no-alternative title

របាយការណ៍ថ្មី៖ ក្រុមហ៊ុន Samsung ប្រហែលជាបង្ហាញនូវឈីបថ្មីរបស់ខ្លួនជាមួយនឹង AMD GPU ឆាប់ៗនេះហើយ

យោងតាមពាក្យចចាមអារ៉ាមកន្លងមកបានអោយដឹងថា ក្រុមហ៊ុន Samsung និង AMD កំពុងតែធ្វើការជាមួយគ្នាក្នុងការអភិវឌ្ឍទៅលើ GPU សម្រាប់បន្ទះឈីបថ្មី។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះ នៅមិនទាន់ប្រកាសចេញនូវបន្ទះឈីបរួមគ្នានេះជាផ្លូវការនៅឡើយទេ ស្របពេលដែលថ្ងៃនេះ ពាក្យចចាមអារ៉ាមថ្មីនេះ ក៏មានលេចចេញពីការ បន្ទះឈីបនេះថា ប្រហែលជាអាចនឹងប្រកាសចេញឆាប់ៗនេះហើយ។


រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី SamMobile នោះ ពាក្យចចាមអារ៉ាមនេះ បញ្ជាក់ថា ក្រុមហ៊ុននេះ នឹងប្រកាសបង្ហាញនូវបន្ទះឈីបថ្មីជាមួយនឹងក្រាហ្វិកកាត AMD GPU ផងដែរ។ នៅក្នុងការទម្លាយចេញពី  Ice Universe ក៏បានបញ្ចេញនូវព័ត៌មានថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏មានគម្រោងក្នុងការបង្ហាញនូវ GPU ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន AMD នៅក្នុងខែមិថុនា ឆ្នាំ 2021 ខាងមុខនេះដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវលក្ខណៈសម្បត្តិបច្ចេកទេសជាច្រើនទៀតរបស់បន្ទះឈីបថ្មីនេះ។


សូមជំរាបថា កាលពីពេលមុននេះ មានការទម្លាយថា ក្រុមហ៊ុន Samsung ប្រហែលជាបង្ហាញនូវបន្ទះឈីប Exynos ជាមួយនឹងក្រាហ្វិកកាតថ្មី  AMD GPUs នៅក្នុងត្រីមាសទី 2 ឬត្រីមាសទី 3 ឆ្នាំនេះ។ ពាក្យចចាមអារ៉ាមនេះ បានបញ្ជាក់ថា បន្ទះឈីបនេះអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Note 21 series ឬ Galaxy Z Fold 3 ឬ Galaxy S22 ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2022 នេះ។ អ្វីដែលគួរអោយកត់សម្គាល់នោះ សម្រាប់ក្រាហ្វិក Benchmark មានការបញ្ជាក់ថា បន្ទះឈីប Exynos chipset ជាមួយនឹង AMD GPU នេះអាចយកឈ្នះទៅលើបន្ទះឈីប Apple A14 Bionic បាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន