no-alternative title

Samsung Galaxy S21 Ultra បង្ហាញរូបរាងពិត មុខមាត់ពិតផ្លូវការណ៍ហើយដោយប្រើកំពូលឈីប Snapdragon 888 / Exynos 2100, មានអេក្រង់កម្រិត WQHD 120 Hz Adaptive Refresh rate ទ្រទ្រង់ប៊ិច S-Pen និងកាមេរ៉ាក្រោយអាច Zoom បាន 100 ដង

នៅទីបំផុតយើងបានឃើញផ្ទាល់ភ្នែកពីរូបរាងពិត មុខមាត់ពិត កំលាំងម៉ាស៊ីនពិត ប្រព័ន្ធកាមេរ៉ាពិត និងបច្ចេកវិទ្យាប្រើប្រាស់ពិតរបស់កំពូលស្មាតហ្វូនជំនានថ្មី Samsung Galaxy S21 Ultra ផ្លូវការណ៍ហើយ ដោយកាលពីរាត្រីថ្ងៃទី 14 ខែមករា 2021 ក្រុមហ៊ុន Samsung បានបើកព្រឹត្តិការណ៍បើកទំព័រដើមឆ្នាំ 2021 គឺ Galaxy Unpacked 2021 ដើម្បីបើកប្រអប់សម្ភោធនូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលមានបីស៊េរីក្នុងនោះមានដូចជា Galaxy S21, S21+ និង S21 Ultra នេះឯង។  ហើយនៅក្នុងអត្ថបទនេះខ្ញុំសូមលើកមកនិយាយពីបងធំ Galaxy S21 Ultra ជាមុនសិន ថាវាមានការដុសខាតកាន់តែមានភាពល្អប្រសើរលើចំនុចអ្វីខ្លះ? តោះ…តាមដានជាមួយខ្ញុំនៅក្នុងអត្ថបទនេះទាំងអស់គ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញរូបរាងខាងក្រៅ

បើយើងពិនិត្យទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Galaxy S21 Ultra គឺហាក់មិនមានអ្វីកែប្រែច្រើនពីជំនាន់ Galaxy S20 Ultra នោះទេ គឺផ្ទៃខាងមុខរបស់វានៅតែរក្សាអេក្រង់គែមកោង និងមានលែនទំលុះត្រង់ថ្ងាសមួយគ្រាប់ដដែល។

ប៉ុន្តែ ចំនុចកែប្រែខុសពីជំនាន់ S20 Ultra គឺនៅត្រង់ផ្នែកទម្រង់នៃកាមេរ៉ាក្រោយរបស់វាតែម្តង ដោយពេលនេះ S21 Ultra ទទួលបានការឌីស្សាញទម្រង់កាមេរ៉ាបែបថ្មីដែលមានស៊ុមរបស់លែនកាមេរ៉ាទាំង 4 គ្រាប់ វ៉ាត់ហៀរមកៀកជាប់លើស៊ុមផ្នៃកខាងឆ្វេង បិងជាប់គែមខាងលើរបស់ទូរស័ព្ទតែម្តងជាមួយទំហំផ្ទៃរីកជាងមុនបន្តិចផងដែរ។ Galaxy S21 Ultra មានកម្រាស់ 8.9mm ក្រាស់ជាង S20 Ultra ប្រមាណ 0.1mm និងទំងន់ 227 ក្រាម ធ្ងន់ជាង S20 Ultra ប្រមាណ 7 ក្រាម។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះប្រសូត្រមកលើកដំបូងជាមួយជម្រើសពីរពណ៌គឺមានពណ៌ខ្មៅហៅថា Phantom Black និងពណ៌ទឹកប្រាក់ហៅថា Phantom Silver។

បន្ទះអេក្រង់ Infinity-O កម្រិត WQHD-120Hz Adaptive refresh rate 

ងាកមកផ្ទៃខាងមុខរបស់ Galaxy S21 Ultra ត្រូវបានពាសដោយបន្ទះកញ្ចក់បង្ហាញលាតទូលាយប្រភេទ Dynamic AMOLED 2X Display ទំហំ 6.8” ភ្ជាប់ដោយបច្ចេកវិទ្យាល្បឿន Adaptive refresh rate 120Hz និងស្រោបការពារឆ្កូតដោយកញ្ចក់ Corning Gorilla Glass Victus ព្រមទាំងទ្រទ្រង់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ 3D Ultra Sonic Sensor ជំនាន់ថ្មីដែលមានល្បឿនសំគាល់ស្កែនលឿនរហ័សជាងមុន 50%។ បន្ទះអេក្រង់របស់ Galaxy S21 Ultra ទ្រទ្រង់កម្រិតបង្ហាញចេញ WQHD ទំហំ 1440 x 3200px លើខ្នាត 20:9 ratio ទ្រទ្រង់បច្ចេកវិទ្យា HDR10+ ជាមួយនឹងកម្រិតដង់ស៊ីតេភាពច្បាស់ 515ppi ជាមួយនឹងកម្រិតពន្លឺឡើងដល់ 1500nits។

កំលាំងម៉ាស៊ីនជំនាន់ថ្មីខ្លាំងលឿនរហ័សឥតខ្ចោះ

Galaxy S21 Ultra របស់ Samsung ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើកំពូលបន្ទះឈីបនាគរាជជំនាន់ថ្មីរបស់ Qualcomm ស៊េរី 5nm Snapdragon 888 ប្រើអង្គក្រាហ្វិច Adreno 660 និងកំពូលឈីបជំនាន់ថ្មីចុងក្រោយរបស់ Samsung គឺ 5nm Exynos 2100 ប្រើអង្គក្រាហ្វិច Mali-G78 MP14  និងប្រើអង្គគណនាកម្រិត Octa-Core 64bit ដូចគ្នា។ សម្រាប់ម៉ូដែលប្រើឈីប Snapdragon 888 មានកំលាំងអូស 2.9GHz លើ Single-core ដោយប្រើប្រព័ន្ធ ARM Cortex-X1 អមជាមួយល្បឿន 2.80 GHz នៅលើ Triple-Core Cortex-A78 និង 2.2GHz នៅលើ Quad-Core Cortex-A55 រីឯម៉ូដែលប្រើឈីប Exynos 2100 វិញមានកំលាំងអូស 2.84GHz នៅលើ Single-core ដោយប្រើប្រព័ន្ធ Kryo 680 អមដោយល្បឿន 2.42GHz នៅលើ Triple-Core Kryo 680 និង 1.80GHz នៅលើ Quad-Core Kryo 680។ ហើយម៉ាស៊ីនទាំងពីរម៉ូដែលរបស់ Galaxy S21 Ultra ភ្ជាប់ដោយរ៉េមទំហំ 12GB/16GB ប្រភេទ LPDDR5X ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនប្រភេទ UFS3.1 ជាមួយជម្រើសទំហំចាប់ពី 128GB / 256GB ដល់ 512GB។ Samsung Galaxy S21 Ultra ប្រសូត្ររូបរាងឡើងជាមួយនឹងប្រតិបត្តិការ Android 11 និងស្រោបដោយផ្ទៃ UI ជំនាន់ថ្មីចុងក្រោយរបស់ Samsung គឺ One UI3.1។ ជាមួយនឹងផ្ទៃ UI ជំនាន់ថ្មីនេះត្រូវបាន Samsung បង្កើននូវផលិតភាពក្នុងការប្រើប្រាស់អោយកាន់តែមានភាពសម្បូរបែប និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុន។ 

ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូ

Samsung Galaxy S21 Ultra មានកាមេរ៉ាសែលហ្វីដែលជាលែនទំលុះថ្ងាសអេក្រង់ទំហំ 40MP ខ្នាត 26mm ជាប្រភេទលែន Wide (F/2.2) ទ្រទ្រង់នូវមុខងារ Dual-Video Call និង Auto HDR ព្រមទាំងមានសមត្ថភាពផលិតសាច់វីដេអូបានដល់កម្រិត 4K@60fps។

សម្រាប់ប្រព័ន្ធកាមេរ៉ាក្រោយវិញគឺមាន 4 គ្រាប់ ក្នុងនោះមានលែនគោលទំហំ 108MP(F/1.8) ភ្ជាប់នូវមុខងារ Phase Detection និង Optical Image Stabilization អមដោយកាមេរ៉ាជំនួយ 3 គ្រាប់ទៀតក្នុងនោះមាន Ultra-wide Lens ទំហំ 12MP Dual Pixel (F/2.2) កម្រិត 120 ដឺក្រេ ភ្ជាប់នូវមុខងារ Super Steady Video + Telephoto Lens ទំហំ 10MP Dual-Pixel (F/2.4) ភ្ជាប់នូវមុខងារ OIS ដែលមានសមត្ថភាពពង្រីកប្លង់ថតបានកម្រិត 3x Optical Zoom និងចុងក្រោយគឺជា Periscope Lens ទំហំ 10MP Dual-Pixel (F/4.9) មានសមត្ថភាពពង្រីកប្លង់ថតបែប Optical Zoom បានដល់ 10 ដង និង Digital Zoom បានដល់ 100 ដង។ 

បន្ថែមពីនេះប្រព័ន្ធកាមេរ៉ារបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះមានអមដោយបច្ចេកវិទ្យា Laser AF Sensor សម្រាប់ជំនួយក្នុងការកំនត់លើការ Focus នៅលើចំនុចណាមួយនៃប្លង់ថតបានលឿនរហ័សជាងមុន និងមានអំពូលជំនួយពន្លឺមួយគ្រាប់។ ប្រព័ន្ធកាមេរ៉ាក្រោយរបស់ Galaxy S21 Ultra មានសមត្ថភាពផលិតសាច់វីដេអូបានតាមតម្រូវការរបស់យើងគឺបានក្នុងកម្រិត 8K@30fps, 4K@30/60fps, 1080px @30/60/240fps និង 720px@960fps រួមនឹងមុខងារថតរូប និងវីដេអូថ្មីៗដ៏សម្បូរបែប។

កំលាំងថ្ម និងបច្ចេកវិទ្យាសាកថ្ម 

Samsung Galaxy S21 Ultra មានថ្មទំហំ 5,000mAh ដូចជំនាន់ S20 Ultra ដែរ ប៉ុន្តែ វាត្រូវបាន Samsung ទម្លាក់កំលាំងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនមកនៅត្រឹម 25W ប៉ុណ្ណោះ មិនដល់ 45W ដូច S20 Ultra នោះទេ ជាមួយបច្ចេកវិទ្យាសាកថ្មចូលតាម Wireless Charge កំលាំង 15W និងបច្ចេកវិទ្យាផ្ទេរថាមពលថ្ម Wireless PowerShare កំលាំង 4.5W។ ហើយម្តងនេះគឺថា Samsung មិនបានដាក់ក្បាលឆ្នាំងសាកមកនៅក្នុងប្រអប់ S21 Ultra នោះទេ ឬសូម្បីតែកាសខ្សែ AKG ក៏មិនដាក់មកដែរ។

បច្ចេកវិទ្យាផ្សេងៗមួយចំនួនទៀត

សម្រាប់បច្ចេកវិទ្យាមួយចំនួនទៀតដែលមានមកជាមួយ Galaxy S21 Ultra រួមមានដូចជាបច្ចេកវិទ្យា Wi-Fi 6E ជំនាន់ថ្មីកម្រិត 802.11 a/b/g/n/ac, ទ្រទ្រង់ប្រព័ន្ធសេវា 5G កម្រិត Dual-Band, បច្ចេកវិទ្យាការពារទឹក/ធូលីកម្រិត IP68, ប្លូធូស  v5.2, ប្រព័ន្ធ Speaker បំពងសំឡេង Stereo របស់ AKG, Samsung Pay រួមនឹងបច្ចេកវិទ្យា និងមុខងារប្រើប្រាស់ជាច្រើនទៀតដែលមិនអាចគណនាបាន។

តម្លៃ និងថ្ងៃចេញលក់ 

Samsung Galaxy S21 Ultra ត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយ Pre-Order ចាប់ពីថ្ងៃសម្ភោធចេញផ្លូវការណ៍នេះទៅ (ទី14 / មករា) ចំនែកការដឹកនាំចេញដាក់លក់ផ្លូវការណ៍នឹងត្រូវធ្វើឡើងនៅថ្ងៃទី 29 ខែមករា ឆ្នាំ 2021។ សម្រាប់កតម្លៃរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះគឺចាប់ពី $1,199 ឡើងទៅតម្រូវតាមទំហំរ៉េម និងទំហំផ្ទុកទិន្នន័។

ទស្សនៈ

អូខេ…ដូច្នេះ… សរុបមក តើប្រិយមិត្តមានចំនាប់អារម្មយ៉ាងណាដែរ ទៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S21 Ultra មួយនេះ? ហើយសម្រាប់ចំនាប់អារម្មរបស់ខ្ញុំវិញគឺយល់ឃើញថា Galaxy S21 Ultra មានចំនុចកែប្រែច្រើនពីជំនាន់មុន ដោយក្នុងនោះមានដូចជាការឌីស្សាញប្រព័ន្ធកាមេរ៉ាខាងក្រោយថ្មីស្អាតប្លែកទាក់ទាញជាមួយនឹងសមត្ថភាពកាមេរ៉ាកម្រិតខ្ពស់ដែលអាចពង្រីកប្លង់ថតបានដល់ 100 ដង, អូសដោយកំលាំងម៉ាស៊ីនជំនាន់ថ្មី Snadragon 888-5nm /Exynos 2100-5nm សមត្ថភាពប្រើការខ្លាំងលឿនរហ័សឥតទាស់, ទ្រទ្រង់ប្រព័ន្ធសេវា 5G Dual-Band, Wi-Fi 6E, បច្ចេកវិទ្យាការពារទឹក/ធូលីកម្រិត IP68, បច្ចេកវិទ្យាដោះសោរសុវត្ថិភាពលើអេក្រង់ 3D Ultra Sonic Sensor ជំនាន់ថ្មី និងដើរដោយប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី Android 11/ On UI3.1។

រីឯចំនុចដែលធ្វើអោយខ្ញុំរាងខកចិត្តបន្តិចទៅលើ Galaxy S21 Ultra គឺការរក្សាបន្ទះអេក្រង់ដដែលដូចជំនាន់មុន ដោយមិនមែនជាបន្ទះអេក្រង់បង្កប់កាមេរ៉ាពីក្រោមបាន គ្មានក្បាលឆ្នាំងសាក និងកាសខ្សែ AKG នៅក្នុងប្រអប់, ទម្លាក់ល្បឿននៃបច្ចេកវិទ្យាសាកថ្មមកត្រឹម 25W និងមិនអាចដាក់បន្ថែមទំហំផ្ទុកខាងក្រៅជាមួយ microSD បាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន