no-alternative title

អីយ៉ា…iMac ស៊េរីឆ្នាំ 2021 អាចមានរហូតដល់ទៅ 5 ពណ៌បន្ថែមទៀត…អីចឹងស្រឡាញ់ពណ៌មួយណាប្រាប់មក!

ថ្មីៗនេះមានរបាយការណ៍ជាច្រើនដែលបាននឹងកំពុងតែនិយាយពីផលិតផលស៊េរីថ្មីជាច្រើនរបស់ក្រុមហ៊ុន Apple ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្នុងចំនោមផលិតផលថ្មីទាំងនោះក៏មានម៉ាស៊ីន iMac ស៊េរីឆ្នាំ 2021 ផងដែរ ដែលគ្រប់គ្នាបានរំពឹងថា ម៉ាស៊ីន iMac ជំនាន់ថ្មីនឹងបង្ហាញខ្លួនមកជាមួយនឹងការបំពាក់នូវឈីប ARM-Apple Silicon ផ្ទាល់ខ្លួន ដែលមិនមែនជាឈីបរបស់ក្រុមហ៊ុន Intel ទៀតទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងតាមរបាយការណ៍ព្យាករណ៍របស់លោក Jon Prosser ដែលជាអ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញមួយរូបកាលពីពេលថ្មីនេះ បានបង្ហើបថា ម៉ាស៊ីន Apple iMac ស៊េរីឆ្នាំ 2021 ដែលនឹងមកដល់នៅពេលខាងមុខ នឹងមានរហូតដល់ទៅ 5 ពណ៌ឯណោះ ដែលក្នុងនោះរួមមានពណ៌ទឹកប្រាក់ ប្រផេះ បៃតង ផ្ទៃមេឃ និងផ្កាឈូក។ ដែលពណ៌ទាំងនេះគឺដូចគ្នានឹងពណ៌ដែល Apple បានប្រើនៅលើ iPad Air ជំនាន់ទី 4 ដែលចេញកាលពីឆ្នាំ 2020 ដែរ។ បន្ថែមពីនេះលោក Jon Prosser មានជំនឿជាក់ទៀតថា ជាមួយនឹងជម្រើសពណ៌ជាច្រើនសម្រាប់ iMac 2021 ដែលចេញនាពេលខាងមុខ ក្រុមហ៊ុន Apple គ្រោងនឹងនាំយកជម្រើសពណ៌ដើមជាច្រើនទៀតដែលមាននៅលើ iMac បច្ចុប្បន្នមកវិញផងដែរក្នុងនោះមានដូច Lime, Strawberry, Blueberry, Grape, និង Tangerine ជាដើម។

សម្រាប់ប្រភពព័ត៌មានមួយចំនួនទៀតដែលបានចុះផ្សាយនាពេលកន្លងមកបាននិយាយថា iMac 2021 Series នឹងមានការកែប្រែរចនាបថថ្មីដែលនឹងមានគែមអេក្រង់តូចស្តើងជាងមុន រួមទាំងការបំពាក់នូវឈីបជំនាន់ចុងក្រោយ Apple ផ្ទាល់ ដែលជាការ Upgrade ថ្មីបន្ថែមពីលើបន្ទះឈីប Apple M1។ ទោះជាយ៉ាងណា បើតាមប្រភពព័ត៌មានចុងក្រោយមួយផ្សេងទៀតបាននិយាយថា ម៉ាស៊ីន Apple iMac 2021 អាចនឹងត្រូវចេញលក់ផ្លូវការណ៍នៅជិតដំណាច់ឆ្នាំ 2022 ប៉ុន្តែ Apple នឹងបង្ហាញចេញផ្លូវការណ៍នៅចុងឆ្នាំ 2021 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន