no-alternative title

Panasonic LUMIX S5 Hybrid Full-Frame Mirrorless ជំនាន់ថ្មី បង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ

LUMIX S5 គឺជាម៉ាស៊ីនថតរូប និងវីដេអូប្រភេទ Hybrid Mirrorless Camera ជំនាន់ថ្មីរបស់ Panasonic ដែលត្រូវបានក្រុមហ៊ុនប្រកាសបង្ហាញខ្លួននៅលើទីផ្សារសកលកាលពីឆ្នាំមុននេះ។ ដោយសារតែមានការពេញននិយមខ្លាំងពីសំណាក់អ្នកថតរូបនោះ នៅពេលនេះកាមេរ៉ាស៊េរីថ្មីនេះ បានបង្ហាញវត្តមាននជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ។ អាចរកបាននៅហាង៖ https://www.facebook.com/sabbaynashcamerashop 

 

no-alternative title

ម៉ាស៊ីនថតរូបជំនាន់ថ្មីនេះត្រូវបាន Panasonic ធ្វើការឌីស្សាញឡើងមានទំហំខ្លួនតូចជាង និងផ្តល់នូវភាពងាយស្រួលប្រើជាងជំនាន់ LUMIX S Series មុនៗ ហើយក៏មានទំហំតូចជាងម៉ូដែល LUMIX GH5 ផងដែរ។ Panasonic LUMIX S5 បំពាក់នូវសែនស័រផលិតរូបភាព-វីដេអូទំហំ 24.2MP ខ្នាត 35mm ប្រើប្រាស់សែនស័រ Full-Frame CMOS Sensor មានកម្រិតពន្លឺ ISO ស្តង់ដារ 100-51,200 ប្រើនូវបច្ចេកវិទ្យាកម្រិតពន្លឺ Crystal Clear High Sensitivity Video ជាមួយបច្ចេកវិទ្យា DUAL Native ISO Technology។ 

ម៉ាស៊ីនថតរូបជំនាន់ថ្មីនេះភ្ជាប់នូវបច្ចេកវិទ្យា DUAL I.S និង 5-axis Image Stabilizer សម្រាប់ទប់រំញ័រកាមេរ៉ាដែលអាចកាត់បន្ថយកម្រិតរលកញាក់របស់កាមេរ៉ាកម្រិត 6.5 នៅពេលប្រើដោយតភ្ជាប់ជាមួយនឹងលែនបន្ថែម។ Panasonic LUMIX S5 ប្រើប្រាស់នូវមុខងារ High Resolution Mode ដែលអាចអោយយើងជាអ្នកប្រើកំនត់ការថតរូបសន្លឹកជាមួយសែនស័រដល់ទំហំ 96MP បានទាំងប្រភេទហ្វាល់ High-re JPAGs និង RAWs ទៀតផង។ ជាងនេះទៅទៀត Panasonic ក៏បានធ្វើអោយមានភាពល្អប្រសើរឡើងនៅលើប្រព័ន្ធកំនត់ប្លង់ថត AF System ដែលមានសមត្ថភាពចាប់ប្លង់បានលឿនរហ័សជាងជំនាន់មុន។ 

រីឯសមត្ថភាពក្នុងការផលិតសាច់វីដេអូវិញ Panasonic LUMIX S5 អាចផលិតបានដល់ទំហំ 10bit ក្នុងកម្រិត 4K 60p/50p ជាមួយខ្នាត 4:2:0 ដោយប្រើមុខងារ ASP-C Crop ឬក៏ទំហំ 10bit  ខ្នាត 4:2:2 ជាមួយកម្រិត Full width Sensor 25p/30p និងអាចផលិតសាច់វីដេអូ Slow-Motion បានក្នុងកម្រិត Full-HD 180fps ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាថ្មី Panasonic heat dispersion technology នៅលើម៉ាស៊ីនថតរូបជំនាន់ថ្មីនេះគឺផ្តល់អោយការប្រើប្រាស់កាន់តែមានស្ថេរភាពខ្ពស់ក្នុងការថតវីដេអូបានរយះពេលយូរមិនធ្វើអោយឡើងកំដៅរបស់ម៉ាស៊ីនថត។ 

បន្ថែមពីនេះជាមួយនឹងមុខងារថ្មីដែលហៅថា “VariCam Look” របស់ Panasonic LUMIX S5 គឺបានផ្តល់នូវមុខងារ 14+ stop of dynamic rang ដើម្បីជួយធ្វើអោយការផលិតសាច់វីដេអូ និងរូបភាពបានក្នុងកម្រិតធំទូលាយជាមួយកម្រិត dynamic rang ខ្ពស់ប្រៀបបាននឹងពពួកកាមេរ៉ាប្រភេទ Cinema Camera និង V-Log/V-Gamut ដូចនេះវាបង្កើតចេញនូវផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលបំផុតជាមួយកម្រិតពន្លឺ និងកម្រិតពណ៌ច្បាស់ដិតល្អគ្មានទាស់ចិត្ត។ 

ក្រៅពីនេះ Panasonic LUMIX S5 ផ្តល់អោយយើងជាអ្នកប្រើអាចកំនត់ការថតវីដេអូជាមួយមុខងារដូចជា 4:3 Anamorphic mode, Slow & Quick Motion, 4K/60p interval shooting និង 4K HDR ជាដើម។  ព្រមជាមួយនឹងមុខងារ High Speed/High precision AF នៅលើ Panasonic LUMIX S5 គឺអាចដំណើរការបានទាំងការថតរូបសន្លឹក និងវីដេអូ ដោយប្រើនូវច្ចេកវិទ្យា deep-learning technology ដែលធ្វើការលើមុខងារ real-time detection នៅលើប្លង់វត្ថុដែលមានដូចជា ភ្នែក មុខ ក្បាល និងដងខ្លួនរបស់មនុស្ស។ 

LUMIX S5 បំពាក់នូវអេក្រង់ប្រភេទថាច់ស្រ្គីនប្រភេទ LCD ទំហំ 3.0” ខ្នាត ratio 3:2  មានកម្រិតភាពច្បាស់ 1,840K-dot ប្រើប្រាស់នូវកញ្ចក់ OLED កម្រិត 2,360K-dot សម្រាប់អេក្រង់ Live View Finder។ ម៉ាស៊ីនថតរូបជំនាន់ថ្មីនេះមានថ្មខ្នាត 2,200mAh ដែលសាកពេញម្តងអាចប្រើក្នុងការថតរូបសន្លឹកដោយប្រើមុខងារ LVF បាន 470 ប៉ុស្តិ៍ និងថតដោយប្រើមុខងារ Save LVF Mode បាន 1,500 ប៉ុស្តិ៍  ហើយអាចសាកថ្មដោយមិនបាច់ដោះចេញក៏បានដោយប្រើរន្ធសាកប្រភេទ USB-C។ 

Panasonic LUMIX S5 មានភ្ជាប់នូវមុខងារពិសេសៗជាច្រើនទៀតដើម្បីផ្តល់អោយការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងភាពទំនើបទាន់សម័យកាលបច្ចេកវិទ្យា ដោយក្នុងនោះមានដូចជា Wi-Fi កម្រិត 5GHz (IEEE802.11ac)/2.4GHz (IEEE802.11b/g/n.), Bluetoothv4.2, រន្ធ HDMI រួមទាំងមានរន្ធដោតម៉េមូរីកាតចំនួនពីរដែលទ្រទ្រង់ប្រភេទ UHS-II និង UHS-I។ ម៉ាស៊ីនថតរូប និងវីដេអូជំនាន់ថ្មី Panasonic LUMIX S5 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកជាមួយតម្លៃខ្លួនខ្ទង់ $1,997.99 និងខ្ទង់ $ 2,297.99 បូកបន្ថែមនូវ Lens Kit អោយមួយ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទីបំផុត OPPO Reno5 ដាក់លក់ថ្ងៃដំបូងហើយ! អតិថិជនទាំងអស់ មានឱកាសកោសរង្វាន់តាម Online ដើម្បីឈ្នះរង្វាន់កាដូតម្លៃដល់ទៅ $194 ថែមទៀតផង!

ទីបំផុត OPPO Reno5 ដាក់លក់ថ្ងៃដំបូងហើយ! អតិថិជនទាំងអស់ មានឱកាសកោសរង្វាន់តាម Online ដើម្បីឈ្នះរង្វាន់កាដូតម្លៃដល់ទៅ $194 ថែមទៀតផង!

ដោយ ប៉េងលីន
Samsung Galaxy S21 Ultra បង្ហាញរូបរាងពិត មុខមាត់ពិតផ្លូវការណ៍ហើយដោយប្រើកំពូលឈីប Snapdragon 888 / Exynos 2100, មានអេក្រង់កម្រិត WQHD 120 Hz Adaptive Refresh rate ទ្រទ្រង់ប៊ិច S-Pen និងកាមេរ៉ាក្រោយអាច Zoom បាន 100 ដង

Samsung Galaxy S21 Ultra បង្ហាញរូបរាងពិត មុខមាត់ពិតផ្លូវការណ៍ហើយដោយប្រើកំពូលឈីប Snapdragon 888 / Exynos 2100, មានអេក្រង់កម្រិត WQHD 120 Hz Adaptive Refresh rate ទ្រទ្រង់ប៊ិច S-Pen និងកាមេរ៉ាក្រោយអាច Zoom បាន 100 ដង

ដោយ ប៉េងលីន
ចង់ដឹងទេថា OPPO RENO5 ម៉ូដែលថ្មី ដែលទើបនឹងចេញលក់ក្តៅៗនេះ មានមុខងារកាមេរ៉ាខុសគ្នាអ្វីខ្លះពីសិស្សប្អូន OPPO RENO4 ?

ចង់ដឹងទេថា OPPO RENO5 ម៉ូដែលថ្មី ដែលទើបនឹងចេញលក់ក្តៅៗនេះ មានមុខងារកាមេរ៉ាខុសគ្នាអ្វីខ្លះពីសិស្សប្អូន OPPO RENO4 ?

ដោយ ប៉េងលីន
Samsung Galaxy S21 Series (5G) ដែលជាកំពូលស្មាតហ្វូន ប្រចាំសករាជថ្មីល្បីកក្រើកពិភពលោក បានបង្ហាញខ្លួន និងដាក់ឲ្យកម្ម៉ង់ទុកមុនបាននៅប្រទេសកម្ពុជាយើងហើយ…!!

Samsung Galaxy S21 Series (5G) ដែលជាកំពូលស្មាតហ្វូន ប្រចាំសករាជថ្មីល្បីកក្រើកពិភពលោក បានបង្ហាញខ្លួន និងដាក់ឲ្យកម្ម៉ង់ទុកមុនបាននៅប្រទេសកម្ពុជាយើងហើយ…!!

ដោយ ប៉េងលីន
 ក្រុមហ៊ុន សែលកាត ប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបែបទំនើបថ្មីតាមអនឡាញ

ក្រុមហ៊ុន សែលកាត ប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបែបទំនើបថ្មីតាមអនឡាញ

ដោយ ប៉េងលីន
 realme ផ្តល់ជូននូវតម្លៃពិសេសសម្រាប់ស្មាតហ្វូន realme 7 និង 7i ដែលល្បីខាងអេក្រង់រលូន 90Hz និងស្មាតហ្វូនដែលមានកាមេរ៉ា 4គ្រាប់ 64MP

realme ផ្តល់ជូននូវតម្លៃពិសេសសម្រាប់ស្មាតហ្វូន realme 7 និង 7i ដែលល្បីខាងអេក្រង់រលូន 90Hz និងស្មាតហ្វូនដែលមានកាមេរ៉ា 4គ្រាប់ 64MP

ដោយ ប៉េងលីន