no-alternative title

នៅពេលនេះ POCO បានក្លាយទៅជាម៉ាកយីហោស្មាតហ្វូនឯករាជ្យហើយ បន្ទាប់ពីបង្ហាញវត្តមានលើទីផ្សារ 3 ឆ្នាំ

កាលពីកំឡុងពាក់កណ្តាលនៃខែមករាដើមឆ្នាំនេះ លោក Manu Kumar Jain ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា បានទម្លាយនៅក្នុងសាររបស់ខ្លួនថា ក្រុមហ៊ុន POCO នឹងក្លាយជាម៉ាកយីហោឯករាជ្យឆាប់ៗនេះហើយ។ នៅថ្ងៃនេះរឿងនេះ គឺបានកា្លយជាការពិតដូចសំដីគាត់អញ្ចឹង ដោយក្រុមហ៊ុន POCO បានបញ្ចេញនូវសេចក្តីថ្លែងការណ៍ផ្លូវការមួយថា POCO គឺនឹងក្លាយជាម៉ាកយីហោឯករាជ្យ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សេចក្តីថ្លែងការណ៍ផ្លូវការនេះ ត្រូវបានបង្ហោះនៅលើ Twitter តាមរយៈគណនី POCO Global ផ្លូវការរបស់ខ្លួន ហើយវាក៏មានការបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុននេះ ជាមួយនឹងម៉ូឌែលពេញនិយមជាច្រើនរបស់ខ្លួនផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន POCO នេះ បានអោយដឹងថា ម៉ាកយីហោនេះ បានចូលទៅក្នុងទីផ្សារពិភពលោកច្រើនជាង 35 ប្រទេស នៅក្នុងរយៈពេល 3 ឆ្នាំនេះ។ ទីផ្សារទាំងនេះ គឺនៅក្នុងប្រទេសឥណ្ឌា ចក្រភពអង់គ្លេស អេស្ប៉ាញនិងអ៊ីតាលី។ ក្រុមហ៊ុន POCO ក៏បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន POCO F1 ដែលមានការនាំចេញច្រើនជាង 2.2 លានគ្រឿងថែមទៀតផង។

ក្រុមហ៊ុន POCO បានទម្លាយទៀតថា ក្រុមហ៊ុនរបស់ខ្លួន បានលក់ស្មាតហ្វូនបានច្រើនជាង 6 លានគ្រឿងទៅលើម៉ាកយីហោ POCO នេះរបស់ពិភពលោក។ តួរលេខនេះ គឺមានការបង្ហាញអំពីចំនួនម៉ាកយីហោស្មាតហ្វូន POCO ជាច្រើនដែលត្រូវបានដាក់លក់ចាប់តាំងពីឆ្នាំ 2018 មក។ ខណៈពេលដែលក្រុមហ៊ុន POCO មិនទាន់បង្ហាញនូវស្មាតហ្វូនទី 2 បន្ទាប់ពីការបង្ហាញស្មាតហ្វូន POCO F1 នៅក្នុងឆ្នាំ 2018 នោះ តួរលេខត្រឹមតែ 6 លានគ្រឿងពិតជាតូចមែនទែន។ ប៉ុន្តែនៅពេលនេះ ម៉ាកយីហោនេះ គឺនៅតែមានការប្រកួតប្រជែងខ្លាំងមែនទែនក្នុងទីផ្សារពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន