no-alternative title

LG Electronics ប្រកាសផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ដឹកនាំ និងសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីជុំរុញអាជីវកម្មរបស់ខ្លួនអោយបានកាន់តែលឿនជាងមុន

ក្រុមហ៊ុន LG Electronics បានប្រកាសអំពីការប្តេជ្ញាចិត្តរបស់ស្ថាប័នរបស់ខ្លួនក្នុងការធ្វើការកែប្រែកាន់តែលឿនជាងមុននៅក្នុងរបត់អាជីវកម្មឧបករណ៍គ្រឿងប្រើប្រាស់អេឡិចត្រូនិច និងម៉ាកផលិតផលជាច្រើនរបស់ខ្លួន ដើម្បីបង្កើនឱកាសក្នុងទីផ្សារនៅឆ្នាំក្រោយនេះ។ នៅក្នុងគំនិតនៃការផ្តួចផ្តើមនេះ គឺមានដូចជាការលើកកម្ពស់ទៅលើភាពច្នៃប្រឌិតរបស់ខ្លួនតាមរយៈយុទ្ធសាស្រ្តនៃប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន LG ការបង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រងគុណភាព ការបង្កើតនូវមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៅក្នុងអាមេរិកខាងជើង ការពង្រឹងទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ក្រុមហ៊ុននេះទៅលើអាជីវកម្ម Robot Business Division ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់មួយទៀតនោះ គឺដោយសារតែការចូលនិវត្តន៍របស់លោក Dan Song ដែលជាអគ្គនាយក និងនាយកប្រតិបត្តិរបស់អាជីវកម្ម Home Appliance & Air Solutions ដែលគ្រប់គ្រងនៅចុងឆ្នាំ 2016 ហើយក៏ធ្វើអោយក្រុមហ៊ុននេះ កាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀត។ នៅក្នុងការដឹកនាំរយៈពេល 37 ឆ្នាំរបស់ក្រុមហ៊ុន LG Electronics អាជីវកម្ម H&A Company របស់ក្រុមហ៊ុន LG ក៏មានកំណត់ត្រាទៅលើការលក់ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុននេះទោះបីជាមានមេរោគរាតត្បាតក៏ដោយ។ លោក Lyu Jae-cheol វ័យ 32 ឆ្នាំក៏ជាប្រធានផ្នែកអាជីវកម្ម Living Appliance Business របស់ក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ 2016 មកផងដែរ។

 

នៅក្នុងការផ្តោតទៅលើតម្លៃរបស់អតិថិជន ការគ្រប់គ្រងទៅលើគុណភាព ភាពច្នៃប្រឌិត ការស្រាវជ្រាវនិងការអភិវឌ្ឍ រ៉ូបូតនោះ ក្រុមហ៊ុន LG នឹងបង្កើតនូវឱកាសជាច្រើនទៀតនៅក្នុងការពង្រឹងទៅលើការប្រកួតប្រជែង ការជម្រុញទៅលើការគិត និងការត្រៀមខ្លួនសម្រាប់ពេលអនាគតថែមទៀត។ វាក៏នឹងមានការបែងចែកទៅលើអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុង H&A Living Appliance Business និង System Air Conditioner ផងដែរ។ វាក៏មានការបង្កើតនូវមន្ទីរពិសោធន៍ Disruptive Technology Innovation Labនិង  Disruptive Product Innovation Lab សម្រាប់គម្រោងផែនការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងពេលអនាគតផងដែរ។

 

ដើម្បីធ្វើការឆ្លើយតបបានកាន់តែល្អនៅក្នុងតម្រូវការរបស់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុន LG នឹងបើកដំណើរការនូវ Customer eXperience (CX) Lab ដែលនឹងធ្វើការរាយការណ៍ដោយផ្ទាល់ទៅកាន់នាយកប្រតិបត្តិផងដែរ។ សម្រាប់ CX Lab នេះនឹងផ្តោតទៅលើការការសិក្សាទៅលើការឌីស្សាញដែលមានការជះឥទ្ធិពលដល់ទំនាក់ទំនងនៃការប្រើប្រាស់ផលិតផលជាច្រើនជាមួយនឹងអតិថិជនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន