no-alternative title

vivo X60 Pro+ បានបង្ហាញវត្តមាននៅលើផេក JD ដែលបញ្ជាក់ថាកំពូលស្មាតហ្វូនជំនាន់ថ្មីនេះនឹងប្រើប្រាស់ឈីប Snapdragon 888 និងមានខ្នងខាងក្រោយស្រោបដោយស្បែក

ក្រុមហ៊ុន vivo បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល vivo X60 និង X60 Pro កាលពីចុងឆ្នាំ 2020 ដើមឆ្នាំ 2021។ យ៉ាងណាមិញក្រុមហ៊ុន  vivo ក៏នៅមានកំពូលស្មាតហ្វូនដែលជាបងធំក្នុងគ្រួសារ X60 Series មួយផ្សេងទៀតដែលមិនទាន់បានបង្ហាញវត្តមានផ្លូវការណ៍នៅឡើយនោះគឺ vivo X60 Pro+។ ដោយមួយរយះកន្លងមកនេះក៏មានលេចលឺព័ត៌មានរស៊ើបជាច្រើន ដែលបានចុះផ្សាយនិយាយពីស្មាតហ្វូនបងធំរបស់ vivo មួយនេះ។ ហើយក្នុងពេលនេះនៅលើផេកផ្លូវការណ៍របស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំរបស់ចិនឈ្មោះថា JD.com ក៏បានធ្វើការចែករំលែកនៅផ្ទាំងរូបភាពមួយចំនួនទាក់ទងនឹងស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ vivo មួយនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើផេករបស់ JD បានបង្ហាញនូវផ្ទាំងរូបភាពចំនួន 3 ដោយរូបទីមួយបង្ហាញពីឡូហ្គោ Qualcomm ដែលបង្ហើបចេញនូវលេខ 8 មួយលេខ ដូចនេះយើងអាចទាយដឹងថាគឺជាកំពូលឈីប Snapdragon 888, រូបបន្ទាប់គឺបង្ហាញពីកាមេរ៉ាមួយគ្រាប់ និងរូបភាពចុងក្រោយបង្ហាញពីផ្ទៃស្បែកខ្នងខាងក្រោយ។ បើតាមរយះរូបភាព render ដែលបានបែកធ្លាយនាពេលកន្លងមកបង្ហាញថា vivo X60 Pro+ មានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ និងអំពូល LED Flash មួយខ្សែនៅផ្តេកពីក្រោមលែនកាមេរ៉ា។ ក្នុងរូបភាពនោះក៏បានបង្ហាញនូវពណ៌ចំនួនពីររបស់វាផងដែរគឺជាពណ៌ទឹកក្រូច និងពណ៌ប្រផេះស្រាល។ 

ចំនែកនៅលើបញ្ចីលក់របស់ JD វិញបានបង្ហាញពណ៌ចំនួនពីរដូចគ្នាប៉ុន្តេជាគឺពណ៌ខៀវហៅថា Deep Ocean Blue និងពណ៌ទឹកក្រូចហៅថា Classic Orang។ JD ក៏បានបង្ហើបផងដែរថាសម្រាប់ពណ៌ទាំងពីររបស់ vivo X60 Pro+ នឹងមានជម្រើសពីរម៉ូដែលគឺម៉ូដែលមានរ៉េម 8GB/ អង្គផ្ទុកទិន្នន័យ 128GB និងម៉ូដែលមានរ៉េម 12GB/ អង្គផ្ទុក 256GB។ ប៉ុន្តែទោះជាយ៉ាងណា JD មិនបានបង្ហើបពីតម្លៃរបស់កំពូលស្មាតហ្វូន vivo X60 Pro+ ឡើយ ដោយគ្រាន់តែប្រាប់ថាអតិថិជនអាចកក់លុយមុនខ្ទង់ 50 យន្ត័ សម្រាប់ការជាវស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ។ 

នៅលើផេករបស់ JD ក៏បានបង្ហាញពីរូបភាពផ្សេងទៀតដែលប្រាប់ពីបច្ចេកវិទ្យាថ្មីៗបន្ថែមដែលនឹងមានមកជាមួយ vivo X60 Pro+ ក្នុងនោះមានដូចជា ប្រព័ន្ធកាមេរ៉ាថតរូបច្បាស់ល្អនៅពេលរាត្រី (low-light camera), បច្ចេកវិទ្យាសំឡេងកម្រិតខ្ពស់ (High Quality Audio), ប្រតិបត្តិការថ្មី (New OS) និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន (Fast battery Charge)ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន