បើយើងគិតដល់ពេលនេះ គឺអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុន Apple បានធ្វើការនៅលើប្រព័ន្ធរថយន្តឆ្លាតវៃ (Smart Car system) នៅក្នុងគម្រោងមួយដែលមានឈ្មោះហៅថា Project Titan របស់ខ្លួននោះ។ កាលពីខែមុនេះមាន របាយការណ៍ជាច្រើន ដែលបានបញ្ជាក់ពីបច្ចេកវិទ្យាថ្មីនៃថាមពលថ្មរបស់រថយន្តនេះ ដោយក្នុងនោះក៏មានការលើកឡើងថា ក្រុមហ៊ុនបានបានផលិតទ្រង់ទ្រាយធំទៅលើបច្ចេកវិទ្យានេះផងដែរ ស្របពេលជាមួយគ្នា ថ្មីៗនេះ ក៏មានការរាយការណ៍ថា រថយន្ត Apple Car អាចនឹងធ្វើការផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំ 2024 ខាងមុខថែមទៀតផង។
ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថា អ្នកវិភាគ Ming-Chi Kuo បាននិយាយថា រថយន្ត Apple Car នេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2028 ឬយូរជាងនេះទៀត។ លោក Kuo បានផ្តល់នូវហេតុផលចំនួន 3 នោះ គឺភាពមិនច្បាស់អំពីកាលបរិច្ឆេទក្នុងការបង្ហាញរថយន្តនេះ ភាពមិនច្បាស់អំពីអ្នកផ្គត់ផ្គង់ និងលក្ខណៈសម្បត្តិរបស់រថយន្តនេះ និងភាពមិនច្បាស់អំពីការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីនេះ។ សូមជំរាបថា គម្រោងសម្រាប់រថយន្តស្វ័យប្រវតិ្តរបស់ក្រុមហ៊ុន Apple នេះគឺចាប់ផ្តើមតាំងពីឆ្នាំ 2014 មកម្លេះ គឺនៅពេលដែលក្រុមហ៊ុននេះចាប់ផ្តើមធ្វើការឌីស្សាញទៅលើរថយន្តអគ្គិសនីចេញពីគំនិតព្រាងរបស់ខ្លួន។
គម្រោងនេះ ត្រូវបានគេមើលឃើញថា គឺដំណើរការយ៉ាងរលូនផងដែរ ហើយក្រុមហ៊ុន Apple បានផ្តោតខ្លាំងទៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកម្មវិធី Software សម្រាប់រថយន្តនេះ។ ជាមួយគ្នានេះ ក៏មានការវិលត្រឡប់របស់ Doug Field មកកាន់ក្រុមហ៊ុន Apple វិញផងនោះ បានធ្វើអោយកម្រោងនេះ មានដំណើរការកាន់តែលឿនថែមទៀត ដោយគាត់បានចាប់ផ្តើមនូវគម្រោងនេះ និងបង្កើននូវក្រុមការងារផងដែរ។
នៅពេលនេះ ក្រុមហ៊ុននេះកំពុងតែធ្វើការអភិវឌ្ឍយ៉ាងខ្លាំងក្លាទៅលើវិស័យនេះផងដែរ។ លោក Kuo បាននិយាយថា ខណៈពេលដែលក្រុមហ៊ុន Apple មានចំណុចខ្លាំងជាច្រើនក៏ដោយនោះ ក្រុមហ៊ុននេះ មិនទាន់បានដល់នូវអ្វីដែលខ្លួនចង់បាននោះទេ។ ជាក់ស្តែងដូចជាផលិតផល Apple HomePod ដែលបង្ហាញខ្លួននៅលើទីផ្សារថ្មីៗនេះអញ្ចឹង គឺមានការប្រកួតប្រជែងខ្លាំងក្លានៅក្នុងទីផ្សារ Smart Speaker៕