no-alternative title

Apple ឡើងកូដខ្លាំងនៅទីផ្សារប្រទេសជប៉ុនក្នុងឆ្នាំ 2020 ដោយក្តោបបានទីផ្សារលក់សរុបដល់ទៅ 47.3%

ស្ថាប័ន International Data Corporation ហៅកាត់ថា IDC ទើបតែបានបញ្ចេញរបាយការណ៍លក់ស្មាតហ្វូនសម្រាប់ទីផ្សារប្រទេសជប៉ុន នៅត្រីមាសទី 4 ក្នុងឆ្នាំ 2020 ក៏ដូចជារបាយការណ៍លក់ពេញមួយឆ្នាំ 2020 ផងដែរ។ ក្នុងរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Apple គឺម៉ាកយីហោស្មាតហ្វូនដ៏មានប្រជាប្រិយភាពបំផុតនៅទីផ្សារប្រទេសជប៉ុន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅទីក្រុង Cupertino របស់អាមេរិក រួមជាមួយម៉ាកយីហោស្មាតហ្វូនក្នុងស្រុកចំនួន 4 រួមនិងក្រុមហ៊ុន Samsung បានដណ្តើមទីផ្សារលក់ភាគច្រើននៅក្នុងប្រទេសមួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងរបាយការណ៍របស់ IDC បានអោយដឹងថា ទីផ្សារនាំចេញទូរស័ព្ទស្មាតហ្វូននៅក្នុងទីផ្សារប្រទេសជប៉ុនក្នុងត្រីមាសទី 4 ឆ្នាំ 2020 គឺមានចំនួន 11.432  លានគ្រឿងកើនឡើង 10.6% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយមូលហេតុដែលធ្វើអោយទីផ្សារចេញលក់ក្នុងត្រីមាសចុងក្រោយនាឆ្នាំកន្លងទៅមានការកើនឡើង គឺដោយសារតែការចេញលក់ទូរស័ព្ទ iPhone 12 Series ដែលបំពាក់នូវប្រព័ន្ធសេវា 5G។ 

ការនាំចេញទូរស័ព្ទ iPhone Series របស់ក្រុមហ៊ុន Apple បានកើនឡើងសរុបដល់ 13,8% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំដែលសរុបជាតួលេខមានចំនួន 6.015 លានគ្រឿង និងបានក្តោបក្តាប់ចំណែកទីផ្សារដល់ទៅ 52.6% ក្នុងត្រីមាសកន្លងទៅក្នុងឆ្នាំ 2020។ ចំនែកក្រុមហ៊ុនដែលឈរនៅលេខរៀងបន្ទាប់ពី Apple គឺក្រុមហ៊ុន Sharp ដែលបាននាំចេញស្មាតហ្វូនរបស់ខ្លួនចំនួន 1.414 លានគ្រឿងមានចំនែកទីផ្សារ 12.4%។ ក្រុមហ៊ុន Kyocera ឈរនៅលេខរៀងទីបីដោយបាននាំចេញស្មាតហ្វូនរបស់ខ្លួនចំនួន 801,000 គ្រឿងមានចំនែកទីផ្សារ 7.0% រីឯ Samsung  វិញឈរនៅលេខរៀងទីបួនដោយមានចំនែកទីផ្សារ 6.8%  ជាមួយការនាំចេញស្មាតហ្វូនបានចំនួន 871,000 គ្រឿង និងចុងក្រោយគឺក្រុមហ៊ុន SONY ដែលទទួលបានចំនែកទីផ្សារសរុប 6.4% ក្នុងត្រីមាសទី 4 ឆ្នាំ 2020 ដោយបាននាំចេញស្មាតហ្វូនចំនួន 732,000 គ្រឿង។

IDC បានបញ្ជាក់ថា ក្នុងរយះពេលពេញមួយឆ្នាំ 2020 ក្រុមហ៊ុន Apple មានទីផ្សារល្អខ្លាំងក្នុងប្រទេសជប៉ុន និងក្លាយជាម៉ាកយីហោទូរស័ព្ទធំជាងគេក្នុងប្រទេសអាស៊ីមួយនេះ។ ក្រុមហ៊ុន Apple បានក្តោបក្តាប់ទីផ្សារស្មាតហ្វូនរបស់ប្រទេសជប៉ុនជិតពាក់កណ្តាលជាមួយនឹងចំនែកទីផ្សារសរុបឡើងដល់ 46.5% សរុបតួលេខនៃការនាំចេញគឺមានចំនួន 15.637 លានគ្រឿងកើនឡើង 8% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុនរបស់ប្រទេសជប៉ុនដូចជា Sharp, Fujitsu និង Kyocera មានចំនែកទីផ្សារសរុបគឺ 13.3%, 8.3% និង 7.5% ចំនែក Samsung វិញមានចំនែកទីផ្សារសរុប 8.1%  ជាមួយការនាំចេញបានចំនួន 2.711 លានគ្រឿង។ បើសរុបចំនួនជាតួលេខនៃការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុនជប៉ុនទាំងបីខាងលើនេះវិញ គឺមានចំនួន 4.474 លានគ្រឿង, 2.794 លានគ្រឿង និង 2.5 លានគ្រឿង។ ក្នុងរបាយការណ៍របស់ IDC ដដែលក៏បានចែកចំនាត់ថ្នាក់ទីផ្សាររបស់ក្រុមហ៊ុនស្មាតហ្វូនឈានមុខគេក្នុងទីផ្សារប្រទេសជប៉ុនក្នុងឆ្នាំ 2020 ផងដែរដោយក្នុងគឺ Apple (47.3%), Sharp (12.7%), Fujitsu (8.5%), Samsung (8.2%), និងKyocera (7.2%)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន