no-alternative title

Qualcomm ទិញយកក្រុមហ៊ុន Nuvia ដែលបង្កើតឡើយ ដោយអតិតក្រុម CPU Designer របស់ក្រុមហ៊ុន Apple ក្នុងតម្លៃខ្ទង់ 1.4 ពាន់លានដុល្លារអាមេរិក

ក្រុមហ៊ុន Qualcomm ទើបតែបានប្រកាសថា ខ្លួនបានទិញយកក្រុមហ៊ុន Nuvia ដែលជាក្រុមហ៊ុនបង្កើតឡើងដោយអតិតក្រុមវិស្វករឌីស្សាញស៊ីភីយូ (CPU Designer) របស់ Apple ដែលបានបង្កើតឡើងក្នុងឆ្នាំ 2019 ក្នុងតម្លៃ 1.4 ពាន់លានដុល្លារអាមេរិក។ ការប្រកាសទិញយកក្រុមហ៊ុន Nuvia ពីក្រុមហ៊ុន Qualcomm បានធ្វើអោយមានការចោទសួរឡើងថា ហេតុអ្វីបានជា Qualcomm ហ៊ានជះលុយខ្ទង់ពាន់លានដុល្លារទិញយកក្រុមហ៊ុនដែលមានអាយុកាលមិនទាន់បានពីរឆ្នាំផងនោះ។ ចម្លើយគឺថា Qualcomm មិនជះលុយរាប់ពាន់លានក្នុងការទិញយកក្រុមហ៊ុនក្មេងខ្ចីដែលមានវ័យមិនទាន់បានពីរខូបនេះនោះទេ ប៉ុន្តែ កត្តាសំខាន់ Qualcomm ចង់បានក្រុមបុគ្គលដែលជាអ្នកបង្កើតក្រុមហ៊ុននេះទៅវិញទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បុគ្គលដែលជាស្ថាបនិកក្រុមហ៊ុន Nuvia គឺជាអតិតប្រធានក្រុមដឹកនាំលើកិច្ចការឌីស្សាញស៊ីភីយូ (CPU Designer) របស់ Apple ដែលក្នុងនោះរួមមានលោក Gerard Williams III ធ្វើជា CEO និងជា President រួមនិងលោក John Bruno និង Manu Gulati គឺជាប្រធានផ្នែកវិស្វកម្មបច្ចេកទេស (SVPs of engineering)។ បុគ្គលទាំងបីរូបនេះមានបទពិសោធន៍ការងារច្រើនទៅលើការស្រាវជ្រាវ និងបង្កើត CPU ដោយពូកលោកបានធ្វើការនៅក្រុមហ៊ុន Apple អស់រយះពេលច្រើនឆ្នាំ ហើយក្នុងនោះមានពីរនាក់ក៏ជាអតិតនិយោជិកបម្រើការក្នុងក្រុមហ៊ុន Google ផងដែរ។ ជាងនេះទៅទៀតពួកលោកក៏ជាអតិតបុគ្គលិកដ៏មានឥទ្ធិពលដែលបានបម្រើការក្នុងក្រុមហ៊ុនឧស្សាហកម្មផលិតឈីប និង CPU ជាច្រើនថែមទៀតផងដែលក្នុងនោះ មានដូចជាជាក្រុមហ៊ុន ARM, ATI, AMD, TI, Broadcom និងក្រុមហ៊ុនមួយចំនួនទៀត។ សម្រាប់ប្រវតិ្តការងាររបស់ CEO និងជាស្ថាបនិក Nuvia គឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

លោក Gerard Williams III ធ្លាប់បម្រើការនៅក្នុងក្រុមហ៊ុន ARM ជាប្រធានផ្នែកដឹកនាំលើការបង្កើតអង្គ CPU Cortex-A8, A15 និង CPU ច្រើនផ្សេងទៀត។ ក្រោយមកលោកក៏បានតែងតាំងជាប្រធានផ្នែកវិស្វករជាន់ខ្ពស់ Chief Architect ដឹកនាំការអភិវឌ្ឍន៍អង្គ CPU និងបន្ទះឈីបរបស់ក្រុមហ៊ុន Apple។ លោកបានដឹកនាំលើសង្វាក់ផលិតកម្មផ្នែករចនាអង្គគណនា (Core Design) ដែលចាប់ផ្តើមដោយការប្រើប្រព័ន្ធ Cyclone និងបញ្ចប់វិញដោយប្រើប្រព័ន្ធ Firestorm។ ហើយបច្ចេកវិទ្យាដែលលោកបានដឹកនាំបង្កើតឡើងត្រូវបានប្រើដំបូងនៅលើបន្ទះឈីប Apple A7 និង រហូតដល់បន្ទះឈីប Bionic A14 ដែលមានវត្តមាននៅលើ iPhone 12 Series បច្ចុប្បន្ន ក៏ដូចជាប្រើនៅលើឈីប Apple M1 ផងដែរ។ ចំនែកឯលោក Bruno និង Galati វិញបានធ្វើការងារជាក្រុមជាមួយនឹងលោក Williams III រហូតដល់ឆ្នាំ 2017 ទើបលាឈប់។

ក្រោយមកក្រុមរបស់លោកក៏បានរួមដៃគ្នាបង្កើតក្រុមហ៊ុន Nuvia នេះឡើង។ ហើយនៅក្នុងខែសីហាឆ្នាំមុននេះ Nuvia បានបញ្ចេញ CPU ដែលជាសមត្ថផលដំបូងរបស់ខ្លួនឈ្មោះថា Phoenix CPU ដើម្បីប្រជែងជាមួយនឹង A13 Bionic CPU របស់ Apple ក៏ដូចជា CPU របស់ក្រុមហ៊ុន Intel  និង AMD ផងដែរ។ Nuvia Phoenix CPU ប្រើប្រាស់នូវថាមពល 1W និង 4.5W ហើយបើតាមរយះលទ្ធផលតេស្តនៅលើកម្មវិធី Geekbench 5 បង្ហាញថាវាមានសមត្ថភាពប្រើការខ្លាំងជាង CPU របស់ក្រុមហ៊ុនដៃគូប្រជែង។ Phoenix Core CPU ត្រូវបានឌីស្សាញឡើងដោយឈរលើ Core-CPU គោលចំនួន 64-Core និង 128-Core ហើយការប្រើប្រាស់ថាមពល 1W និង 4.5W គឺមានភាពល្អប្រសើរខ្លាំងទៅលើប្រតិបត្តិការស្មាតហ្វូន។

សូមបញ្ជាក់ថា បច្ចុប្បន្ន Qualcomm ប្រើប្រាស់នូវប្រព័ន្ធ AMD Cortex-Design ជាមូលដ្ឋានគ្រឹះសម្រាប់ CPUs របស់ខ្លួន ប៉ុន្តែក្រោយពីទិញយក Nuvia Team ក្រុមហ៊ុន Qualcomm នឹងចាប់ផ្តើមប្រើប្រព័ន្ធ Core CPU ផ្ទាល់ខ្លួនវិញម្តង។ តាមរយះការទិញយកក្រុមហ៊ុន Nuvia ពីក្រុមហ៊ុន Qualcomm គេឃើញមានក្រុមហ៊ុនធំៗដែលជាដៃគូបានចូលរួមបញ្ចេញមតិអបអរ និងស្វាគមន៍ផងដែរដោយក្នុងនោះមានដូចជា Samsung, Sony, Google, Microsoft,  Acer, Asus, General Motors, Renualt, Bosch, Continental និងក្រុមហ៊ុនជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន