no-alternative title

តោះ..!មកដឹងពីគុណសម្បត្តិខ្លះៗនៃកំពូលស្មាតហ្វូន Samsung Galaxy S21 Series ដែលបានលេចធ្លាយនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ក្នុងឆ្នាំនេះ Samsung នឹងធ្វើការកែប្រែផ្លាស់ប្តូរពេលវេលាក្នុងការដាក់សម្ភោធចេញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីគ្រួសារ S Series របស់ខ្លួន។ ដែលតាមប្រភព័ត៌មានផ្លវការណ៍បានអោយដឹងថា Samsung នឹងប្រារព្ធព្រឹត្តិការណ៍បើកប្រអប់ស្មាតហ្វូន Galaxy S21 Series ឬ Samsung Unpacked 2021 នៅថ្ងៃទី 14 ក្នុងខែមករា ឆ្នាំ 2021 ត្រូវនឹងថ្ងៃព្រហស្បតិ៍ស្អែកនេះ ដែលខុសពីសព្វមួយដងដែលត្រូវធ្វើឡើងក្នុងខែកុម្ភៈ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S21 Series ដែលជាតួរឯកនឹងឡើងបង្ហាញរូបបង្អូតរាងក្នុងព្រឹត្តិការណ៍ Samsung Unpacked 2021 ស្អែកនេះតាមរយះការ livestream គឺមានចំនួន 3 ស៊េរីដូចរាល់ដង ក្នុងនោះមាន Galaxy S21, S21 Plus និង S21 Ultra។ ប៉ុន្តេ មុននឹងឈានដល់ថ្ងៃបង្ហាញខ្លួនផ្លូវការណ៍ យើងមកមើលពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិមួយចំនួនរបស់កំពូលស្មាតហ្វូនទាំង 3 ស៊េរីនេះដែលបានបែកធ្លាយនាពេលកន្លងមកជាមុនសិន។

ការឌីស្សាញរូបរាងខាងក្រៅ

បើតាមរយះរូបភាព render ដែលបានបែកធ្លាយជាច្រើនកន្លងមកបានបង្ហាញថាកំពូលស្មាតហ្វូន S21 Series គឺមិនមានការកែប្រែការឌីស្សាញរូបរាងខាងក្រៅអោយខុសឆ្ងាយពីជំនាន់ S20 Series នោះទេគឺទំហំ កម្រាស់ និងទំងន់គឺរក្សានៅដដែល ប៉ុន្តែ ចំនុចឌីស្សាញដែលមានលក្ខណៈខុសពីជំនាន់មុននោះគឺត្រង់ផ្នែកកាមេរ៉ាក្រោយ ព្រោះថាបើតាមរូបភាព render ឃើញថាកញ្ចប់លែនកាមេរ៉ាក្រោយរបស់ S21 Series គឺមានការឌីស្សាញចេញជារាងស្រដៀងស្លឹកឈើវ៉ាត់ហៀរមកក្តោបស្រោបលើគែមរបស់ទូរស័ព្ទតែម្តង។ ហើយបើតាមប្រភពព័ត៌មានបាននិយាយថា Galaxy S21 មានផ្ទៃខ្នងខាងក្រោយស្រោបដោយជ័រផ្លាស្ទីគ ខណៈ S21 Plus និង S21 Ultra ស្រោបឡើងដោយកញ្ចក់។

បន្ទះអេក្រង់

សម្រាប់បន្ទះអេក្រង់ដែលបំពាក់លើកំពូលស្មាតហ្វូនជំនាន់ថ្មីទាំងបីនាក់បងប្អូននេះគឺប្រភេទ Dynamic AMOLED 2X Display ដូចជំនាន់មុនដដែល ប៉ុន្តែ នឹងត្រូវបានស្រោបការពារដោយកញ្ចក់ Corning Gorilla Class Victus ដូច Note 20 Ultra វិញ។ បើតាមប្រភពព័ត៌មានដែលបានបែកធ្លាយបានប្រាប់អោយដឹងថា Galaxy S21 Series នឹងនៅរក្សាទំហំអេក្រង់ទាំងបីដូចជំនាន់ S20 Series ដដែលគឺទំហំ 6.2”, 6.7” និង 6.8”  ជាមួយកម្រិតបង្ហាញចេញ Full-HD+ សម្រាប់អេក្រង់ S21 និង Quad-HD+ សម្រាប់អេក្រង់ S21 Plus / S21 Ultra។ ហើយសម្រាប់អេក្រង់របស់ S21 និង 21 Plus អាចនឹងទ្រទ្រង់កម្រិត refresh rate 120Hz ក្នុងកម្រិត 1080+ ដដែល គឺមានតែអេក្រង់របស់ S21 Ultra ទេដែលអាចទ្រទ្រង់កម្រិត 120Hz ក្នុងកម្រិត Quad-HD+ (1440+)។

ប្រព័ន្ធកាមេរ៉ារូប 

ប្រើតាមប្រភពព័ត៌មានចចាមអារាម និងរូបភាពដែលបានបែកធ្លាយកន្លងមកយើងឃើញថាប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូនៅលើ Galaxy S21 Series គឺមិនខុសពីជំនាន់ S20 Series នោះទេ ពោលគឺម៉ូដែល S21 និង S21 Plus ដំឡើងនូវប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមាន Main Lens ទំហំ 12MP (F/1.8), Ultra-wide Lens ទំហំ 12MP (F/2.2) និង Telephoto Lens ទំហំ 64MP (F/2.0) ជាមួយកាមេរ៉ាសែលហ្វីមួយគ្រាប់ទំហំ 10MP (F/2.2)។

ចំនែកឯ S21 Ultra នឹងទទួលបាននូវប្រព័ន្ធកាមេរ៉ាក្រោយ 5 គ្រាប់ក្នុងនោះមាន Main Lens ទំហំ 108MP (F/1.8), Ultra wide Lens ទំហំ 12MP (F2.2), 3X Telephoto Lens ទំហំ 10MP (F/2.4) និង 10X Optical Periscope Lens ទំហំ 10MP (F/4.9) រួមនឹងកាមេរ៉ាមុខមួយគ្រាប់ទំហំឡើងដល់ 40MP (F/2.2)។ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថាសម្រាប់ Main Lens 108MP របស់ S21 Ultra នឹងប្រើនូវបច្ចេកវិទ្យាសែនស័រថ្មី ISOCELL HM2 ខណៈដែល Telephoto Lens  64MP របស់ S21 និង S21 Plus នឹងប្រើនូវសែនស័រជំនាន់ថ្មី ISOCELL GM3។ 

កំលាំងម៉ាស៊ីន

យើងដឹងច្បាស់ហើយថាកំពូលស្មាតហ្វូនជំនាន់ថ្មីគ្រួសារ S21 Series របស់ Samsung គឺពិតជាដំណើរការនៅលើកំពូលឈីបជំនាន់ថ្មីរបស់ Qualcomm ស៊េរី Snapdragon 888 សម្រាប់ទីផ្សារអាមេរិក/ចិន និងឈីប Exynos 2100 សម្រាប់ទីផ្សារសកល។ ប្រភពបញ្ជាក់អោយដឹងបន្ថែមថា Galaxy S21 Ultra នឹងមានម៉ូដែលបំពាក់រ៉េមដល់ 16GB ជាមួយអង្គផ្ទុកទិន្នន័យ 512GB និងម៉ូដែលស្តង់ដារមានរ៉េម 12GB/ អង្គផ្ទុកទិន្នន័យ 128GB ឡើងទៅ។ រីឯម៉ូដែល S21 និង S21 Plus នឹងទទួលបានរ៉េម 8GB និងអង្គផ្ទុកទិន្នន័យចាប់ពី 128GB ដល់ 256GB។ កំពូលស្មាតហ្វូនជំនាន់ថ្មីទាំងបីនាក់បងប្អូននេះនឹងប្រតិបត្តិការដោយ Android 11 ជាមួយផ្ទៃមុខកម្មវីធី One UI3.1 ព្រមទាំងទ្រទ្រង់ការប្រើប្រាស់ចុចបញ្ជាជាមួយនឹងប៊ិច S-Pen ថែមទៀតផង។

ទំហំថ្ម និងបច្ចេកវិទ្យាសាកថ្ម

សម្រាប់ថ្មរបស់ពូកវាវិញត្រូវបានគេបង្ហើបអោយដឹងថា Galaxy S21 មានថ្មទំហំ 4,000mAh, S21 Plusមានថ្មទំហំ 4,800mAh ធំជាង S20 Plus (300mAh) និងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 25W រីឯម៉ូដែល S21 Ultra មានថ្មទំហំធំដល់ 5,000mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 45W។  បើតាមប្រភពព័ត៌មានរស៊ើបមួយចំនួនបាននិយាយថា Samsung អាចនឹងមិនដាក់ឆ្នាំងសាកក្នុងប្រអប់របស់ Galaxy S21 Series នោះទេ។ លឺហើយ S.A.D ម៉ង ប៉ុន្តែចាំអ៊ុតទាំងអស់គ្នានៅថ្ងៃស្អែកនេះសិន។

ថ្ងៃប្រកាស និងចេញលក់លក់ផ្លូវការណ៍

បើតាមព័ត៌មានច្បាស់ផ្លូវការណ៍ Samsung នឹងប្រារព្ធព្រឹត្តិការណ៍ Samsung Unpacked សម្រាប់ដាក់បង្ហាញ Galaxy S21 Series នៅថ្ងៃព្រហស្បត្តិ៍ ទី 14 ខែមករា ឆ្នាំ 2021 តាមរយះការ livestream ដែលនឹងចាប់ផ្តើមពីម៉ោង 15:00 UTC ទៅនៅលើគេហទំព័រ និងឆានែលយូធូបផ្លូវការណ៍របស់ក្រុមហ៊ុនផ្ទាល់។ ហើយសម្រាប់ថ្ងៃចេញលក់ផ្លូវការណ៍របស់ Galaxy S21 Series នឹងចាប់ផ្តើមនៅថ្ងៃទី 29 ខែមករា ឆ្នាំ 2021 ប៉ុន្តែ Samsung នឹងបើកអោយ Pre-Order ចាប់បីថ្ងៃប្រកាសចេញ ឬក៏នៅថ្ងៃបន្ទាប់ទៅ។ ចំនែកតម្លៃនៃកំពូលស្មាតហ្វូនជំនាន់ថ្មីទាំង 3 ស៊េរីនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដូច្នេះមានតែរងចាំអ៊ុតតម្លៃនៅថ្ងៃស្អែកនេះទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន