no-alternative title

ក្រុមហ៊ុន Nexstgo បានប្រកាសចេញនូវកុំព្យូទ័រ VAIO E15 និង VAIO SE14 នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុន Nexstgo Company Limited ដែលជាក្រុមហ៊ុនទទួលបាននូវអាជ្ញាបណ្ណផ្លូវកាសម្រាប់ការគ្រប់គ្រងទៅលើកុំព្យូទ័រ VAIO នៅក្នុងតំបន់អាស៊ី បានប្រកាសចេញនូវកុំព្យូទ័រចំនួន 2 ម៉ូឌែល នៅក្នុងប្រទេសឥណ្ឌានោះ គឺ VAIO E15 និង VAIO SE14។ សម្រាប់ការបង្ហាញវត្តមានរបស់កុំព្យូទ័រថ្មីនេះ គឺជាការវិលត្រឡប់របស់ម៉ាកយីហោ VAIO នៅក្នុងប្រទេសនេះ បន្ទាប់ពីចំណាយពេលអស់រយៈពេលជាយូរណាស់មកហើយ។ សម្រាប់អ្នកមិនទាន់ដឹងនោះ Nexstgo គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងហុងកុងដែលល្បីល្បាញទៅលើម៉ាកយីហោកុំព្យូទ័រ  Avita នៅក្នុងប្រទេសឥណ្ឌា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការមកដល់នៃកុំព្យូទ័រ VAIO នេះ គឺត្រូវបានលក់ផ្តាច់មុខនៅលើ Flipkart នៅក្នុងប្រទេសនេះ ហើយនិងមានការធានារយៈពេល 2 ឆ្នាំ។ កុំព្យូទ័រថ្មីនេះ អាចធ្វើការ Pre-order បានរហូតដល់ថ្ងៃទី 24 ខែមករានេះ។ នៅក្នុងការប្រកាសដាក់លក់នេះ ក្រុមហ៊ុននេះ បានផ្តល់នូវការចុះតម្លៃចំនួន ₹3,000 ផងដែរ។ 

VAIO E15 គឺជាកុំព្យូទ័រដែលមានតម្លៃថោកបំផុត ដែលបានប្រកាសចេញដោយក្រុមហ៊ុន Nexstgo នៅក្នុងប្រទេសឥណ្ឌា។ វាមានតម្លៃ ₹49,990 សម្រាប់បន្ទះឈីប AMD Ryzen 5 3500U processor និងតម្លៃ 56,990 សម្រាប់បន្ទះឈីប AMD Ryzen 7 3700U version។ សម្រាប់កុំព្យូទ័រ notebook នេះគឺមានអេក្រង់ 15.6-inch IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ 920 x 1080 pixels (FHD) និង 16:9 aspect ratio។ វាមានទម្ងន់ 1.77Kg ហើយវាមាន full-size backlit keyboard ហើយវាមានវិមាត្រ 358.7 × 239.2 × 19.9mm ថែមទៀត។ 

កុំព្យូទ័រនេះ គឺមានរ៉េមទំហំ 8GB DDR4 2400MHz RAM និង 512GB SSD។ សម្រាប់ GPU នោះ Ryzen 5 version នេះគឺមានក្រាហ្វិកកាត Radeon Vega 8 Graphicsខណៈពេលដែល Ryzen 7 នេះ គឺមានក្រាហ្វិកកាត Radeon RX Vega 10 Graphics ។ សម្រាប់រន្ធផតនោះ វាមានដូចជា  dual-band WiFi 5, Bluetooth 4.2, 1 x LAN, 1 x USB Type-C (charging), 2 x USB Type-A 3.1, 1 x HDMI និង 1 x 3.5mm combo audio jack និង 1xSD card reader ផងដែរ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ ក៏មាន 1MP webcam, dual-speaker, dual-microphone, Microsoft Windows 10 Home operating system និងមានពីរពណ៌នោះគឺ Graphite Black, Tin Silver ។

សម្រាប់ម៉ូដែល VAIO SE14 គឺមានបន្ទះឈីប Intel Core i5-8265U ជំនាន់ទី 8 និងប្រើនូវក្រាហ្វិកកាត Intel UHD Graphics 620 និងមានរ៉មទំហំ  8GB DDR4 2400MHz RAM និងថាសរឹងទំហំ 512GB PCIe SSD។ កុំព្យូទ័រនេះ គឺមានរូបរាងតូចជាងមុន និងស្រាលជាងមុន ហើយវាមានអេក្រង់ 16:9 14-inch IPS LCD ជាមួយនឹងកម្រិតភាពច្បាស់  FHD (1920x1080 pixels ទម្ងន់ 1.35kg និងវិមាត្រ 324.4 x 229.6 x 19.55mm។

សម្រាប់រន្ធផតនោះគឺមាន dual-band WiFi, Bluetooth 5.0, 2 x USB Type-C 3.1 Gen 1 (Power Delivery, DisplayPort), 2 x USB Type-A 3.1, 1 x HDMI 1.4, 1 x 3.5mm combo audio jack និង 1 x MicroSD card reader ។ 

កុំព្យូទ័រនេះ គឺមានលក្ខណៈសម្បត្តិជាច្រើនទៀតដូចជា 1MP webcam, quad-speaker (dual-top firing, dual down-firing), dual-microphone, TPM2.0 HW solution, fingerprint sensor, lock slot, full-size backlit keyboard, Microsoft Windows 10 Home operating system, ថាមពលថ្មបាន 13 ម៉ោង និង 2 ពណ៌ក្នុងការជ្រើសរើសនោះគឺ Red Copper, Dark Gray ។ កុំព្យូទ័រ VAIO SE14 នេះគឺមានតម្លៃ ₹62,990 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន