no-alternative title

ក្រុមហ៊ុន Samsung បានសន្យាថា ខ្លួននឹងធ្វើការអាប់ដេតរយៈពេល 4 ឆ្នាំទៅលើស្មាតហ្វូនជាច្រើន ដែលបានបង្ហាញខ្លួន ចាប់ពីឆ្នាំ 2019

នៅមុនឆ្នាំ 2019 ក្រុមហ៊ុន Samsung បានធ្វើការអាប់ដេតទៅលើស្មាតហ្វូន Flagships របស់ខ្លួន ស្របពេលដែលកាលនោះ ស្បែកកម្មវិធី Software របស់ក្រុមហ៊ុននេះ គឺមិនទាន់ល្អបំផុតនៅឡើយទេ។ ប៉ុន្តែពេលនេះ អ្វីៗគ្រប់យ៉ាង គឺមានការផ្លាស់ប្តូរហើយ គឺនៅក្នុងឆ្នាំ 2019 នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានេះ បានសម្រេចចិត្តធ្វើបដិវត្តន៍ទៅលើអាជីវកម្មស្មាតហ្វូនរបស់ខ្លួន និងស្បែក Software របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ជំនួសនូវស្បែក One UI ទៅលើ  Samsung UX របស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានជម្រុញទៅលើការអាប់ដេតជាច្រើន សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុននេះ ក៏បោះជំហានបន្តទៀតផងដែរ។ ក្រុមហ៊ុននេះ នឹងបន្តនូវការទ្រទ្រង់ទៅលើស្មាតហ្វូន Galaxy ជាច្រើនចាប់ពីត្រកូល Z, S, Note, A, M, XCover និង Tab series ដែលប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 ។ ស្មាតហ្វូនទាំងនេះនឹងទទួលបាននូវការអាប់ដេតសុវត្ថិភាពរយៈពេល 4 ឆ្នាំ។ នេះមានន័យថា ស្មាតហ្វូនប្រហែលជា 130 នឹងទទួលបាននូវការអាប់ដេតសម្រាប់រយៈពេល 4 ឆ្នាំនេះ។

ក្រុមហ៊ុន Samsung បានសន្យាក្នុងការអាប់ដេតទៅលើ Android OS ចំនួន 3 ជំនាន់នៅលើស្មាតហ្វូន Flagships របស់ខ្លួន។ សម្រាប់ស្មាតហ្វូន Galaxy A51 ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុននេះ គឺទទួលបាននូវការអាប់ដេត 3 ជំនាន់ផងដែរ។ ស្មាតហ្វូននេះទទួលបាននូវ Android 10, Android 11, Android 12 និង Android 13 ផងដែរ។ ខាងក្រោមនេះគឺជាបញ្ជីរបស់ស្មាតហ្វូនដែលអាចធ្វើការអាប់ដេតបាន ៣ ជំនាន់យ៉ាងតិចទៅលើប្រព័ន្ធសុវត្ថិភាពរបស់វា។ 

 

ស្មាតហ្វូនដែលអាចបត់បាន៖  Galaxy Fold, Fold 5G, Galaxy Z Fold2, Z Fold2 5G, Galaxy Z Flip, និង Z Flip 5G, 

GALAXY S SERIES៖ Galaxy S10, S10+, Galaxy S10e, S10 5G, Galaxy S10 Lite, Galaxy S20, S20 5G, Galaxy S20+, Galaxy S20+ 5G, S20 Ultra, Galaxy S20 Ultra 5G, S20 FE, Galaxy S20 FE 5G, S21 5G, Galaxy S21+ 5G, និង S21 Ultra 5G

SAMSUNG GALAXY NOTE SERIES៖ Note10, Galaxy Note10 5G, Note10+, Galaxy Note10+ 5G, Note10 Lite , Galaxy Note20, Galaxy Note20 5G, Note20 Ultra និង Galaxy Note20 Ultra 5G។ 

SAMSUNG GALAXY A SERIES៖ A10, Galaxy A10e, A10s, Galaxy A20, A20s, Galaxy A30, A30s, Galaxy A40,  A50, A50s, Galaxy A60, A70, A70s, Galaxy A80, A90 5G, Galaxy A11, Galaxy A21, A21s, A31, Galaxy A41, A51, Galaxy A51 5G, Galaxy A71, A71 5G, Galaxy A02s, Galaxy A12, A32 5G និង A42 5G។ 

GALAXY M SERIES៖ Galaxy M10s, M20, Galaxy M30, Galaxy M30s, M40, M11, Galaxy M12, Galaxy M21, M31, Galaxy M31s, M51

GALAXY XCOVER SERIES៖ Galaxy XCover4s, XCover FieldPro, XCover Pro

GALAXY TAB SERIES៖ Tab Active Pro, Galaxy Tab Active3, Tab A 8 (2019), Galaxy Tab A with S Pen, Tab A 8.4 (2020), Tab A7, Galaxy Tab S5e, Tab S6, Tab S6 5G, Galaxy Tab S6 Lite, Tab S7 និង Galaxy Tab S7+។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន