no-alternative title

iPhone 11 Series, Galaxy A51, Redmi Note 9 Pro និងម៉ូដែលមួយចំនួនទៀតមានទីផ្សារនាំចេញល្អបំផុតក្នុងឆ្នាំ 2020

ក្នុងឆ្នាំ 2020 បើទោះបីជាពិភពលោកជូបប្រឈមនឹងការរីករាលដាល់នូវជំងឺដ៏កាចសាហាវ (COVED-19) ដែលធ្វើអោយប៉ះពាល់ដល់អាជីវកម្មជាច្រើនក្នុងនោះក៏មានអាជីវកម្មទូរស័ព្ទចល័តផងក្តី ដែលធ្វើអោយការចរាចរលក់ទូរស័ព្ទស្មាតហ្វូននៅទូទាំងពិភពលោកមានធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ 2019។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណា បើតាមរបាយការណ៍ស្រាវជ្រាវមួយដែលធ្វើឡើងដោយស្ថាប័ន Omdia របស់ចក្រភពអង់គ្លេស បានបង្ហាញពីទូរស័ព្ទស្មាតហ្វន 10 ម៉ូដែល ដែលមានទីផ្សារនាំចេញល្អបំផុតនៅកំឡុងឆ្នាំ 2020។ ក្នុងរបាយការណ៍របស់ Omdia បានសំណៅទៅលើទូរស័ព្ទចំនួន 10 ម៉ូដែលរបស់ក្រុមហ៊ុនល្បីៗចំនួនបីគឺ Apple, Samsung និង Xiaomi។

នៅលើតារាងចំណាត់ថ្នាក់របស់ Omdia បានបង្ហាញថា ទូរស័ព្ទ  iPhone 11 បានឈរនៅកំពូលតារាងនៃការនាំចេញបានច្រើនជាងគេក្នុងឆ្នាំ 2020 មានចំនួនដល់ទៅ 64.8 លានគ្រឿង ហើយមួយគ្រឿងមានតម្លៃជាមធ្យមខ្ទង់ $754។ សម្រាស់ទូរស័ព្ទ Apple ដែលឈរនៅលេខរៀងទី2, 3, 7 និងទី 10 គឺ iPhone SE (2020) នាំចេញបានចំនួន 24.2 លានគ្រឿង, iPhone 12 បានចំនួន 23.3 លានគ្រឿង, iPhone 12 Pro Max បានចំនួន 16.8 លានគ្រឿង និង iPhone 12 mini បានចំនួន 14.8 លានគ្រឿង។

សម្រាប់កតា្តតម្លៃជាមធ្យមរបស់ទូរស័ព្ទ iPhone ទាំងបួនស៊េរីគឺ $451, $896, $1,232, និង $796។ ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា iPhone 12 mini មានតួរលេខនាំចេញបានច្រើនជាង iPhone 12 Pro តែមិនបានបង្ហាញតួរលេខនៃការនាំចេញរបស់ iPhone 12 Pro នោះទេ។ ងាកមកស្មាតហ្វូនរបស់ Samsung វិញគឺមានចំនួន 4 ស៊េរីដែលនាំចេញបានច្រើនជាងគេក្នុងនោះរួមមាន Galaxy A51 ឈរនៅលេខរៀងទី 4 បន្ទាប់ពី iPhone 12 ជាមួយចំនួននៃការនាំចេញបាន 23.2 លានគ្រឿង ដោយមួយគ្រឿង មានតម្លៃជាមធ្យមខ្ទង់ $269។ 

បន្ទាប់មកគឺ Galaxy A21s មានចំនួននាំចេញបាន 19.4 លានគ្រឿង ($192/Unit), Galaxy A01 នាំចេញបានចំនួន 16.9 លានគ្រឿង ($115/Unit) និង Galaxy A11 ឈរនៅលេខរៀងទី 8 បន្ទាប់ពី iPhone 12 Pro Max ដោយនាំចេញបានចំនួន 15.3 លានគ្រឿង ($158/Unit)។ ចុងក្រោយគឺ Redmi 9 Pro របស់ Xiaomi ដែលស្ថិតនៅលេខរៀងទី 9 ជាមួយនឹងចំនួននៃការនាំចេញបាន 15 លានគ្រឿង ដោយតម្លៃជាមធ្យមរបស់ស្មាតហ្វូនមួយនេះគឺខ្ទង់ $161 ក្នុងមួយគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន