no-alternative title

MediaTek ប្រកាសចេញនូវបន្ទះឈីប Dimensity 1100 និង 1200 5G ជំនាន់ថ្មីរបស់ខ្លួនដែលមានកម្រិត 6nm

នៅទីបំផុត ក្រុមហ៊ុន MediaTek បានបង្ហាញនូវបន្ទះឈីប Dimensity 5G របស់ខ្លួនចំនួន 2 ប្រភេទថែមទៀតសម្រាប់ទីផ្សារ ស្មាតហ្វូន។ បន្ទះឈីបទាំងនេះ គឺជាជំនាន់ថ្មីរបស់បន្ទះឈីប Dimensity 1000+ ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ បន្ទះឈីបនេះ គឺមានការអាប់ដេតទៅលើ  ARM Cortex-A78 core និងប្រើប្រាស់នូវដំណើរការ 6nm របស់ក្រុមហ៊ុន TSMC ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន MediaTek បានប្រកាសបង្ហាញនូវបន្ទះឈីបថ្មីរបស់ខ្លួនចំនួន ២ នោះគឺ Dimensity 1100 និង Dimensity 1200 5G ។ បន្ទះឈីបស្មាតហ្វូនទាំងនេះ គឺប្រើប្រាស់នូវដំណើរការ 6nm របស់ក្រុមហ៊ុនបច្ចេកវិទ្យា TSMC បើធៀបជាមួយនឹងដំណើរការ 7nm របស់បន្ទះឈីប Dimensity 1000+។ បន្ទះឈីបនេះ មានល្បឿន 3GHz នៅលើបន្ទះឈីប Dimensity 1200 ។ ក្រុមហ៊ុន MediaTek និយាយថា បន្ទះឈីបនេះក៏មានការអាប់ដេតទៅលើ AI កាមេរ៉ា ការតភ្ជាប់ទំនាក់ទំនង និង GPU។

បន្ទះឈីបទាំងពីរនេះ គឺមានមុខងារថ្មីៗជាច្រើន ដែលមានដូចជា MediaTek APU 3.0 សម្រាប់ AI computing, MediaTek HyperEngine 3.0 សម្រាប់ទ្រទ្រង់ទៅលើហ្គេម បច្ចេកវិទ្យា 5G និងការទ្រទ្រង់ទៅលើ AR Apps ថែមទៀតផង។ ក្រុមហ៊ុន MediaTek បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដូចជា Xiaomi, vivo, OPPO និង realme នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួននៅក្នុងត្រីមាសទី 1ឆ្នាំ 2021 នេះ។ ក្រុមហ៊ុន Redmi និង realme ធ្លាប់បញ្ជាក់រួចហើយថា ស្មាតហ្វូនជាច្រើនរបស់ខ្លួនដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 1200 នឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន