no-alternative title

realme GT 5G នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតក្នុងចំណោមស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 888

ស្មាតហ្វូន realme GT 5G ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី 4 ខែមីនាខាងមុខនេះហើយ។ នៅមុនការប្រកាសចេញនូវស្មាតហ្វូននេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ ថ្ងៃនេះ ក្រុមហ៊ុន realme បានទម្លាយថា ស្មាតហ្វូននេះ នឹងមានតម្លៃក្រោម 2,999 Yuan (~$465) នៅក្នុងទីផ្សាររបស់ចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme GT 5G នេះ នឹងមានលក្ខណៈសម្បត្តិ និងមុខងារជាច្រើនដ៏អស្ចារ្យ។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានអេក្រង់ AMOLED ដែលមានការទ្រទ្រង់ទៅលើកម្រិតអេក្រង់ 120Hz ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 mobile platform និងអមមកជាមួយនឹងរ៉េម LPDDR5 RAM និងម៉េមូរី UFS 3.1 storage។ ថ្មីៗនេះ ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើ AnTuTu benchmarks ដែលមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ  256GB ។ 

លោក  Xu Qi ដែលជា CMO របស់ក្រុមហ៊ុន realme បានអះអាងថា ស្មាតហ្វូន realme GT 5G នឹងមិនមានទំហំ 6GB+128 GB នោះទេ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 8GB និង 12GB តែប៉ុណ្ណោះ។ សម្រាប់ទំហំពិតប្រាកដរបស់ថាមពលថ្មរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ។ នៅក្នុងវិញ្ញាបនបត្រ 3C កន្លងមក គឺបានទម្លាយថា ស្មាតហ្វូននេះ គឺមានបច្ចេកវិទ្យាសាកថ្មលឿនកម្រិត 65W fast charging។ 

ស្មាតហ្វូននេះ គឺមានកាមេរ៉ា 13-megapixel ultrawide lens និង 13-megapixel telephoto។ នៅលើស្មាតហ្វូននេះ គឺមានរន្ធដោតកាសស្តាប់ 3.5mm audio jack និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ ស្មាតហ្វូន realme GT 5G នេះ នឹងមានប្រភេទស្បែក និងប្រភេទកញ្ចក់នៅផ្នែកខាងក្រោយ។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសចិនដែលមានបន្ទះឈីប Snapdragon 888 mobile platform ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន