no-alternative title

ដោយសារតែកង្វះបន្ទះឈីបបានធ្វើអោយការផ្គត់ផ្គង់ឧបករណ៍ PlayStation 5 មានការខ្វះខាតរហូតដល់ឆមាសទី 2 ឆ្នាំ 2021 នេះ

បើទោះបីជាបង្ហាញខ្លួននៅក្នុងឆ្នាំមុនក៏ដោយនោះ ឧបករណ៍ Sony PlayStation 5 គឺនៅតែប្រឈមមុខទៅនឹងកង្វះខាតទៅលើការផ្គត់ផ្គង់។ ចាប់តាំងពីការបង្ហាញវត្តមានរបស់ឧបករណ៍នេះ ឧបករណ៍ Console ថ្មីនេះគឺពិតជាមានតម្រូវការខ្លាំងមែនទែននៅជុំវិញពិភពលោក ប៉ុន្តែតម្រូវការនេះ នឹងមានការខ្វះខាតដោយសារតែខ្វះទៅលើបន្ទះឈីបទូទាំងពិភពលោក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ FinancialTimes នោះ ក្រុមហ៊ុន Sony បានខិតខំប្រឹងប្រែងតស៊ូយ៉ាងខ្លាំងនៅក្នុងការផ្គត់ផ្គង់ទៅលើឧបករណ៍ PlayStation 5 Consoles នេះ។ កាលពីពេលមុននេះ ក្រុមហ៊ុននេះ បានអះអាងថា កង្វះខាតទៅលើបន្ទះឈីបនេះ គឺដោយសារតែបញ្ហានៅក្នុងការផលិតដោយសារតែមេរោគរាតត្បាតនេះ។ យ៉ាងណាមិញ លោក Jim Ryan ដែលអាចនាយកប្រតិបត្តិ និងអគ្គនាយករបស់ក្រុមហ៊ុន Sony Interactive Entertainment ពេលនេះ បានអះអាងថា ការផ្គត់ផ្គង់ទៅលើឧបករណ៍ PlayStation 5 នឹងចាប់ផ្តើមនៅក្នុងឆមាសទី 2 ឆ្នាំនេះ។ ក្រុមហ៊ុន Sony បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សានូវសន្ទុះនៃតម្រូវការទៅលើឧបករណ៍ Gaming Console នេះ។ 

លោក Ryan បានបន្ថែមថា តម្រូវការទៅលើឧបករណ៍ PS5 នេះគឺខ្ពស់ជាងអ្វីដែលបានរំពឹងទុក។ ប៉ុន្តែ នាយកប្រតិបត្តិនេះ ជឿជាក់ថា ការផ្គត់ផ្គង់នេះ នឹងមានស្ថានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ 2021 នេះ។  ស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Sony ដែរនោះ ក្រុមហ៊ុន Microsoft គឺប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងការផ្គត់ផ្គង់ទៅលើតម្រូវការរបស់ Consoles នេះ។ លោក Phil Spencer ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុមហ៊ុននេះបានជម្រុញក្រុមហ៊ុន AMD ក្នុងការផ្គត់ផ្គង់បន្ទះឈីបបន្ថែមផងដែរ។ បញ្ហាទៅលើខ្សែសង្វាក់ផ្គត់ផ្គង់នេះ គឺនឹងបន្តដល់ខែមេសា ឆ្នាំ 2021 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន