no-alternative title

ប្រភពចេញពីកូរ៉េខាងត្បូងបាននិយាយថា នាឡិកា Apple Watch Series 7 អាចធ្វើការវាស់ទៅលើកម្រិតជាតិស្ករនៅក្នុងឈាមបាន

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនចេញពីប្រទេសកូរ៉េខាងត្បូងបានអោយដឹងថា Apple Watch Series 7 នឹងមានបំពាក់នូវមុខងារក្នុងការវាស់ទៅលើកម្រិតជាតិស្ករនៅក្នុងឈាមតាមរយៈនូវសេនស័រ Optical Sensors របស់វា។ ដូចអ្វីដែលយើងបានដឹងហើយ ការវាស់ទៅលើកម្រិតជាតិស្ករនៅក្នុងឈាមពិតជាដើរតួរយ៉ាងសំខាន់នៅក្នុងការការពារ និងការគ្រប់គ្រងទៅលើជម្ងឺទឹកនោមផ្អែម និងជម្ងឺជាច្រើនទៀត។ សម្រាប់មុខងារក្នុងការវាស់ទៅលើកម្រិតជាតិស្ករនៅក្នុងឈាមនេះ គឺទាមទារអោយមានការប្រើប្រាស់នូវឧបករណ៍អាជីពដូចជាឧបករណ៍សម្រាប់វាស់ទៅលើជាតិស្ករជាដើម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មុខងារនេះ នឹងប្រើប្រាស់នូវវិធីក្នុងការវាស់មួយដែលមិនចាំបាច់ធ្វើការតេស្តជាមួយនឹងឈាមនោះទេ សម្រាប់វាស់ទៅលើកម្រិតជាតិស្ករនេះ នោះគឺជាការប្រើប្រាស់នូវសេនស័រ optical sensor ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ ក្រុមហ៊ុន Apple ទទួលបាននូវប៉ាតង់មួយក្នុងការវាស់ទៅលើកម្រិតជាតិស្ករនៅក្នុងឈាមផងដែរ។ ក្រុមហ៊ុននេះ ប្តេជ្ញាចិត្តក្នុងការធានាទៅលើការជឿជាក់ទៅលើផ្នែកបច្ចេកទេស និងស្ថេរភាពក្នុងការប្រើប្រាស់មុនពេលដែលធ្វើពាណិជ្ជកម្ម។ ឧស្សាហកម្មនេះជឿជាក់ថា សម្រាប់សេនស័រ  optical sensor របស់ក្រុមហ៊ុន Apple នេះ អាចធ្វើការតាមដានដោយមិនចាំបាច់ត្រូវការឧបករណ៍បន្ថែមនោះទេ។ 

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Apple ក៏មានក្រុមការងារវិស្វករ និងក្រុមប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្តនេះផងដែរ។ វាមានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា សេនស័រនេះបានដាក់អោយធ្វើតេស្តនៅក្នុងគ្លីនិកជាច្រើននៅក្នុង San Francisco Bay Area។  សម្រាប់លោក Cook ក៏ធ្វើតេស្តទៅលើគំរូនៃម៉ូនីទ័រដែលអាចធ្វើការវាស់ទៅលើកម្រិតជាតិស្ករថែមទៀតសម្រាប់តភ្ជាប់ទៅកាន់ Apple Watch ផងដែរ។ មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា នាឡិកា Apple Watch នេះនឹងប្រើប្រាស់នូវអេក្រង់ microLED ជាមួយនឹងប៊ូតុង solid-state។ យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅលើនាឡិកា Apple Watch Series 7 នេះទេក្នុងពេលនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung Electronics ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវនាឡិកាថ្មីចំនួន 3 ម៉ូឌែលរបស់ខ្លួនផងដែរនៅក្នុងព្រឹត្តិការណ៍  Galaxy Unpack នៅក្នុងឆមាសទី 2 នេះ។ សម្រាប់អ្វីដែលយើងបានដឹងនោះ ឈ្មោះរបស់នាឡិកានេះគឺ “Galaxy Watch 4” ឬឈ្មោះ “Galaxy Watch Active 3”ដែលអាចធ្វើការវាស់ទៅលើកម្រិតជាតិស្ករនៅក្នុងឈាមបាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន