no-alternative title

Samsung គ្រោងផលិតនូវស្មាតហ្វូន Galaxy S21 Series លើកដំបូងត្រឹមតែចំនួន 6 លានគ្រឿងប៉ុណ្ណោះ ដើម្បីទក់មើលទីផ្សារជាមុនសិន

ដោយសារតែមេរោគរាតត្បាតសកល និងតម្លៃថ្លៃរបស់ Galaxy S20 Series ដែលជាស្មាតហ្វូនជំនាន់ថ្មី លក់មិនសូវបានលទ្ធផលល្អនោះទេ។ ដូចនេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S20 FE នៅក្នុងឆមាសទី 2 របស់ខ្លួនផងដែរ។ ស្មាតហ្វូននេះ គឺមានទីផ្សារល្អ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់កូរ៉េខាងត្បូងនេះ ក៏បានត្រៀមខ្លួនក្នុងការផលិតនូវស្មាតហ្វូន Galaxy S21 series ចំនួនត្រឹមតែ 6 លានគ្រឿងប៉ុណ្ណោះនៅក្នុងជំហានដំបូងរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីម្សិលមិញនេះ មានការលេចនូវរបាយការណ៍មួយចេញពី The Elec បាននិយាយថា ក្រុមហ៊ុន Samsung បានធ្វើការពន្យារពេលទៅលើការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Z Flip2 ដែលជាជំនាន់ថ្មីរបស់ស្មាតហ្វូន Galaxy Z Flip ។ នេះគឺដោយសារតែក្រុមហ៊ុនមិនចង់បង្អាក់ទៅលើការលក់របស់ស្មាតហ្វូន Galaxy S21 Series នោះទេ។ នៅក្នុងរបាយការណ៍ដូចគ្នានេះ ក៏មានការទម្លាយនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូនត្រកូល Galaxy S series ផងដែរ។ ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមការផលិតស្មាតហ្វូន Galaxy S21 series នេះ នៅខែក្រោយនេះ ហើយការផលិតដំបូងនេះ គឺមានចំនួនត្រឹមតែ 6 លានគ្រឿងប៉ុណ្ណោះ។ ប្រសិនបើមានតម្រូវការបន្ថែមទៀត ក្រុមហ៊ុននឹងធ្វើការផលិតបន្ថែមទៀតផងដែរ។

ស្មាតហ្វូន Galaxy S21 នឹងមានពណ៌ ប្រផេះ ផ្កាឈូក ស្វាយ និងពណ៌ស។ ហើយស្មាតហ្វូន Galaxy S21+ គឺមាន 3 ពណ៌នោះគឺពណ៌ខ្មៅ ទឹកប្រាក់ និងស្វាយ។ សម្រាប់ស្មាតហ្វូន Galaxy S21 Ultra នេះគឺមាន 2 ពណ៌នោះ គឺពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញនូវពណ៌ជាច្រើនទៀតផងដែរ។ របាយការណ៍នេះ បាននិយាយថា ក្រុមហ៊ុន Samsung នឹងធ្វើការផលិតនូវកាសស្តាប់ Galaxy Buds 2 ចំនួន 1.5 លានគ្រឿងផងដែរហើយវាមានលេខកូដ Attic។ កាសស្តាប់នេះនឹងធ្វើការផលិតនៅក្នុងប្រទេសវៀតណាម ហើយវាក៏នឹងបន្តការពង្រីកទៅលើការផលិតនៅក្នុងប្រទេសប្រេស៊ីលផងដែរនៅក្នុងខែកុម្ភៈនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន