no-alternative title

iFixit ដោះមើលខ្ទេចគ្រឿងក្នុងកាស Apple AirPods Max ហើយបាននិយាយថានេះគឺជាកាស AirPods ដំបូងដែលងាយស្រួលដោះបំផុត

ក្រុមហ៊ុន Apple បានប្រកាសចេញកាស AirPods Max ដែលជាកាសប្រភេទក្តោបត្រចៀកដំបូងបំផុតរបស់ខ្លួនកាលពីដើមខែធ្នូ ឆ្នាំ 2020។ កាសក្តោបត្រចៀកAirPods Max នេះត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យា ANC (Active Noise Cancellation) ជាមួយនឹងប្រព័ន្ធសំឡេងលឺខ្លាំងពិរោះរងំបំផុត និងមានថ្មកាន់បានរហូតដល់ 20 ម៉ោង រួមនឹងមុខងារ-បច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីប្រកាសចេញលក់លើទីផ្សារមិនបានប៉ុន្មានផង ស្រាប់តែក្រុមការងារ iFixit ដែលជាក្រុមជំនាញខាងដោះមើលគ្រឿងក្នុងផលិតបច្ចេកវិទ្យាថ្មីៗបានធ្វើការដោះមើលគ្រឿងដែលបានដំឡើងនៅក្នុងកាស AirPads Max ស៊េរីថ្មីនេះ។ បើតាមរបាយការណ៍នៃការដោះមើលគ្រឿងក្នុងកាស AirPods Max ក្រុមការងារ iFixit បានផ្តល់ពិន្ទុអោយ 6 លើ 10 ទៅលើភាពងាយស្រួលដោះ និងងាយជុសជុលបំផុត។ ហើយ AirPods Max គឺជាកាសដំបូងបង្អស់ស្ថិតក្នុងស្រឡាយកាស AirPods Series ដែលផ្តល់នូវភាពងាយស្រួលដោះដូរគ្រឿងក្នុងបំផុត។ 

ក្រុមការងារ iFixit បានបញ្ជាក់ថា ការភ្ជាប់បង្គុំគ្រឿងបន្លាស់ខាងក្នុងរបស់ AirPods Max ត្រូវបានប្រើដោយវ៉ីសជំនួសអោយការប្រើជ័វកាវ ដូច្នេះវាផ្តល់នូវភាពងាយស្រួលក្នុងការដោះចេញ និងដាក់ចូលវិញ។ បន្ថែមពីនេះ សម្រាប់ពូកស្បែកក្តោបត្រចៀកទាំងសងខាងត្រូវបានភ្ជាប់ជាមួយនឹងក្តោបនៃកាសដោយការប្រើមេដែកឆក់ (magnetics) ដែលកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការដោះដូរ នៅពេលដែលពូករបស់វាមានសំនើម។ ជាងនេះទៅទៀតសម្រាប់ការគន្លឹះភ្ជាប់ដៃកាសជាមួយនឹងក្តោបរបស់កាស គឺកាន់តែមានភាពស្រួលដោះបំផុត ដោយ iFixit បញ្ជាក់ថា យើងគ្រាន់តែប្រើម្ជុលចាក់ទ្រនាប់ស៊ីមកាតទូរស័ព្ទ ចុចដើម្បីដោះវាចេញដោយមិនចាំបាច់ត្រូវការដោះក្តោបកាសចេញឡើយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា Apple មិនមែនធ្វើអោយមានភាពងាយស្រួលទាំងស្រុងក្នុងការដោះដូរគ្រឿងបន្លាស់សម្រាប់ AirPods Max របស់ខ្លួននោះទេ ព្រោះថា Apple បានប្រើប្រាស់នូវប្រភេទវ៉ីសដែលមានទំហំផ្សេងៗគ្នា ជាច្រើន ដូចនេះ យើងត្រូវការដោះដូរទំហំក្បាលវ៉ីសច្រើនដងផងដែរនៅពេលចង់ដោះវា។ 

ដូចគ្នានេះផងដែរ iFixit បាននិយាយថាការដោះគ្រឿងបន្លាស់របស់ AirPods Max គឺមិនមែនមានភាពងាយស្រួលសម្រាប់អ្នកគ្រប់គ្នានោះទេ ព្រោះថាផ្នែកខាងខ្លះរបស់វានៅមានប្រើជ័រកាវសម្រាប់បិទផ្ជិត បើយើងមិនមានជំនាញ និងមិនបានប្រុងប្រយ័ត្នអាចនឹងបង្ករនៅហានិភ័យបណ្តាអោយបាក់ខូចផងដែរ។ ទោះជាយ៉ាងណាបើធៀបទៅនឹងកាសប្រភេទក្តោបត្រចៀកដែលមានភាពពេញនិយមដូចគ្នា ដូចជា Sony WH-1000XM4 និង Bose NC700 កាស AirPods Max របស់ Apple មានផ្តល់ភាពងាយស្រួលក្នុងការដោះ និងជុសជុលជាង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន