no-alternative title

អនាគតនៃបច្ចេកវិទ្យាសាកថ្មលឿនរបស់ OPPO បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ MWC សៀងហៃឆ្នាំ 2021 នេះជាមួយបច្ចេកវិទ្យា 5G និងទម្រង់គំរូ OPPO X2021

កាលថ្ងៃទី 23 កុម្ភៈ 2021 ថ្មីៗនេះ OPPO ដែលជាក្រុមហ៊ុនផលិតឧបករណ៍វៃឆ្លាតឈានមុខគេ បានរៀបចំសន្និសីទជាមួយដៃគូ អំពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿន នៅឯព្រឹត្តិការណ៍ សមាជទូរសព្ទពិភពលោក នៅសៀងហៃ (MWCS) នៅស្តង់ពិព័រណ៍ OPPO លេខ N2-E40 រួមជាមួយនឹងការបង្កើតថ្មីនៃឧបករណ៍សាកថ្ម ការតភ្ជាប់ដោយល្បឿនលឿនបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាវៃឆ្លាតដ៏ទៃផ្សេងទៀតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បណ្តាដៃគូឈានមុខគេ ពីវិស័យនៃឧស្សាហកម្មបច្ចេកវិទ្យានានា រួមទាំងគ្រឿងអេឡិចត្រូនិច និងក្រុមហ៊ុនការផលិតបន្ទះឈីប ក៏ដូចជាអ្នកជំនាញខាងបច្ចេកវិទ្យាសាកថ្មពីមន្ទីរពិសោធន៍បច្ចេកវិទ្យាទូរគមនាគមន៍ចិន CCTL (China Telecommunication Technology Labs) បានមកជុំគ្នាដើម្បីពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាសាកថ្មលឿននេះ។

ក្នុងឱកាសនៃពិព័រណ៍នោះដែរ ក្រុមហ៊ុនក៏បង្ហាញគំរូឧទាហរណ៍ជាច្រើននៃផលិតផលសាកលឿនដែលមានលក្ខណៈពិសេសៗក្នុងស្តង់ពិព័រណ៍ OPPO រួមទាំងបច្ចេកវិទ្យាសាកថ្ម 125W ដែលអាចសាកថ្មទូរសព្ទទំហំ 4,000mAh ដល់ បានពេញ 100% ត្រឹមតែ20នាទី និងផលិតផលសាកថ្មឥតខ្សែ 65W AirVOOC ដែលសាកលឿនពេញត្រឹមតែ 30នាទី និងផលិតផលពីដៃគូជាច្រើនដែលបានទទួលអាជ្ញាប័ណ្ណពីបច្ចេកវិទ្យា OPPO ។

លោក Henry Tang នាយករងនៃវិទ្យាស្ថានស្រាវជ្រាវសកលរបស់ OPPO ត្រូវបានគេអញ្ជើញជាវាគ្មិនពន្យល់អំពីការច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មី 5G នៅក្នុងកិច្ចប្រជុំកំពូលអំពីការច្នៃប្រឌិតនិងវិនិយោគបច្ចេកវិទ្យា 5G ដែលបានរៀបចំនៅឯសមាជទូរសព្ទពិភពលោកក្នុងក្រុងសៀងហៃ (MWCS)។ ក្នុងកិច្ចប្រជុំនោះលោកបាននិយាយថា “ក្រុមហ៊ុន OPPO ជឿជាក់យ៉ាងមុតមាំថាបច្ចេកវិទ្យា 5G នឹងផ្លាស់ប្តូររបៀបដែលយើងរស់នៅ។ បច្ចេកវិទ្យានេះគឺគ្របដណ្តប់និងពង្រីកសមត្ថភាព ដែលយើងនឹងឃើញតាមកម្មវិធីថ្មីៗរីកដុះដាលនៅក្នុងវិស័យជាច្រើន ដែលនាំមកនូវបទពិសោធន៍និងបច្ចេកវិទ្យាថ្មីប្លែកដែលមិននឹកស្មានដល់ពីអ្នកប្រើប្រាស់។ យើងបានចូលរួមក្នុងការអភិវឌ្ឍស្តង់ដារបច្ចេកវិទ្យា 5G ជាសកល  ដោយបាននឹងកំពុងបន្តផលិតឧបករណ៍ផ្សេងៗទៀត ដោយការដាក់ពង្រាយបច្ចេកវិទ្យា 5G ថ្មីៗ ដូចជាទូរទស្សន៍ និងឧបករណ៍ CPE, AR ជាដើម“ ។

ទីតាំងស្តង់ពិព័រណ៌ OPPO ក៏បានបង្ហាញលក្ខណៈពិសេសនៃបច្ចេកវិទ្យាច្នៃប្រឌិតថ្មីជាច្រើនចំនួន4 ធំៗ  រួមទាំងបច្ចេកវិទ្យាសាកថ្មលឿនផងដែរ។ អនាគតនៃឧបករណ៍បច្ចេកវិទ្យាប្រើក្នុងផ្ទះ៖ OPPO ក៏បានបង្ហាញពីរបៀបថាតើឧបករណ៍បច្ចេកវិទ្យាអ៊ីនធើណេត (IoT) អាចធ្វើប្រើនិងទំនាក់ទំនងគ្នាលឿនជាងមុនក្នុងផ្ទះរបស់យើងរឹតតែប្រសើរ។ ឧបករណ៍បច្ចេកវិទ្យា 5G CPE Omni គឺជាចំណុចស្នូល ដែលមានសមត្ថភាពបង្វែរសញ្ញាបច្ចេកវិទ្យា 5G ទៅជាប្រព័ន្ធ Wi-Fi ដែលមានស្ថេរភាពនិងល្បឿនលឿនបំផុត តាមរយៈប្រព័ន្ធអង់តែនពីរដែលមានអាជ្ញាប័ណ្ណកម្មសិទ្ធិរបស់ OPPO។

ប្រព័ន្ធអង់តែន O-Reserve 5G៖ គឺជាប្រព័ន្ធអង់តែន ដែលប្រើប្រេកង់ Sub-6GHz 5G ដោយជ្រើសរើសអង់តែនចំនួន4ក្នុងចំណោមអង់តែន 8 ដោយស្វ័យប្រវត្តិក្នុងពេលតែមួយ ដើម្បីទទួលបានសញ្ញាល្អបំផុត។ ក្នុងពេលជាមួយគ្នានេះបច្ចេកវិទ្យា O-Motion 360° អាចបង្វិលអង់តែនបានយ៉ាងពេញលេញ ដោយធានាថាឧបករណ៍ CPE ត្រូវបានដាក់សម្រាប់ការទទួលសញ្ញា 5G mmWave ខ្លាំងនិងល្អបំផុត។ ក្រុមហ៊ុន OPPO, Qualcomm និង Ericsson ថ្មីៗនេះ បានបញ្ចប់ការធ្វើតេស្តប្រកបដោយជោគជ័យនៃបច្ចេកវិទ្យា 5G mmWave ជាមួយ 5G CPE Omni ដោយសម្រេចបាននូវល្បឿនតំណភ្ជាប់លឿនខ្លាំង 4.06Gbps។

ក្នុងព្រឹត្តិការណ៌សមាជទូរសព្ទពិភពលោកក្នុងក្រុងសៀងហៃ អ្នកចូលរួមអាចទស្សនានៅស្តង់ OPPO និងស្វែងយល់បន្ថែមអំពីប្រព័ន្ធអង់តែនរបស់ Omni និងបច្ចេកវិទ្យា 5G ផ្សេងៗទៀត ពិសេសក៏អាចទទួលបទពិសោធន៍បច្ចេកវិទ្យាតេស្តនិងមើល Augmented Reality (AR) និងលេងហ្គេមក្នុងទម្រង់ថ្មីក្នុងស្តង់នោះផងដែរ។

បច្ចេកវិទ្យាថ្មីប្លែកនាពេលអនាគត (Futuristic Technologies)៖ អ្នកចូលរួម MWCS អាចទស្សនា បានយ៉ាងជិតចំពោះទម្រង់គំរូទូរសព្ទជាគំនិតនៃ OPPO X 2021 (concept phone) ដែលអាចរុញពន្លាអេក្រង់បាន ទំហំអេក្រង់ពី 6.7” ពន្លាបានដល់ទំហំ 7.4”។ ក្នុងព្រឹត្តិការណ៌នោះ អ្នកចូលរួមក៏អាចឃើញពីបច្ចេកវិទ្យាសាកថ្មបានលឿននិងរហ័សជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីរបស់ OPPO (Wireless Air Charging) ដែលអាចផ្តល់ថាមពលដល់ 7.5W  ជាមួយនឹងការបង្កើតថ្មីដោយប្រើកម្លាំងម៉ាញ៉េទិក ដើម្បីដកចេញនូវភាពរអាក់រអួលខ្លះនៃបច្ចេកវិទ្យាសាកឥតខ្សែដទៃទៀត ដោយដំណើរការបានភ្លាមៗនៅពេលដែលឧបករណ៍នេះស្ថិតនៅចម្ងាយ 10សង់ទីម៉ែត្រពីគ្នា ។

ស្មាតហ្វូនស៊េរី OPPO Reno ចុងក្រោយដែលលក់ដាច់បំផុតនោះគឺ Reno 5 ក៏ត្រូវបានដាក់បង្ហាញផងដែរ រួមមាន Reno 5, Reno5 Pro + 5G (Artist Limited Edition) ។ ចំពោះ OPPO Reno5 Pro + 5G (Artist Limited Edition) រចនាយ៉ាងពិសេសដោយសហការជាមួយវិចិត្រករដ៏ល្បី Joshua Vides ដែលជាទូរសព្ទដ៏ស្រស់ស្អាតនេះ មានការរចនាពណ៌ផ្លាស់ប្តូរពន្លឺពណ៌ខាងក្រោយរបស់វាពីប្រាក់ទៅពណ៌ខៀវ ដោយប្រើកពា្ចក់អេឡិចត្រូនិចពិសេស(electrochromic glass) ។

ព័ត៌មានលម្អិតអំពីផលិតផលនិងបច្ចេកវិទ្យាថ្មីរបស់ OPPO ដែលបានដាក់តាំងនៅ MWC Shanghai លោកអ្នកអាចតាមដាន ផ្លូវការតាម link វេបសាយខាងក្រោមនេះ៖

https://events.oppo.com/en/oppo-mwc-2021/ 

នេះជាវីដេអូលម្អិតអំពីការរៀបចំនិងចូលរួមពិព័រណ៌ដោយផ្ទាល់របស់ស្តង់ OPPO 

https://events.oppo.com/content/dam/oppo/event-page-asset/mwc/en/v2/images/home/memories-2-02ecc4.mp4 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន