no-alternative title

ហ្គេមីងហ្វូន ROG Phone 4 នឹងប្រើបន្ទះឈីប Snapdragon 888 និងមានថ្មទំហំ 6000mAh ដែលភ្ជាប់នូវបច្ចេកវិទ្យាសាកលឿនជាងមុន

ស្មាតហ្វូន ROG Phone 3 ដូចគ្នាទៅនឹងស្មាតហ្វូន ROG Phone II អញ្ចឹងដែរ គឺត្រូវបានក្រុមហ៊ុន ASUS តំឡើងមកជាមួយនិងថាមពលថ្មដែលមានទំហំធំដល់ទៅ 6000mAh។ នៅពេលនេះ ជាមួយនឹងការបែកធ្លាយមួយបាបនិយាយថាថា ក្រុមហ៊ុនASUS ក៏នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 6000mAh ទៅលើស្មាតហ្វូន ROG Phone 4 ផងដែរ។  ខណៈពេលដែលស្មាតហ្វូន Flagship មួយចំនួន គឺមានថាមពលថ្មទំហំ 5000mAh នោះ ក្រុមហ៊ុន Asus ជឿជាក់ថា ថាមពលថ្មទំហំ 6000mAh នេះគឺគ្រប់គ្រាន់សម្រាប់ស្មាតហ្វូន ROG Phone 4 ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមានរបស់ហ្គេមីងហ្វូន ROG Phone 4 ក្រុមហ៊ុន ASUS នឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿនជាងមុន។ តាមការបញ្ជាក់របស់ Digital Chat Station បានអោយដឹងថា ស្មាតហ្វូន ROG Phone 4 នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 60W ឬ 65W fast (wired) charging។ សម្រាបការសាកបញ្ចូលថាមពលថ្ម គឺនឹងនមានល្បឿនលឿនជាងមុនទៅលើថាមពលថ្មទំហំ 6000mAh បើធៀបទៅនឹងស្មាតហ្វូន ROG Phone 3 ដែលមានបច្ចេកវិទ្យាសាកថ្មត្រឹមតែ 30W fast wired charging។

នៅក្នុងឆ្នាំនេះ នឹងមានស្មាតហ្វូនលេងហ្គេមជាច្រើនទៀតដូចជាស្មាតហ្វូន Black Shark 4 និង Red Magic 6 បង្ហាញខ្លួន ននៅលើទីផ្សារ ដូច្នេះ នៅពេលដែលធ្វើការប្រៀបធៀបទៅនឹងស្មាតហ្វូនលេងហ្គេមជាច្រើនទៀតនោះ គឺនឹងធ្វើអោយ Asus កាន់តែយឺតជាងគេព្រោះថា ស្មាតហ្វូននេះប្រើប្រាស់បច្ចេកវិទ្យាត្រឹមតែ 60W/65W Fast Charging ប៉ុណ្ណោះ ខណៈដែក បស្មាតហ្វូនចិនមួយចំនួន គឺប្រើប្រាស់នូវច្ចេកវិទ្យាសាកថ្ម 120W Fast Wired Charging។ ស្មាតហ្វូន ROG Phone 4 នេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា reverse wired charging, Quick Charge 4 និង  Power Delivery ផងដែរ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសនេះ។ ស្មាតហ្វូន ROG Phone 4 នឹងមានបន្ទះឈីប Snapdragon 888 ជាមួយនឹងបច្ចេកវិទ្យា 5G ថែមទៀត។ ស្មាតហ្វូននេះក៏មានអេក្រង់ AMOLED ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន