no-alternative title

Honor បានបញ្ជាក់ថា Honor V40 នឹងមានអេក្រង់សមត្ថភាពខ្ពស់កម្រិតដល់ទៅ 300hz Touch Sampling Rate

មកដល់ពេលនេះ គឺនៅសល់ពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដល់ពេលប្រកាសជាផ្លូវការនូវស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Honor ដែលជាម៉ាកយីហោឯករាជ្យថ្មីនេះហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏នឹងបង្ហាញនូវស្មាតហ្វូន Honor V40 នៅក្នុងសន្និសីទរបស់ខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 18 ខែមករានេះដែរ។ មានការរំពឹងជាច្រើនអំពីស្មាតហ្វូននេះផងដែរថា វានឹងមានសមត្ថភាពខ្ពស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Honor V40 នឹងមានកម្រិតអេក្រង់ 300hz Touch Sampling Rate។ ក្រុមហ៊ុននេះ បញ្ជាក់ជាផ្លូវការថា មុខងារនេះ គឺមានការបង្ហោះនៅលើ Weibo ផងដែរ។ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Honor បញ្ជាក់ថា ស្មាតហ្វូននាពេលខាងមុខនេះ នឹងមានអេក្រង់កម្រិត Retina ដល់ទៅ 1 ពាន់លានកូល័រថែមទៀត។ 

 

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន បានបង្ហាញថា អេក្រង់កម្រិត 300Hz high-brush flexible ultra-clear របស់ស្មាតហ្វូន Honor V40 គឺមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Huawei ។ វាក៏មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា អេក្រង់នេះគឺមានកម្រិត 10-bit ដូចទៅនឹងស្មាតហ្វូន Huawei nova 8 Pro ផងដែរ។ អេក្រង់នេះ គឺមានកម្រិត 120Hz ផងដែរ។ ស្មាតហ្វូននេះ គឺមានកម្រិតភាពច្បាស់ដល់ទៅ 2676x1236px និងកម្រិតពន្លឺ 800 nit។ ស្មាតហ្វូន  Honor V40 នេះគឺមានកម្រិតអេក្រង់ 240Hz touch sampling rate ផងដែរ។

សូមជំរាបថា កាលពីថ្ងៃទី 31 ខែធ្នូកន្លងទៅនេះ ស្មាតហ្វូន Honor ម៉ូឌែលថ្មីនោះគឺ Honor YOK-AN10 (Honor V40) បានឆ្លងកាត់នូវវិញ្ញាបនបត្រ fast-charging របស់ក្រុមហ៊ុន Rheinland រួចហើយ។ ស្មាតហ្វូន Honor V40 នឹងមានបច្ចេកវិទ្យា Wireless Fast Charging ដល់ទៅ 50W។

នៅក្នុងវិញ្ញាបនបត្រ Rheinland នេះ ក៏មានការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Honor V40 ផងដែរ។ ស្មាតហ្វូន V40 នឹងមានកាមេរ៉ាគោលទំហំ 50-megapixel ខណៈពេលដែលម៉ូឌែល Pro version គឺមានកាមេរ៉ាខាងក្រោយ 3 គ្រាប់។ សម្រាប់ម៉ូឌែល  Pro+ version គឺមានកាមេរ៉ា 4 គ្រាប់។ ស្មាតហ្វូននេះ គឺមានអេក្រង់ pill-shaped punch-hole ដែលមានកាមេរ៉ា 13MP។ ស្មាតហ្វូននេះ នឹងដំណើរការនូវស្បែក Magic UI 4.0+HMS ផ្អែកនៅលើ Android 10៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន