no-alternative title

បែកធ្លាយចេញនូវរូបភាពផ្នែកខាងមុខ និងផ្នែកខាងក្រោយ នៃស្មាតហ្វូនជំំនាន់ថ្មី OPPO Find X3 នៅលើអនឡាញ!

នៅថ្ងៃនេះ មានការប្រទះឃើញនូស្មាតហ្វូន OPPO ថ្មីមួយ ដែលមានលេខកូដ PEDM00 នៅលើ Antutu និង Geekbench រួមជាមួយនឹង 3C ដែលសុទ្ធសឹងតែជាស្ថាប័នវាយធំៗរបស់ឧស្សាហកម្មណ៍ស្មាតហ្វូន ស្របពេលដែលមានរូបភាពថ្មីមួយក៏បានបែកធ្លាយចេញផងដែរ ដែលរូបភាពថ្មីនេះត្រូវបានគេដាក់ការសង្ស័យថា គឺមានការពាក់ព័ន្ធជាមួយនឹងស្មាតហ្វូនដែលមានលេខកូដខាងលើនេះ។ សម្រាប់ការមកដល់នៃស្មាតហ្វូននេះ ត្រូវបានគេបបញ្ជាក់ថា នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ បន្ទាប់ពីឯកសារនានា គឺបានឆ្លងកាត់ការបញ្ជាក់ពីស្ថាប័ន TENNA របស់ប្រទេសចិននៅថ្ងៃនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបង្ហាញខ្លួន OPPO Find X3 នៅលើស្ថាប័ន TENNA គឺមានតែរូបភាពប៉ុណ្ណោះចំពោះលក្ខណៈសម្បត្តិទូទៅគឺមិនមានបង្ហាញចេញនោះទេ។ បើមើលទៅលើរូបភាពនេះ គឺបញ្ជាក់ថា ផ្ទៃមុខនៃស្មាតហ្វូននេះ គឺអេក្រង់ដែលមានគែមកោង រួមជាមួយនិងរន្ធ Punch hole ហើយនៅអេក្រង់ត្រូវបានគេបញ្ជាក់ថា មានទំហំ 6.78-inch ប្រភេទ OLED screen ដែលអាចបង្ហាញរូបភាពក្នុងកម្រិត Full HD+។ សម្រាប់ម៉ូដែល Pro វិញ គឺព្យាករណ៍ថា នឹងមានទំហំប៉ុនគ្នាប៉ុន្តែការបង្ហាញរូបភាពគឺអាចធ្វើបានក្នុងកម្រិត Quad HD+។ 

ប្រភពដដែលនេះបានបន្តថា OPPO Find X3 នឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដែលកាមេរ៉ាគោលគឺមានទំហំ 50MP ដែលជាសែនស័ររបស់ក្រុមហ៊ុន Sony ស្របពេលដែលម៉ូដែល Pro ត្រូវបានបញ្ជាក់ថា ក៏នឹងប្រើប្រាស់សែនស័រនេះដែរ គឺមានកាមេរ៉ាគោលទំហំ 50MP របស់ Sony IMX766 និងមួយគ្រាប់ទៀតក៏ទំហំ 50MP របស់ Sony IMX766 ផងដែរ តែមុខងារ Super Wide Sensor ព្រមទាំងមួយគ្រាប់ទៀតទំហំ 3MP ដែលជាប្រភេទ Macro ដែលកាមេរ៉ានេះគឺអាចហ៊្សូមបានដល់ 25x។

OPPO Find X3 Pro ដំណើរការជាមួយនិងបន្ទះឈីប Snapdragon 888 SoC ខណៈដែល OPPO Find X3 ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិងបន្ទះឈីប Snapdragon 870 SoC តែប៉ុណ្ណោះ។ ស្មាត ហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញវត្តមានជាមួយរ៉េមទំហំ 8GB រួមជាមួយនឹងមេម៉ូរីទំហំ 256GB ហើយតំឡើងជាមួយ ColorOS 11.2 ដែលផ្អែកលើប្រព័ន្ធ Android 11 OS ហើយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិយ 65W fast charging។ ជាមួយនិងការបញ្ជាក់នៅលើស្ថាប័ន TENNA គឺមានចំនួន 2 ម៉ូដែ គឺ OPPO Find X3 និង OPPO Find X3 Pro។ ហើយស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេបង្ហាញខ្លួនជាមួយ Find X3 Neo និង Find X3 Lite សម្រាប់ទីផ្សារសាកលផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន