no-alternative title

Samsung Galaxy M62 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី 2021 នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 03-03-2021 ខាងមុខនេះហើយ

ហាងលក់ផ្លូវការរបស់ក្រុមហ៊ុន Samsung នៅលើ Lazada ប្រទេសហ្វីលីពីន និងគណនី Facebook របស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសម៉ាឡេស៊ីបញ្ជាក់ថា ស្មាតហ្វូន Galaxy M62 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ៣ ខែមីនានេះ។ ផ្ទាំងរូបភាពថ្មីបញ្ជាក់ថា ស្មាតហ្វូននេះ មានអេក្រង់ Infinity-O punch-hole ថាមពលថ្មទំហំ 7,000mAh និងប្រព័ន្ធកាមេរ៉ា 4 គ្រាប់នៅខាងក្រោយថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានការបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy M62 នេះ នឹងបង្ហាញខ្លួននៅលើទីផ្សារជាច្រើន ក្នុងនោះ មានដូចជាប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ជាដើម ហើយវាគឺជាប្រភេទ Rebrand របស់ស្មាតហ្វូនGalaxy F62 ដែលទើបតែប្រកាសជាផ្លូវការថ្មីៗនេះ នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន Galaxy F62 នេះ គឺមានច្រើនពណ៌ដូចជា Laser Black, Laser Blue និង Laser Green នៅក្នុងប្រទេសឥណ្ឌា។

ផ្ទាំងរូបភាពរបស់ស្មាតហ្វូន M62 នេះ មានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Galaxy F62។ ស្មាតហ្វូន Samsung Galaxy F62 មានអេក្រង់ទំហំ 6.7-inch Full HD+ និងទ្រទ្រង់នូវកម្រិត AMOLED+ ថែមទៀតផង។ អេក្រង់នេះ ក៏ទ្រទ្រង់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសាកថ្មលឿន 25W fast charging ជាមួយនឹងថាមពលថ្មទំហំ 7,000mAh។

ស្មាតហ្វូន Galaxy F62 ប្រើប្រាស់នូវបន្ទះឈីប Exynos 9825 ជាមួយនឹងរ៉េមទំហំ 6GB និង 8GB។ ស្មាតហ្វូននេះ មានម៉េមូរីទំហំ 128GB និង microSD card slot ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32-megapixel និងមានកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ ដែលកាមេរ៉ាគោលគឺមានទំហំ 64-megapixel, 12-megapixel ultrawide lens, 5-megapixel macro lens និង 2-megapixel depth assist lens ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវស្បែក One UI 3.1 និងប្រព័ន្ធប្រតិបត្តិការ Android 11 OS ។

 

សម្រាប់ការចេញលក់នៅក្នុងប្រទេសឥណ្ឌានេះ គឺស្មាតហ្វូន Galaxy F62 មាន 2 versions ដូចជា 6GB+128GB មានតម្លៃ Rs 23,999 (~$331) និង និង 8GB+ 128GB គឺមានតម្លៃ  Rs 25,999 (~$359) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន