no-alternative title

LG Display បង្ហាញចេញនូវ គ្រែគេង ដែលមានបំពាក់នូវអេក្រង់ទូរទស្សន៍ OLED ថ្លារបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CES 2021

ក្រុមហ៊ុន LG Display ទើបតែបានបង្ហាញនូវគំនិតថ្មីមួយរបស់ខ្លួនសម្រាប់អនាគតនៃព្រឹត្តិការណ៍ CES 2021 ជាមួយនឹងបច្ចេកវិទ្យានាពេលខាងមុខរបស់ខ្លួន ដែលត្រូវគេមើលឃើញនៅលើសេណារីយ៉ូជាច្រើនផងដែរ។ ផ្នែកមួយដែលគួរអោយចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមានអេក្រង់ទំហំ 55 អ៊ីញ OLED ថ្លា របស់ខ្លួន ដែលស្ថិតនៅលើគែមរបស់គ្រែគេងថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់  TheVerge បានអោយដឹងថា CES 2021 គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត ដែលបានផ្តល់ឱកាសអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ អាចបង្ហាញនូវផលិតផលជាច្រើនរបស់ខ្លួនជាមួយនឹងអេក្រង់ OLED បានផងដែរ។ សម្រាប់អេក្រង់ថ្លានេះ គឺមានកម្រិតភាពថ្លាដល់ទៅ 40% ដែលបច្ចេកវិទ្យាកាលពីពេលមុននេះ គឺមានកម្រិតថ្លាត្រឹមតែ 10% ប៉ុណ្ណោះ។ នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យានេះ ក្រុមហ៊ុន LG ក៏បានស្រម៉ៃទៅលើការបង្ហាញនូវអេក្រង់ដែលចេញពីគែមរបស់គែ្រគែងនេះថែមទៀតផង។

ក្រុមហ៊ុននេះ បានបន្ថែមថា នេះគឺជាអេក្រង់ដែលមានមុខងារដូចទៅនឹងទូរទស្សន៍ ដែលអាចបង្ហាញនូវព័ត៌មានជាច្រើនទៀត ឬ ទម្រង់ជាច្រើនទៀត នៃការកម្សាន្តដូចជា វីដេអូ ឬខ្សែភាពយន្ត។ សម្រាប់គែមទូរទស្សន៍ថ្លានេះ គឺមានភ្ជាប់នូវ Speakers ផងដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន LG បានអះអាងថា សម្រាប់គែមនេះ អាចធ្វើការផ្លាស់ទីបានយ៉ាងងាយស្រួលនៅក្នុងគេហដ្ឋានថែមទៀត។

តាមការបញ្ជាក់របស់លោក Jong-sun Park ដែលជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន LG Display និងជាប្រធានផ្នែកពាណិជ្ជកម្ម បាននិយាយថា “អេក្រង់ OLED ថ្លា នេះ គឺជាបច្ចេកវិទ្យាមួយដែលអាចប្រើប្រាស់នៅលើកន្លែងជាច្រើនទៀតសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃដូចជានៅហាង ផ្សារទំនើប និងការឌីស្សាញនៅផ្នែកខាងក្នុងនៃអាគារ រថយន្តស្វ័យប្រវត្តិ រថភ្លើងក្រោមដី និងអាកាសចរណ៍ជាដើម។”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន