no-alternative title

តម្លៃអេក្រង់បត់បានដែលប្រើលើ Huawei Mate X2 តម្លៃ 880 ដុល្លានេះ គឺមិនថ្លៃដល់ Motherboard ដែលប្រើលើស្មាតហ្វូនេះនោះទេ

បន្ទាប់ពីការប្រកាសចេញជាផ្លូវការរួចមក នៅថ្ងៃនេះ ក្រុមហ៊ុន Huawei ទើបតែបញ្ចេញនូវទិន្ននន័យទៅលើការជួសជុលទៅលើ Mate X2 ដែលជាស្មាតហ្វូនដែលមានអេក្រងង់អាចបត់បានរបស់ខ្លួន ដែលមានតម្លៃក្រោម $3,000 ហើយ ។ ស្មាតហ្វូនដែលមានក្រង់អាចបត់បានថ្មីនេះ ត្រូវបានគេនិយាយថា គឺមិនមែនមានតម្លៃថោកនៅក្នុងការជួសជុលនោះទេ ប៉ុន្តែការដូរទៅលើអេក្រង់ ឬទៅលើ Motherboard របស់ស្មាតហ្វូននេះ គឺមានតម្លៃថ្លៃជាងគេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ អេក្រង់ដែលអាចបត់បានរបស់ស្មាតហ្វូន Mate X2 នេះ គឺមិនមែនជាសមាសភាគដែលមានតម្លៃថ្លៃបំផុតរបស់ស្មាតហ្វូននេះទេ។ នៅក្នុងប្រទេសចិន អេក្រង់នេះ គឺមានតម្លៃត្រឹមតែ $880 ប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងការផ្លាស់ប្តូរទៅលើ Motherboard គឺមានតម្លៃប្រហែលជា $1250 ឬ $1115 ដែលផ្អែកនៅលើទំហំមេម៉ូរី 512GB ឬ 256GB ។ សម្រាប់ទឹកប្រាក់នេះ អ្នកអាចទិញស្មាតហ្វូន Xiaomi Mi 11 បានចំនួន 2 ដើមឯណោះ ដែលស្មាតហ្វូននេះ គឺមិនមានអេក្រង់ដែលអាចបត់បានទេ ប៉ុន្តែស្មាតហ្វូននេះគឺមានបន្ទះឈីបចុងក្រោយបំផុត Snapdragon 888 SoC។ 

បើនិយាយអំពីសមាសភាគជាច្រើនទៀតនោះ គឺមានផ្នែកកាមេរ៉ា ដែលត្រូវបានគេមើលឃើញថា គឺមានតម្លៃបំផុតនៅក្នុងការផ្លាស់ប្តូរ។ សម្រាប់ម៉ឌុលកាមេរ៉ាទំហំ 50-megapixel sensor គឺមួយគ្រាប់ មានតម្លៃ $185 ។ ការដូរអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានតម្លៃត្រឹមតែ $125 ប៉ុណ្ណោះ ស្របពេលដែលការដូរថ្មរបស់ស្មាតហ្វូនដែលមានតម្លៃជិត 3 ពាន់ដុល្លានេះគឺមានតម្លៃត្រឹមតែ $30 ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន