no-alternative title

Redmi K40 PRO ត្រូវបានគេទម្លាយថា អាចនឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 888 ដូចបណ្តាស្មាតហ្វូនប្រណិតៗអញ្ចឹងដែរ

បន្ទាប់ពីមានការរង់ចាំអស់រយៈពេលជាយូរនោះ នៅទីបំផុត ក្រុមហ៊ុន Qualcomm បានបង្ហាញនូវបន្ទះឈីបរបស់ខ្លួននោះគឺ Qualcomm Snapdragon 888 ដែលនេះគឺជាបន្ទះឈីបដែលមានការពង្រឹងទៅលើបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលផ្អែកនៅលើដំណើរការ 5nm។ ការប្រកាសវត្តមានរបស់ឈីបនេះ ត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានចាប់ផ្តើមបង្ហាញនូវស្មាតហ្វូន Flagships របស់ខ្លួនសំរាប់ឆ្នាំថ្មី 2021 ជាមួយនឹងបន្ទះឈីបថ្មីនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍នេះ លោក Lei Jun បាននិយាយថា ស្មាតហ្វូន Xiaomi Mi 11 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតនៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលមានបន្ទះឈីប Qualcomm Snapdragon 888 នេះ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Xiaomi ក៏បង្ហោះនូវរូបភាព Teaser ថ្មីដែលមានការបញ្ចាក់ថា ស្មាតហ្វូន Mi 11 នេះ នឹងក្លាយជាស្មាតហ្វូន Flagship ដំបូងដែលមានបន្ទះឈីប Snapdragon 888 ផងដែរ។ នៅថ្ងៃនេះ លោក Lu Weibing ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Redmi បាននិយយថា ក្រុមហ៊ុន Redmi នឹងបង្ហាញនូវស្មាតហ្វូន Flagships របស់ខ្លួនដែលនឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីបនេះផងដែរ។

ខុសប្លែកពីក្រុមហ៊ុន Xiaomi នោះ ក្រុមហ៊ុន Redmi មិនបានទម្លាយថា ស្មាតហ្វូនណាមួយរបស់ខ្លួនដែលនឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះនៅឡើយទេ។ យ៉ាងណាមិញ យើងអាចដឹងថាស្មាតហ្វូននេះ ប្រហែលជាស្មាតហ្វូន Redmi K40 Pro។ ក្រុមហ៊ុននេះ បានបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi K30 series របស់ខ្លួនកាលពីមួយឆ្នាំមុននេះ ហើយក្រុមហ៊ុនក៏បាន បង្ហាញស្មាតហ្វូន Redmi K30 Pro ជាមួយនឹងបន្ទះឈីប Snapdragon 865 ផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Redmi K40 Pro ដែលជាស្មាតហ្វូនដែលមានតម្លៃសមរម្យរបស់ខ្លួនផងដែរ។

តាមការបញ្ជាក់របស់ពាក្យចចាមអារ៉ាមជាច្រើន បានអោយដឹងថា ស្មាតហ្វូន Redmi K40 Pro គឺមិនមានលក្ខណៈខុសប្លែកច្រើនពីស្មាតហ្វូន K30 Pro នោះទេ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ពេញគែម និងកាមេរ៉ាផុសឡើង។ ក្រុមហ៊ុននេះ ក៏បានបោះបង់ចោលនូវការឌីស្សាញនេះនៅក្នុងឆ្នាំ 2020 នេះជាមួយនឹងអេក្រង់ Punch-Hole selfie។ នៅឆ្នាំក្រោយនេះ ស្មាតហ្វូន នេះនឹងប្រើប្រាស់នូវកាមេរ៉ាខាងក្រោមអេក្រង់។ យើងរំពឹងថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 108MP និងមានថាម ពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 33W ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន