no-alternative title

ស្មាតហ្វូន Samsung ចំនួន 2 ម៉ូដែលគឺ Galaxy A12 និង Galaxy A02s បានបង្ហាញខ្លួន តែមិនទាន់ចេញលក់នោះទេ

ក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល ប៉ុន្តែយើងនៅមិនទាន់អាចទិញស្មាតហ្វូននេះបាននោះទេ គឺរហូតដល់ឆ្នាំក្រោយទើបអាចទិញបាន។ស្មាតហ្វូនទាំង 2 នេះ មានឈ្មោះថា Galaxy A12 និងស្មាត Galaxy A02s។ ស្មាតហ្វូននេះ មានអេក្រង់ប្រភេទ Infinity-V និងមានថាមពលថ្មទំហំ 5000mAh។ ស្មាតហ្វូន Galaxy A12 នេះមានអេក្រង់ទំហំ 6.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ HD+។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ស្មាតហ្វូននេះ គឺមានកម្រិតគែម Bezels ដែលពិតជាស្តើងមែនទែន ហើយនិងមាន Notch ដែលមានកាមេរ៉ាទំហំ 8MP ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺជាប្រភេទប៉ូលីកាបូណាតដែលរឹងមាំក្នុងការប្រើប្រាស់ថែមទៀត។ គែមផ្នែកខាងឆ្វេងនេះ គឺមានកាមេរ៉ាដែលមានទំហំ 48MP, 5MP Ultra-Wide Angle, 2MP Macro និង 2MP Depth។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Octa-Core Processor ជាមួយនឹងល្បឿន 2.3GHz និង 1.8GHz។ 

មានម៉ូដែលខ្លះ អាចជាបន្ទះឈីប Helio P35 របស់ក្រុមហ៊ុន  MediaTek ផងដែរ។ ស្មាតហ្វូននេះ មាន 3 ទំហំនោះគឺ 3GB+32GB, 4GB+64GB និង 6GB+128GB។  ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 5000mAh និងបច្ចេកវិទ្យា 15W fast charging។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ហើយវាវាក៏មានរន្ធដោត audio jack និង USB port ផងដែរ។ ស្មាតហ្វូននេះមានពណ៌ខ្មៅ ខៀវ ក្រហម និងស ហើយវានឹងដាក់លក់នៅក្នុងខែមករា ឆ្នាំ 2021 នេះ។

សម្រាប់ស្មាតហ្វូន Galaxy A02s នេះគឺមានអេក្រង់ទំហំ  6.5-inch ជាមួយនឹងកម្រិតភាពច្បាស់ HD+។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺជាប្រភេទប៉ូលីកាបូណាតហើយវាមានកាមេរ៉ាខាងមុខទំហំ 5MP Selfie និងកាមេរ៉ាខាងក្រោយទំហំ 13MP+2MP+2MP។  ស្មាតហ្វូននេះ មានបន្ទះឈីប Octa-Core Processor ដែលមានល្បឿន 1.8GHz រ៉េមទំហំ 3GB និង  32GB ជាមួយនឹង Storage ដែលមានទំហំ 1TB។ ស្មាតហ្វូននេះ មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅទីនោះទេ។ ស្មាតហ្វូននេះគឺ មានថាមពលថ្មទំហំ 5000mAh និងបច្ចេកវិទ្យា 15W Fast Charging។ ស្មាតហ្វូននេះមានពណ៌ខ្មៅ ពណ៌ខៀវ ក្រហម និងស។ ស្មាតហ្វូននេះ នឹងដាក់លក់នៅខែកុម្ភៈ ឆ្នាំ 2021 ជាមួយនឹងតម្លៃ €150 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន