហ្វូនត្រកូល Reno Series ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានស្មាតហ្វូនប្រភេទ 5G និង 4G។ នៅក្នុងបញ្ជីរបស់ TENAA នេះក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន OPPO Reno 5 Pro។ ស្មាតហ្វូនទាំងពីរនេះនឹងមានថាមពលថ្មភ្លោះទំហំ 2215 mAh ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OPPO PDSM00 និង PDST00 គឺមានវិមាត្រ 159.7 x 73.2 x 7.6mm និងទម្ងន់ 173 g ហើយវាមានអេក្រង់ទំហំ 6.55-inch ។ តាមការបញ្ជាក់នៅក្នុងរូបភាពជាច្រើនដែលមាននៅលើបញ្ជីរបស់ TENAA នេះ ស្មាតហ្វូននេះគឺមានអេក្រង់ប្រភេទ punch-hole ។ វាក៏មានប៊ូតុង Volume នៅគែមផ្នែកខាងឆ្វេង និងប៊ូតុង Power នៅគែមផ្នែកខាងស្តាំរបស់វាផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Oppo Reno 5 Pro នេះគឺមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 64MP, 8MP ultra-wide-angle, 2MP និង 2MP ជាមួយនឹងភ្លើង LED Flash។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 32MP សម្រាប់ថតរូបភាព Selfie និងវីដេអូខល។

ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 8GB/12GBនិងម៉េមូរីទំហំ 128GB/256GB ហើយវាក៏មានប្រព័ន្ធតភ្ជាប់ទំនាក់ទំនងដូចជា 5G, 4G VoLTE, Bluetooth, GPS, USB Type-C និងជាច្រើនទៀតផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនលេខម៉ូឌែល Oppo PDSM00  និង PDST00 ថ្មីៗនេះក៏បង្ហាញខ្លួននៅលើ Geekbench ផងដែរ។ ស្មាតហ្វូន Oppo PDSM00 នេះគឺមានបន្ទះឈីប Dimensity 1000+ SoC ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 5G ផងដែរ។ វាក៏មានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 11 ផងដែរ។ ស្មាតហ្វូន OPPO PDSM00 នេះមានពិន្ទុ 2392 នៅក្នុងការតេស្ត single-core និងពិន្ទុ 5836 នៅក្នុងការតេស្ត multi-core ផងដែរ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន