no-alternative title

ក្រុមហ៊ុន vivo ពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអ៊ឺរ៉ុបតាមរយៈការចូលជាផ្លូវការនៅក្នុងទីផ្សាររ៉ូម៉ានី និងឆេក

vivo ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូននាំមុខគេរបស់ពិភពលោក បានធ្វើការពង្រីកនូវវត្តមានរបស់ខ្លួនទៅកាន់ទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក។ ព្រឹត្តិការណ៍អនឡាញជាច្រើនបានធ្វើឡើងនៅក្នុងទីផ្សារទាំងពីរនេះដើម្បីបង្ហាញការចូលទីផ្សាររបស់ប្រទេសទាំងពីរនេះជាផ្លូវការ។ ពេលនេះ ក្រុមហ៊ុន vivo ក៏មានការិយាល័យនៅក្នុងប្រទេសរ៉ូម៉ានី និងប្រទេសឆេកដែលមានក្រុមអ្នកជំនាញឧស្សាហកម្មនៅទីនោះផងដែរ។ នៅក្នុងព្រឹត្តិការណ៍អនឡាញទាំងនេះ ក្រុមហ៊ុននេះ ក៏យកឱកាសនេះ ក្នុងការពិភាក្សាអំពីដៃគូសំខាន់ៗ និងការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនម៉ូឌែលនៅទីនោះផងដែរ។  ក្រុមហ៊ុន vivo មានគម្រោងក្នុងការបង្កើនវត្តមានរបស់ខ្លួនទ្វេរដងទៅកាន់ទីផ្សារច្រើនជាង 12 នៅក្នុងអ៊ឺរ៉ុបនៅក្នុងឆ្នាំ 2021 នេះ​។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Denny Deng អនុប្រធានក្រុមហ៊ុន vivo និងជានាយកប្រតិបត្តិផ្នែកអាជីវកម្មនៅអ៊ឺរ៉ុប (European Business) និយាយថា “យើងពិតជារីករាយណាស់ក្នុងការស្វាគមន៍នៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក! នៅក្នុងការប្រកាសបង្ហាញវត្តមានជាផ្លូវការនេះ រួមជាមួយនឹងការនាំយកនូវស្មាតហ្វូនជាច្រើនរបស់យើងសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក។ យើងសូមស្វាគមន៍វត្តមានរបស់យើងនៅទីនេះ ហើយវាគឺជាពេលវេលាដែលមានការប្រកួតប្រជែងខ្លាំងមែនទែនសម្រាប់មនុស្ស និងអាជីវកម្មជាច្រើនរបស់ពិភពលោក។ យ៉ាងណាមិញ គម្រោងផែនការជាច្រើនរបស់យើង និងការប្តេជ្ញាចិត្តរបស់យើងនឹងធ្វើការពង្រីកអាជីវកម្មរបស់យើងនៅក្នុងអ៊ឺរ៉ុបគឺមិនមានការប្រែប្រួលនោះទេ។ វាគឺស្របទៅតាមចក្ខុវិស័យរបស់យើងនៅក្នុងការធ្វើរឿងដែលត្រឹមត្រូវ ហើយធ្វើអោយត្រូវ។”

 

គាត់បន្ថែមថា “យើងបានចាប់ផ្តើមនូវការធ្វើដំណើររបស់យើងនៅក្នុងខែតុលាកាលពីឆ្នាំមុននេះ ហើយយើងទទួលបាននូវការឆ្លើយតប និងមតិយោបល់យ៉ាងល្អពីដៃគូសហការ និងអ្នកប្រើប្រាស់ជាច្រើនទៀត។ ចាប់តាំងពីការបោះជំហានដំបូងរបស់យើងទៅកាន់ទីផ្សារអន្តរជាតិនោះនៅក្នុងឆ្នាំ 2014 យើងបាននាំយកនូវបិទពិសោធន៍ថ្មីៗដ៏អស្ចារ្យទៅកាន់អតិថិជនជាច្រើនរបស់យើង។ ម៉ាកយីហោរបស់យើងគឺស្រឡាញ់ចូលចិត្តដោយមនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោក យើងប្រាកដថា យើងនឹងចាប់ផ្តើមបង្កើតនូវមិត្តភក្តិជាច្រើននៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក។” បន្ទាប់ពីការទទួលបាននូវជោគជ័យនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបចំនួន 6 នៅក្នុងឆ្នាំ 2020នេះ ក្រុមហ៊ុនvivo នឹងពង្រីកវត្តមានទ្វេរដងនៅក្នុងអ៊ឺរ៉ុប ហើយក្រុមហ៊ុននេះនឹងពង្រីកវត្តមានទៅកាន់ទីផ្សារអ៊ឺរ៉ុបចំនួន 12 នៅក្នុងឆ្នាំ 2021  នេះ។ បន្ថែមពីទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេកនោះ ក្រុមហ៊ុន vivo ក៏មានគម្រោងក្នុងការពង្រីកទៅកាន់ទីផ្សារប្រទេសស៊ែបី និងអូទ្រីសផងដែរនៅឆ្នាំនេះ។

ការមើលជាលើកដំបូងនៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក

លោក Deng និយាយថា “នៅក្នុងការធ្វើដំណើរឆ្ពោះទៅមុខនេះ យើងពិតជារីករាយណាស់ក្នុងការចែករំលែកនូវភាពរីករាយនៅក្នុងកីឡាបាល់ទាត់នេះទៅកាន់មិត្តភក្តិជាច្រើនរបស់យើងនៅជុំវិញពិភពលោកដែលនេះគឺជាហេតុផលដែលយើងធ្វើការសហការជាមួយនឹង UEFA រួមជាមួយនឹងព្រឹត្តិការណ៍ UEFA EURO 2024 Championships ។ សម្រាប់ UEFA ហើយយើងនឹងចែករំលែកនូវបទពិសោធន៍យ៉ាងអស្ចារ្យជាច្រើនរបស់យើងសម្រាប់គម្រោងជាច្រើនរបស់យើង។ តួនាទីរបស់យើងគឺជា UEFA EURO 2020 Global Smartphone។” ចាប់ពីឆ្នាំនេះទៅ អ្នកប្រើប្រាស់ជាច្រើននឹងមើលឃើញនូវស្មាតហ្វូន vivo ថ្មីជាច្រើនរបស់ខ្លួនចាប់ផ្តើមពីការសហការជាមួយនឹងក្រុមហ៊ុន ZEISS ក្នុងការនាំយកនូវប្រព័ន្ធរូបភាពដ៏អស្ចារ្យនៅលើស្មាតហ្វូនប្រណិតរបស់ខ្លួននោះ។ វានឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចបង្កើតនូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យ និងការថតកាន់តែច្បាស់លម្អិតកាន់តែល្អប្រសើរជាងមុនផងដែរ។

 

ក្រុមហ៊ុន vivo គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលឈានមុខគេរបស់ពិភពលោកដែលមានអាជីវកម្មស្នូលរបស់ខ្លួនដែលផ្តោតទៅលើឧបករណ៍ឆ្លាតវៃជាច្រើន និងសេវាកម្មឆ្លាតវៃជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន  vivo មានការប្តេជ្ញាចិត្តនៅក្នុងការភ្ជាប់ទំនាក់ទំនងអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោកតាមរយៈការឌីស្សាញស្មាតហ្វូនដ៏អស្ចារ្យដែលប្រកបដោយភាពច្នៃប្រឌិតជាច្រើន និងសេវាកម្មជាច្រើនទៀតនៅក្នុងវិធីដ៏ឆ្លាតវៃថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏អនុវត្តន៍នូវយុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួនជាមួយនឹងចក្ខុវិស័យច្បាស់លាស់ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនសហគ្រាសដែលនាំមុខគេលំដាប់ពិភពលោកនោះ។

ខណៈពេលដែលទីស្នាក់ការកណ្តាលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះស្ថិតនៅក្នុងប្រទេសចិននោះ ក្រុមហ៊ុននេះ មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍចំនួន 9 នៅក្នុងទីក្រុងជាច្រើន Shenzhen, Dongguan, Nanjing, Beijing, Hangzhou, Shanghai, Taipei, Tokyo និង San Diego នោះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo គឺផ្តោតទៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជាច្រើនដែលក្នុងនោះគឺមានបច្ចេកវិទ្យា 5G បច្ចេកវិទ្យា AI ការឌីស្សាញទៅលើឧស្សាហកម្មជាច្រើន ការថតរូបភាព និងបច្ចេកវិទ្យាជាច្រើនទៀតផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo នេះមានទីតាំងក្នុងការផលិតចំនួន 5 ដែលអាចធ្វើការផលិតស្មាតហ្វូនបានជិត 200 លានគ្រឿងក្នុងមួយឆ្នាំផងដែរ។ ក្រុមហ៊ុន vivo បានពង្រីកនូវការលក់របស់ខ្លួនទៅកាន់ប្រទេសជាង 40 ហើយមានអ្នកប្រើប្រាស់ច្រើនជាង 380 លាននាក់នៅជុំវិញពិភពលោកថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន