no-alternative title

Samsung Galaxy S21 Series នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃថ្មីរបស់ Qualcomm ដែលអាចដោះសោរបានលឿនជាងមុនដល់ទៅ 50% ឯណោះ

នៅវេលាយប់ថ្ងៃទី 14 ខែមករានេះ ក្រុមហ៊ុន Samsung នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូន Samsung Galaxy S21 Series របស់ខ្លួនហើយ។ នៅពេលនេះ មានការបញ្ជាក់ជាច្រើនថា ស្មាតហ្វូន Samsung Galaxy S21 Series នេះ នឹងមានលក្ខណៈពិសេសច្រើនជាងក្រុមហ៊ុនApple ទៅលើបទពិសោធន៍នៃការប្រើប្រាស់។ កាលពីពាក់កណ្តាលខែធ្នូឆ្នាំមុននេះ មានប្រភពមួយនៅក្នុងរបស់ឧស្សាហកម្មនេះ បាននិយាយថា ចំពោះវត្តមានរបស់ជំនាន់ថ្មីនេះ បើធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ គឺ Samsung Galaxy S21 Series នេះ មានការ upgrade ទៅលើប្រព័ន្ធដោះសោរ ដោយគេដឹងថា គឺមានការ upgrade ច្រើនជាងក្រុមហ៊ុន Apple។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ បានបន្តថា ក្រុមហ៊ុន Samsung ត្រូវបានគេជឿថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃថ្មីសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ ដោយសារតែកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Qualcomm បានបង្ហាញនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់ទី Ultrasonic Fingerprint Reader 3D Sonic Sensor Gen 2 នៅក្នុងព្រឹត្តិការណ៍ CES 2021 ដូច្នេះបើផ្អែកលើឯកសារដោយកាលពី 2 ឆ្នាំមុននោះ គឺដូចគ្នាដែរ គឺនៅពេលដែលបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ Ultrasonic ក្រោមអេក្រង់របស់ក្រុមហ៊ុន Qualcomm បង្ហាញខ្លួននោះ ក៏ត្រូវបានក្រុមហ៊ុន Samsung សម្រេចដាក់អោយប្រើប្រាស់មុនគេ នៅលើស្មាតហ្វូនត្រកូល Galaxy S និង  Galaxy Note Series ផងដែរ។

 

តាមការបញ្ជាក់របស់ក្រុមហ៊ុន Qualcomm បានអោយដឹងថា សម្រាប់សេនស័រថ្មីនេះ គឺមានសមត្ថភាពខ្ពស់ អាចដោះស្រាយទៅលើបញ្ហាជាច្រើន ដោយសារតែបច្ចេកវិទ្យាថ្មីនេះ គឺមានការបង្កើនទៅលើទំហំនៃកន្លែងស្កេន និងល្បឿននៃស្កេនបានលឿនជាងមុន។ 

Qualcomm បានបញ្ជាក់បន្ថែមថា បើសិនជាធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ សេនស័រថ្មីនេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃដែលមានទំហំដល់ទៅ 64mm ការ៉េ ដែលមានការកើនឡើងដល់ទៅ 77% ដែលមានសមត្ថភាព អាចបង្កើនល្បឿននៃការដោះសោរបានលឿនជាងមុនដល់ទៅ 50% ឯណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន