no-alternative title

របាយការណ៍៖ OPPO កំពុងតែធ្វើការនៅលើ Reno5 ជម្រើសថ្មីមួយទៀតដែលមានបច្ចេកវិទ្យាសាកកម្រិត 30W Fast Charging

ថ្មីៗនេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន Reno5 ថ្មីចំនួន 3 ម៉ូឌែលនៅក្នុងព្រឹត្តិការណ៍ពីរផ្សេងគ្នាផងដែរ។ នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីមួយដែលនិយាយថា សម្រាប់ស្មាតហ្វូនទី 4 របស់ម៉ូដែលថ្មីនេះ នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកល ហើយពេលនេះរបាយការណ៍ថ្មីក៏បានទម្លាយនូវស្មាតហ្វូនទី 5 ដែលក្រុមហ៊ុននេះ កំពុងតែធ្វើការផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី GSMArena នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានធ្វើការនៅលើស្មាតហ្វូនថ្មី Reno5 ដែលមានឈ្មោះហៅថា  OPPO Reno5 Lite 5G។ ស្មាតហ្វូនម៉ូឌែលនេះ គឺមានបច្ចេកវិទ្យាសាកថ្មកម្រិត 30W Fast Charging ដែលធ្លាប់បានបង្ហាញខ្លួននៅក្នុងបញ្ជីនៅលើវេបសាយរបស់ចិន 3C (China Compulsory Certification) រួចមកហើយផងដែរ។ ស្មាតហ្វូននេះ គឺមានលេខកូដ  PELM00។ របាយការណ៍ដំបូងបំផុតអំពីស្មាតហ្វូននេះគឺចេញពី MyFixGuide ។

ស្មាតហ្វូន OPPO Reno5 Lite 5G នេះ គឺមានបច្ចេកវិទ្យា VOOC 4.0 ខណៈពេលដែលឆ្នាំងសាកនេះគឺមានលេខម៉ូឌែល VC56HACH។ អ្វីដែលគួរអោយកត់សម្គាល់នោះ ការបង្ហាញស្មាតហ្វូននេះគឺមាន 5 ម៉ូឌែល។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូននេះ គឺប្រើប្រាស់នូវបន្ទះឈីប 5G Dimensity chipset របស់ក្រុមហ៊ុន MediaTek ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន