no-alternative title

Evan Blass បានទម្លាយចេញនូវរូបភាពរបស់ OPPO Find X3 Pro ពិតជាមានរូបរាងថ្មី និងមានកាមេរ៉ាប្លែកពីស្មាតហ្វូនដទៃ

កាលពីឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន OPPO បាននាំយកនូវស្មាតហ្វូន Find Series មកកាន់ទីផ្សារស្មាតហ្វូន ដែលនេះគឺជាស្មាតហ្វូនដែលមានលក្ខណៈពិសេសជាងគេ ដោយជំនាន់នោះស្មាតហ្វូននេះ ត្រូវបានគេដាក់ឈ្មោះថា OPPO Find X។ បន្ទាប់មកនៅក្នុងឆ្នាំ 2019 ក្រុមហ៊ុនចិនមួយនេះ ក៏បានបន្តសម្រេចចិត្តក្នុងការផ្តោតទៅលើស្មាតហ្វូនត្រកូល Reno Series វិញ។ ត្រឡប់មកកាន់ឆ្នាំ 2020 កន្លងទៅថ្មីៗនេ ស្មាតហ្វូនត្រកូល Find series នេះ ក៏មានការប្រកាសវត្តមានរបស់ស្មាតហ្វូន សារជាមួយថ្មី ជាមួយនឹងម៉ូដែល OPPO Find X2 និង Find X2 Pro។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅឆ្នាំនេះ លេចធ្លាយព័ត៌មានថា ក្រុមហ៊ុន OPPO នឹងបង្ហាញនូវស្មាតហ្វូន Find X3 Series ផងដែរ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន OPPO Find X3 Pro នេះគឺមានកាមេរ៉ាដែលមិនធម្មតានោះទេ។ ថ្មីៗនេះ មាននរូបភាពជាច្រើនចេញពី Evan Blass តាមរយៈគណនី evleaks ។ ស្មាតហ្វូននេះ គឺមានការឌីស្សាញជាមួយនឹងលក្ខណៈពិសេសមែនទែន។ ការឌីស្សាញថ្មីនេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 12 Pro Max អញ្ចឹងដែរ ដោយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមើលទៅពិតជាប្លែកមែនទែន។ មិនមែនមនុស្សគ្រប់គ្នាចូលចិត្តស្មាតហ្វូននេះទេ។ យ៉ាងណាមិញ ក្រុមហ៊ុននេះក៏ព្យាយាមក្នុងការបោះបង់ចោលនូវទម្រង់នៃការឌីស្សាញជាលក្ខណៈចតុកោណកែងផងដែរ។

នៅក្នុងរូបភាពដែលបែកធ្លាយនេះ ក៏បានទម្លាយអំពីស្មាតហ្វូនថា OPPO Find X3 Pro មានអេក្រង់គែមកោងជាមួយនឹងអេក្រង់ប្រភេទ AMOLED ។ យើងប៉ាន់ស្មានថា ស្មាតហ្វូននេះ នឹងមានកម្រិតអេក្រង់ 120Hz refresh rate និងកម្រិតភាពច្បាស់ QHD+ ដូចគ្នាទៅនឹងស្មាតហ្វូន Flagships ជាច្រើនទៀត ដូចជាស្មាតហ្វូន Mi 11 និងស្មាតហ្វូន Galaxy S21 Ultra Cជាដើម។ ស្មាតហ្វូននេះ គឺមានប៊ូតុងសំឡេងនៅគែមខាងឆ្វេង និងប៊ូតុង Power នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះ គឺមានពណ៌ខ្មៅ ពណ៌ខៀវ ពណ៌ទឹកក្រូច និងពណ៌ស។

តាមការបញ្ជាក់របស់ Evan Blass បានអោយដឹងថា ស្មាតហ្វូននេះ គឺមានអេក្រង់ប្រភេទ QHD+ panel ដែលមានកម្រិតអេក្រង់ 6.7-inch និងកម្រិតអេក្រង់ 120Hz refresh rate។ ស្មាតហ្វូននេះ មានអេក្រង់ទម្លុះសម្រាប់កាមេរ៉ា Selfie។ ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 50MP Sony ចំនួន 2 គ្រាប់ កាមេរ៉ា 13MP telephoto និង3MP macro ជាមួយនឹងកម្រិត 25x zoom។ ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យា SuperBOOC 2.0 សម្រាប់បច្ចេកវិទ្យា Fast Wired Charging និង Fast Wireless Charging។ នៅក្នុងការបែកធ្លាយកាលពីពេលមុននេះ បានទម្លាយថា ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 4,500mAh បច្ចេកវិទ្យា 65W fast-charging និង 30W wireless charging ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន