no-alternative title

Lenovo ប្រកាសចេញម៉ូនីទ័រអេក្រង់កោងទំហំ 39.7 អ៊ីញទ្រទ្រង់នូវបច្ចេកវិទ្យា Intel AMT ជាមួយតម្លៃខ្ទង់ $1,699

ថ្មីៗនេះក្រុមហ៊ុន Lenovo បានប្រកាសចេញម៉ូនីទ័រអេក្រង់កោងស៊េរីថ្មីរបស់ខ្លួនម៉ូដែល ThinkVision P40W ដែលមានអេក្រង់ទំហំ 39.7 អ៊ីញ។ ជាមួយអេក្រង់កោងរបស់ម៉ូនីទ័រស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុន Lenovo បញ្ជាក់ថា មានសមត្ថភាពទ្រទ្រង់កម្រិតរីសូលូហ្ស៊ិនរូបភាព-វីដេអូខ្ពស់ដល់ 5120 x 2160px ខ្នាតបង្ហាញ Wide Ultra-HD (WUHD) នៅលើខ្នាត aspect ratio 21:9 ជាមួយកម្រិត refresh rate 70Hz  និងបច្ចេកវិទ្យាលាយពណ៌កម្រិត 98% DCI-P3 Color Gamut។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះអេក្រង់របស់ ThinkVision P40W ភ្ជាប់នូវកម្រិតពន្លឺ 300nits និងកម្រិត Contrast IPS 1000:1 ហើយវាក៏មានមុខងារ Blue Light Reduction ដើម្បីជួយកាត់បន្ថយកម្រិតពន្លឺពណ៌ខៀវខ្លាំងចេញពីអេក្រង់ ដើម្បីជួយការពារមិនអោយប៉ះពាល់ភ្នែកឡើយ។ ចំនុចពិសេសនៅលើម៉ូនីទ័រអេក្រង់កោងស៊េរីថ្មីរបស់ Lenovo មួយនេះគឺមានដំឡើងនូវរន្ធភ្ជាប់ខ្សែបណ្តាញ RJ45 Port ដែលអាចផ្លាស់ប្តូរខ្លួនវាទៅជា Network Hub ទ្រទ្រង់នូវមុខងារ Wake-On-LAN, PXE, និង MAC pass-through ថែមទៀតផង។ 

ក្រុមហ៊ុន Lenovo គឺជាក្រុមហ៊ុនដំបូងគេដែលផលិតចេញនូវម៉ូនីទ័រប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Intel គឺ AMT (Active Management Technology) ភ្ជាប់ជាមួយមុខងារ vPro ដែលប្រើនៅលើឧបករណ៍ ThinkPads ដើម្បីផ្តល់នូវសមត្ថភាពគ្រប់គ្រងបន្ថែមកាន់តែសម្បូរបែបនៅលើម៉ូនីទ័រអេក្រង់កោងស៊េរីថ្មីនេះ។ ជាមួយគ្នានេះដែរ ThinkVision P40W មានភ្ជាប់ដំឡើងមកជាមួយរន្ធសម្រាប់សាកថ្មទៅអោយកុំព្យូទ័រយួរដៃប្រភេទ Thunderbolt 4 ទ្រទ្រង់កំលាំងសាកភ្លើងចេញដល់ 100W។ ThinkVision P40W មានរន្ធដោតសម្រាប់តភ្ជាប់ចំនួន 12 រន្ធ ដោយក្នុងនោះរួមបញ្ចូលទាំងរន្ធ Thunderbolt 4 ចំនួនពីរ និង USB-Type-C ចំនួនមួយផងដែរ។

Lenovo ក៏បានភ្ជាប់នូវមុខងារ eKVM Switch  នៅលើម៉ូនីទ័រស៊េរីថ្មីនេះផងដែរ ដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងគ្រប់គ្រងឧបករណ៍ពីរចេញពីអេក្រង់តែមួយ ហើយជាមួយរន្ធ Thunderbolt 4 គឺអ្នកប្រើប្រាស់អាចធ្វើការបញ្ចូលរូបភាព ឬវីដេអូទៅកាន់អេក្រង់ម៉ូនីទ័រកម្រិត 5K ផងដែរ។ ទោះជាយ៉ាងណា ដោយសារតែ Lenovo ThinkVision P40W គឺជាម៉ូនីទ័រអេក្រង់កោងស្ថិតក្នុងលំដាប់ Premium Monitor ដូច្នេះ តម្លៃរបស់វាក៏រាងថ្លៃគួរសមដែរ ដោយ Lenovo បានប្រកាសចេញលក់ម៉ូនីទ័រអេក្រង់ស៊េរីថ្មីនេះនៅទីផ្សារសហរដ្ឋអាមេរិកក្នុងតម្លៃខ្ទង់ $1,699 ហើយក្រុមហ៊ុននឹងចេញលក់ម៉ូនីទ័រអេក្រង់កោងនេះផ្លូវការណ៍នៅខែមិថុនា ឆ្នាំ 2021៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន