no-alternative title

ប្រធានផ្នែកសុវត្ថិភាពរបស់ Apple ត្រូវគេចោទប្រកាន់ថា បានផ្តល់ iPad 200 គ្រឿងអោយទៅប៉ូលិសជាថ្នូរនិងការប្រើប្រាស់អាវុធ

ថ្មីៗនេះ យោងតាមព័ត៌មានមួយដែលបានចុះផ្សាយដោយ www.gizmochina.com  បានអោយដឹងថា ប៉ូលីសបានធ្វើការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋដ៏ធំមួយទៅលើក្រុមហ៊ុន Apple ដែលជាប់ពាក់ព័ន្ធជាមួយប្រធានផ្នែកសុវត្ថិភាពមួយរូព ដែលត្រូវបានគេចោទប្រកាន់ថាបានធ្វើការសូកប៉ាន់ប៉ូលីស ដោយបានយក ថេប្លេត iPad ចំនួន 200 ដើម អោយប៉ូលិសជាច្រើននៅក្នុងរដ្ឋកាលីហ្វ័រញ៉ែរ ជាថ្នូរនិងការដោះដូរមួយ ដើម្បីអនុញ្ញាតអោយបុគ្គលិកចំនួន 4 នាក់របស់ខ្លួន អាចប្រើប្រាស់នូវអាវុធបាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនិយាយថា ប្រធានផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Apple លោក Thomas Moyer បានប្រាប់ទៅកាន់ការិយាល័យរបស់ Santa Clara County Sheriff ថា ថេប្លេត iPads ចំនួន 200 ដើម ដែលមានតម្លៃដល់ទៅ $70,000 គឺជាថ្នូរទៅនឹងការប្រើប្រាស់អាវុធសម្រាប់បុគ្គលិកជាច្រើននៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ ជាមួយនឹងការចោទប្រកាន់ទៅលើឧក្រិដ្ឋកម្មនេះ ក៏មានការពាក់ព័ន្ធទៅនឹងលោក James Jensen និង Rick Sung ផងដែរ។ 

លោក Jeff Rosen បាននិយាយថា “លោក Sung និង Captain Jensen បានផ្តល់នូវអាជ្ញាបណ្ណ CCW ក្នុងការកាន់កាប់អាវុធ ហើយនិងបានរកឃើញថា គឺមានអ្នកទិញបន្តពិតមែន។” បន្ថែមពីនេះ ទៀតនោះ លោក Rosen បាននិយាយថា “នេះគឺជាការសូកប៉ាន់។” គេនៅមិនទាន់ដឹងអំពីឈ្មោះរបស់បុគ្គលិកទាំង 4 របស់ក្រុមហ៊ុននេះទេ ដែលទទួលបាននូវអាជ្ញាបណ្ណក្នុងការកាន់កាប់អាវុធនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន