no-alternative title

Huawei P50 អាចនឹងមាន 2 ជម្រើសផ្សេងគ្នា ដោយមួយដំណើរការលើ Android និងមួយទៀតដំណើរការលើ HARMONY OS

កាលពីសប្តាហ៍មុននេះ អ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញ @hereYashRaj បាននិយាយថា គាត់បានទទួលនូវព័ត៌មានថ្មីអំពីស្មាតហ្វូន Huawei P50 series និង Huawei Mate X2 ដែលក្រុមហ៊ុនចិនមួយនេះ គ្រោងនឹងបញ្ចេញលក់នៅលើទីផ្សារ។ ស្មាតហ្វូន Huawei Mate X2 នឹងមានការពន្យារពេលដោយសារតែហេតុផលមួយចំនួនផងដែរ ហើយវានឹងបង្ហាញខ្លួននៅក្នុងនិទាឃរដូវនេះ។ 

no-alternative title

កាលពីម្សិលមិញនេះ គាត់ក៏បានបង្ហាញនូវរូបភាព Screenshots ជាច្រើនដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិខាងក្នុងរបស់ស្មាតហ្វូន Huawei P50 Pro នេះផងដែរ។  សម្រាប់រូបភាព Screenshots នេះ មានការបង្ហាញថា ស្មាតហ្វូននេះ គឺមានបន្ទះឈីប HiSilicon Kirin 9000 ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Harmony OS ជាមួយនឹងរ៉េម 6GB /8GB និងអេក្រង់ OLED ជាមួយនឹងម៉េមូរី 128GB/256GB ផងដែរ។ 

សម្រាប់ផ្នែកខាងមុខនេះ ស្មាតហ្វូន Huawei P50 នឹងមានអេក្រង់ Punch-Hole។ បន្ថែមពីនេះទៀតនោះ សម្រាប់ version សកលរបស់ស្មាតហ្វូននេះ នឹងមាន 2 versions ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android និង  Harmony OS របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ ប៉ុន្តែនៅក្នុងប្រទេសចិននឹងទទួលបាននូវប្រព័ន្ធប្រតិបត្តិការ  Harmony OS version ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Kirin 9000E។

តាមការបញ្ជាក់របស់ @Guidingdroid បានអោយដឹងថា ស្មាតហ្វូន  Huawei P50 នឹងមាន 3 versions គឺប្រភេទ Normal, Pro និង Pro+។ ស្មាតហ្វូននេះ មានតួខ្លួនចំនួនពីរទំហំគឺ 6.1 inches និង 6.2 inches និង 6.6 inches និង 6.8 inches។ ស្មាតហ្វូន Huawei P50 នឹងមានអេក្រង់ micro-curved ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Samsung S20 ផងដែរ។ ស្មាតហ្វូន P50 Pro នឹងមានអេក្រង់ hyperboloid ខណៈពេលដែលស្មាតហ្វូន P50 Pro+ នឹងមានអេក្រង់គែមកោងទាំង 4។ ស្មាតហ្វូន P50 Pro នេះគឺមានកាមេរ៉ា 5 គ្រាប់ផងដែរ៕

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទីបំផុត OPPO Reno5 ដាក់លក់ថ្ងៃដំបូងហើយ! អតិថិជនទាំងអស់ មានឱកាសកោសរង្វាន់តាម Online ដើម្បីឈ្នះរង្វាន់កាដូតម្លៃដល់ទៅ $194 ថែមទៀតផង!

ទីបំផុត OPPO Reno5 ដាក់លក់ថ្ងៃដំបូងហើយ! អតិថិជនទាំងអស់ មានឱកាសកោសរង្វាន់តាម Online ដើម្បីឈ្នះរង្វាន់កាដូតម្លៃដល់ទៅ $194 ថែមទៀតផង!

ដោយ ប៉េងលីន
Samsung Galaxy S21 Ultra បង្ហាញរូបរាងពិត មុខមាត់ពិតផ្លូវការណ៍ហើយដោយប្រើកំពូលឈីប Snapdragon 888 / Exynos 2100, មានអេក្រង់កម្រិត WQHD 120 Hz Adaptive Refresh rate ទ្រទ្រង់ប៊ិច S-Pen និងកាមេរ៉ាក្រោយអាច Zoom បាន 100 ដង

ចង់ដឹងទេថា OPPO RENO5 ម៉ូដែលថ្មី ដែលទើបនឹងចេញលក់ក្តៅៗនេះ មានមុខងារកាមេរ៉ាខុសគ្នាអ្វីខ្លះពីសិស្សប្អូន OPPO RENO4 ?

ចង់ដឹងទេថា OPPO RENO5 ម៉ូដែលថ្មី ដែលទើបនឹងចេញលក់ក្តៅៗនេះ មានមុខងារកាមេរ៉ាខុសគ្នាអ្វីខ្លះពីសិស្សប្អូន OPPO RENO4 ?

ដោយ ប៉េងលីន
Samsung Galaxy S21 Series (5G) ដែលជាកំពូលស្មាតហ្វូន ប្រចាំសករាជថ្មីល្បីកក្រើកពិភពលោក បានបង្ហាញខ្លួន និងដាក់ឲ្យកម្ម៉ង់ទុកមុនបាននៅប្រទេសកម្ពុជាយើងហើយ…!!

Samsung Galaxy S21 Series (5G) ដែលជាកំពូលស្មាតហ្វូន ប្រចាំសករាជថ្មីល្បីកក្រើកពិភពលោក បានបង្ហាញខ្លួន និងដាក់ឲ្យកម្ម៉ង់ទុកមុនបាននៅប្រទេសកម្ពុជាយើងហើយ…!!

ដោយ ប៉េងលីន
 ក្រុមហ៊ុន សែលកាត ប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបែបទំនើបថ្មីតាមអនឡាញ

ក្រុមហ៊ុន សែលកាត ប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបែបទំនើបថ្មីតាមអនឡាញ

ដោយ ប៉េងលីន
 realme ផ្តល់ជូននូវតម្លៃពិសេសសម្រាប់ស្មាតហ្វូន realme 7 និង 7i ដែលល្បីខាងអេក្រង់រលូន 90Hz និងស្មាតហ្វូនដែលមានកាមេរ៉ា 4គ្រាប់ 64MP

realme ផ្តល់ជូននូវតម្លៃពិសេសសម្រាប់ស្មាតហ្វូន realme 7 និង 7i ដែលល្បីខាងអេក្រង់រលូន 90Hz និងស្មាតហ្វូនដែលមានកាមេរ៉ា 4គ្រាប់ 64MP

ដោយ ប៉េងលីន