ខណៈពេលដែលក្រុមហ៊ុន Samsung បាននឹងកំពុងតែត្រៀមខ្លួនក្នុងការបង្ហាញវត្តមានស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួននោះគឺ Galaxy Flagship នៅថ្ងៃទី 14 ខែមករាឆ្នាំ 2020 នោះ អ្នកតាមដាន ក៏ដូចជា Fan Samsung ជាច្រើន បានបង្ហាញនូវការចាប់អារម្មណ៍ និងការទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវពេលវេលានៃការមកដល់នៃស្មាតហ្វូនជំនាន់ថ្មីនេះ។ នៅថ្ងៃនេះ មានការលេចធ្លាយនូវបង្ហាញវត្តមានរបស់ Versions ថ្មីមួយរបស់ស្មាតហ្វូននេះ ដែលនេះគឺជាផលិតផលក្លែងក្លាយរបស់ស្មាតហ្វូន Galaxy S21+ និង Galaxy S21 Ultra!
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី iFeng នោះ បានអោយដឹងថា ការក្លែងបន្លំស្មាតហ្វូន High-End ចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺបានបង្ហាញវត្តមាននៅលើទីផ្សារហើយ។ ការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ គឺនៅមុនព្រឹត្តិការណ៍សម្ភោធន៍ស្មាតហ្វូន Galaxy Flagship Series 2021 របស់ក្រុមហ៊ុន Samsung ថែមទៀត។ របាយការណ៍នេះ ក៏មានការបង្ហាញអំពីរូបភាពរបស់ស្មាតហ្វូនក្លែងក្លាយរបស់ម៉ូឌែល Galaxy S21+ និង Galaxy S21 Ultra។ បើមើលទៅលើរូបភាពជាច្រើននោះ ស្មាតហ្វូនទាំងពីរនេះ ពិតជាស្រដៀងគ្នាទៅនឹងការឌីស្សាញរបស់ស្មាតហ្វូន Samsung flagship ពិតមែន។
សូមជំរាបថា សម្រាប់ស្មាតហ្វូន Galaxy S21+ និង Galaxy S21 Ultra ផ្លូវការណ៍ ក៏ប្រហែលជាមានរូបរាងដូចគ្នាផងដែរ។ ប៉ុន្តែនៅមិនទាន់ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ។ ស្មាតហ្វូន Galaxy S21+ ផ្លូវការ គឺមានអេក្រង់ទំហំ 6.3 inch FHD+ ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate ខណៈពេលដែលស្មាតហ្វូន Galaxy S21 Ultra ផ្លូវការ គឺមានអេក្រង់ទំហំ 6.9 inch 2K។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm Snapdragon 888 SoC រ៉េមទំហំ 16GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2100 processor ផងដែរ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 14 ខែមករានេះ៕