no-alternative title

ស្មាតហ្វូន Samsung Galaxy Z Fold 2 ទទួលបាននូវការអាប់ដេតទៅលើស្បែកមុខជំនាន់ថ្មី ONE UI 3.0

នៅក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមធ្វើតេស្តទៅលើស្បែក One UI 3.0 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 11 សម្រាប់ស្មាតហ្វូន Galaxy Z Fold 2 ដែលជាស្មាតហ្វូនមានអេក្រង់បត់បាន។ សម្រាប់ Beta Version របស់ស្បែកមុខ One UI 3.0 របស់ស្មាតហ្វូន Galaxy Z Fold 2 នេះ គឺបានបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ហើយវាក៏បណ្តាលអោយមានបញ្ហាទៅលើការចាក់សោរអេក្រង់ផងដែរ។ នៅក្នុងការធ្វើតេស្តនេះ គឺទទួលបានជោគជ័យតាមរយៈ Firmware របស់វា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីសប្តាហ៍មុននេះ ស្បែក One UI 3.0 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 11 នេះ គឺមានការបង្ហាញខ្លួននៅក្នុងប្រទេសជាច្រើននៅអ៊ឺរ៉ុប កូរ៉េខាងត្បូង ហើយ Firmware នេះ គឺមានការដាក់អោយប្រើប្រាស់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកផងដែរ។ 

អ្នកប្រើប្រាស់ស្មាតហ្វូន Samsung Galaxy Z Fold 2 ពេលនេះ គឺអាចរីករាយជាមួយនឹងស្បែក One UI 3.0 និងប្រព័ន្ធប្រតិបត្តិការ Android 11 ដែលមានការពង្រឹងទៅលើស្បែក UI ការឌីស្សាញទៅលើកម្មវិធីជាច្រើន ការពង្រឹងទៅលើកម្លាំងម៉ាស៊ីន ឯកជនភាព និងមុខងារជាច្រើនទៀត។ បន្ថែមពីនេះ ស្មាតហ្វូន Samsung Galaxy S10 ដែលមានអាយុ 2 ឆ្នាំហើយនោះក៏ទទួលបាននូវ One UI 3.0 ផងដែរ។

សូមជំរាបថាផងដែរថា Samsung គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy Z Fold 3 ឆាប់ៗនេះផងដែរ ស្មាតហ្វូននេះ ត្រូវបានគេជឿថា នឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើន ដែលមានការទ្រទ្រង់ទៅលើប៊ិច S Penដោយអាចនឹងក្លាយជាស្មាតហ្វូនបត់បានដំបុងបំផុត ដែលមានអេក្រង់បត់បាន និងទ្រទ្រង់នូវប៊ិចទៀតផង។ 

អ្នកឌីស្សាញ Jermaine Smit របស់ហូឡង់ ដែលត្រូវគេស្គាល់ថា Concept Creator YouTube video channel បានបង្ហាញនូវរូបភាពជាច្រើន របស់ស្មាតហ្វូន Samsung Galaxy Z Fold 3 ជាមួយនឹងប៊ិច S Pen ដែលផ្អែកទៅលើវេបសាយរបស់ LetsGoDigital។ Samsung Galaxy Z Fold 3 នឹងក្លាយជាស្មាតហ្វូនបត់បានដំបូងគេ ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 នេះ។ ការបង្ហាញជាផ្លូវការរបស់ស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅក្នុងខែតុលាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន