no-alternative title

ពាក្យចចាមអារ៉ាមថ្មីមួយនិយាយថា Nintendo Switch Pro ដែលទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 4K នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ

Nintendo Switch គឺជាឧបករណ៍ Gaming Console ដ៏ពេញនិយមនៅលើទីផ្សារនៃឧស្សាហ៍កម្មផលិតផលហ្គេម ហើយពេលនេះ លឺថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវ version ថ្មីរបស់ខ្លួន ដែលមានឈ្មោះហៅថា Nintendo Switch Pro ផងដែរ។ នៅពេលនេះ ប្រភពខាងក្នុងរបស់ក្រុមហ៊ុននេះ បានទម្លាយថា ម៉ូឌែលថ្មីនេះនឹងមានការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 4K ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វាមានការទម្លាយថា Nintendo Switch Pro នេះនឹងប្រកាសជាផ្លូវការនៅចុងឆ្នាំនេះ។ យ៉ាងណាមិញ ក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទនៃការសម្ភោធន៍ជាផ្លូវការនៅឡើយទេ ឬវត្តមានរបស់ឧបករណ៍ Switch Pro នេះទេ។ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា Nintendo Switch Pro នេះក៏មានការបែកធ្លាយនៅលើអនឡាញនៅចំពេលដែលមានការប្រកាសបង្ហាញនូវវត្តមានរបស់ Sony PlayStation 5 និង Microsoft Xbox Series X ផងដែរ។ មកដល់ពេលនេះ គឺមានរយៈពេល 4 ឆ្នាំហើយចាប់តាំងពីក្រុមហ៊ុន Nintendo បង្ហាញនូវឧបករណ៍ Switch ហើយមនុស្សជាច្រើនក៏រីករាយមែនទែននៅពេលដែលក្រុមហ៊ុននេះបង្ហាញនូវ version ថ្មីរបស់ឧបករណ៍នេះនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

កាលពី 2 ខែមុននេះ លោក Doug Bower ដែលជាអ្នកដឹកនាំទៅលើ Nintendo នៅក្នុងសហរដ្ឋអាមេរិក ក៏បាននិយាយដែរថា Switch Lite មានទីផ្សារល្អមែនទែននៅទីនេះ ហើយក្រុមហ៊ុនក៏ប្រហែលជាមិនទាន់ធ្វើការនៅលើឧបករណ៍ថ្មីរបស់ខ្លួននៅឡើយទេ។ លោក Nate Drake បាននិយាយថា គាត់ជឿជាក់ថា សម្រាប់ Switch Pro នឹងបង្ហាញខ្លួននៅឆ្នាំនេះ។ សូមជំរាបថា ឧបករណ៍ Nintendo Switch Pro នេះ ត្រូវគេរំពឹងថានឹងមានការ upgrade Tool ទៅលើកម្រិតភាពច្បាស់របស់វាដែលមានឈ្មោះហៅថា DLSS ហើយវាមានការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 4K ថែមទៀតផង។ ឧបករណ៍ងហ្គេមនេះ ក៏មានការពង្រឹងទៅលើ Portal Mode ហើយវាក៏នឹងមានការ upgrades ជាច្រើនថែមទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន