no-alternative title

ក្រុមហ៊ុន Huawei បានស្នើសុំនូវស្លាកសញ្ញាពាណិជ្ជកម្មថ្មី “Nova Watch” សម្រាប់នាឡិកាដែលផ្តោតលើយុវវ័យ

មកដល់ថ្ងៃនេះបើទោះបីជានៅតែបន្តទទួលរងនូវការដាក់ទណ្ឌកម្មជាច្រើនដោយសហរដ្ឋអាមេរិកនោះ ក្រុមហ៊ុន Huawei នៅតែបន្តក្នុងការបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួនដដែលដោយមិនបានបង្អង់ដៃនោះទេ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានគម្រោងជាច្រើនទៀតនៅក្នុងខាងមុខនេះផងដែរ។ នៅពេលនេះ យើងដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានធ្វើការនៅលើស្មាតវ៉ចថ្មីផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព័ត៌មានចុងក្រោយនេះ បាននិយាយថា ក្រុមហ៊ុននេះ បានស្នើសុំនូវស្លាកសញ្ញាពាណិជ្ជកម្ម  “NOVA Watch” កាលពីសប្តាហ៍មុននេះ សម្រាប់នាឡិកាស្មាតវ៉ចជាច្រើនម៉ូឌែលដែលក្រុមហ៊ុននេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនាពេលខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា សម្រាប់ត្រកូល Nova នេះមិនមែនជាអ្វីដែលថ្មីសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះទេ ខណៈពេលដែលឈ្មោះនេះបានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនម៉ូឌែលមកហើយ ប៉ុន្តែវាពិតជាថ្មីប្រសិនបើក្រុមហ៊ុននេះប្រើប្រាស់នូវនាឡិកាស្មាតវ៉ចនេះនៅក្រោមម៉ាកយីហោ Nova នោះ។

មានការបញ្ជាក់ថា នាឡិកា Huawei Nova Watch series នេះ នឹងមានគោលដៅផ្តោតទៅលើយុវវ័យក្មេងៗ។ ហេតុផលដែលនៅពីក្រោយទៅលើនាឡិកា Nova នេះអាចដោយសារតែវាក្លាយជាម៉ាកយីហោឯករាជ្យ Honor បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei ផ្តាច់ចេញនូវម៉ាកយីហោនេះពីក្រុមហ៊ុនរបស់ខ្លួននោះ។ វានឹងមានផលិតផលជាច្រើនទៀតដែលនឹងបង្ហាញខ្លួនដូចជា Huawei Children’s Watch 3, Huawei Band, Huawei Watch GT និង  Huawei Watch Fit ។ 

សម្រាប់ចំណែកទីផ្សារ! ក្រុមហ៊ុន Huawei ជាប់នៅក្នុងចំណាត់ថ្នាក់ទីផ្សារ Top 5 នៅក្នុងប្រទេសចិន ដែលមានការនាំចេញចំនួន 9.41 លានគ្រឿង និងមានចំនែកទីផ្សារចំនួន  28.6% ។ ទីផ្សាររបស់ចិនមើលឃើញមានការនាំចេញនូវផលិតផលចំនួន  32.93 លានគ្រឿងនៅក្នុងត្រីមាសទី 3 ឆ្នាំ 2020 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន