no-alternative title

គេរំពឹថា ការបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូន vivo X60 series គឺឆាប់ៗនេះហើយ បន្ទាប់ពីទទួលបាននូវវិញ្ញាបនបត្រជាច្រើន

នៅក្នុងខែធ្នូឆ្នាំ 2020 នេះ ក្រុមហ៊ុន vivo បានបង្ហាញនូវស្មាតហ្វូន Flagship របស់ខ្លួនដែលមានឈ្មោះហៅថា vivo X60 series នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ គឺទទួលបាននូវការចាប់អារម្មណ៍ជាច្រើនដោយសារតែស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Exynos 1080 ថ្មីរបស់ក្រុមហ៊ុន Samsung ។ សម្រាប់អ្នកដែលមិនទាន់ដឹងនោះ ស្មាតហ្វូន vivo X60 series នេះគឺមាន៣ ម៉ូឌែលនោះគឺ vivo X60, X60 Pro និង X60 Pro+។ ស្មាតហ្វូននេះគឺមានរូបរាងស្តើង និងទម្ងន់ស្រាល ហើយនេះគឺជាស្មាតហ្វូន 5G ដែលស្តើងបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូន vivo X60 series ប្រហែលជាបង្ហាញខ្លួននៅលើទីផ្សារសកលឆាប់ៗនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ស្មាតហ្វូន vivo X60 series នេះទទួលបាននូវវិញ្ញាបនបត្រជាច្រើននៅក្នុងប្រទេសជាច្រើនដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌា។ ស្មាតហ្វូន vivo X60 ថ្មីៗនេះក៏បង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុន  Telekon នៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងម៉ូឌែល V2045 ។  ស្មាតហ្វូននេះក៏ប្រទះឃើញនៅលើ BIS ឬ Bureau of Indian Standards ផងដែរ។ ក្រៅពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌានោះ ស្មាតហ្វូន Vivo ដែលមានលេខម៉ូឌែល V2046 ក៏ទទួលបាននូវវិញ្ញាបនបត្រជាច្រើនចេញពី Eurasian Economic Commission ឬ EEC ផងដែរ។ 

ស្មាតហ្វូន vivo X60 series នេះក៏ប្រកាសបង្ហាញខ្លួនជាផ្លូវការផងដែរ។ ស្មាតហ្វូននេះមានរូបរាងប្រណិត ទម្ងន់ស្រាល និងស្តើងក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  Exynos 1080 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung។ ស្មាតហ្វូន  Pro+ នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 SoC។ ស្មាតហ្វូននេះ មានអេក្រង់កម្រិត 120Hz refresh rate ម៉ូឌុលកាមេរ៉ាខ្លាំងក្លា បច្ចេកវិទ្យាសាកថ្មលឿន បច្ចេកវិទ្យា 5G និងជាច្រើនទៀត។

 នៅមិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូន vivo X60 នោះទេ។ យើងអាចរំពឹងថា សម្រាប់ម៉ូឌែល 8GB+128GB គឺមានតម្លៃប្រហែលជា $535 ខណៈពេលដែល 8GB+256GB គឺមានតម្លៃ  $581។ សម្រាប់ម៉ូឌែល Pro ដែលមានរ៉េមទំហំ 12GB RAM និង 256GB គឺមានតម្លៃ $688 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន