no-alternative title

ក្រុមហ៊ុន Huawei បានប្រកាសចេញនូវគម្រោងគេហដ្ឋានឆ្លាតវៃ (Smart Home) របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC Shanghai 2021

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវគម្រោងផ្ទះឆ្លាតវៃ (Smart Home) របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress Shanghai 2021។ គម្រោងថ្មីនេះ គឺស្របទៅតាមគំនិតនៃការឌីស្សាញរបស់ក្រុមហ៊ុននេះក្នុងការបង្កើតនូវផ្ទះឆ្លាតវៃនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍ MWC Shanghai 2021 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានបង្ហាញនូវផ្ទៃដីសរុបចំនួន 550 ម៉ែត្រការ៉េ ដែលក្នុងនោះ គឺមានការរៀបចំនូវបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់សិក្សា បន្ទប់ហាត់ប្រាណ បន្ទប់កម្សាន្ត និងហ្គារ៉ាស់ថែមទៀត។ នៅក្នុងរៀបចំនេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា wireless technologies ដែលបង្កើតចេញពីផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។ 

នៅទីនោះមានតាំងនូវស្មាតហ្វូន កុំព្យូទ័រ ថេប្លេត ស្មាតហ្វូន Speakers ឆ្លាតវៃ និង Vision TV ផងដែរ។ គម្រោងផ្ទះឆ្លាតវៃនេះគឺមានផលិតផលជាច្រើនដែលស្ថិតនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នេះ។ ក្រុមហ៊ុននេះ បានប ញ្ជាក់ថា គោលដៅនៃគម្រោងនេះគឺការផ្តល់នូវភាពងាយស្រួល ភាពឆ្លាតវៃ និងបទពិសោធន៍ដ៏អស្ចារ្យនៃគេហដ្ឋានឆ្លាតវៃ  Smart Home ទៅកាន់អតិថិជន។ 

បន្ថែមពីនេះទៀតនោះ គម្រោងផ្ទះឆ្លាតវៃ (Smart Home) គឺជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្រ្ត  Seamless AI Life Strategy ដែលមានការពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា  HiLink, HarmonyOS និង HiCar ។ គេហដ្ឋានឆ្លាតវៃនេះគឺអាចជាយុគសម័យនៃ  Internet of Things ផងដែរ។ ក្រុមហ៊ុន Huawei ក៏បានប្រកាសចេញនូវផ្ទះឆា្លតវៃនេះតាមរយៈការបង្ហាញនូវបន្ទប់ទទួលភ្ញៀវដែលមានមុខងារ  smart assistant និង  Back Home mode ថែមទៀត។ សម្រាប់ Mode នេះអាចបើកដំនើរការទៅលើប្រព័ន្ធខ្យល់ និងម៉ាស៊ីនបន្សុទ្ធខ្យល់ថែមទៀត ហើយវាអាចបើកភ្លើង និងបិទវាំងននថែមទៀតផង។ សម្រាប់ផ្ទះបាយនេះ ក៏អាចធ្វើការភ្ជាប់ទំនាក់ទំនង Wireless និងទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន