no-alternative title

Huawei FreeBuds 4i នឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា Active Noise Cancellation ដែលអាចប្រើប្រាស់បានរយៈពេល 10 ម៉ោង

នៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2021 នេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវកាសស្តាប់ឥតខ្សែ Huawei FreeBuds 4i ដែលមានបច្ចេកវិទ្យា Active Noise Cancellation (ANC) ដែលផ្តល់នូវសំឡេងដ៏អស្ចារ្យ និងល្អបំផុតក្នុងការប្រើប្រាស់។ កាសស្តាប់នេះ មានការឌីស្សាញយ៉ាងប្រណិត និងគុណភាពកម្រិតខ្ពស់ក្នុងការប្រើប្រាស់។ កាសស្តាប់ Huawei FreeBuds 4i នេះ គឺមានការទ្រទ្រង់នូវបច្ចេកវិទ្យាសំឡេងឆ្លាតវៃដែលប្រើប្រាស់នូវ ANC ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់ Huawei FreeBuds 4i នេះគឺមានការឌីស្សាញទម្រង់ 3D bionic ដែលងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងត្រចៀក ហើយវាក៏អាចធ្វើការគ្រប់គ្រងតាមរយៈស្មាតហ្វូន ឬ Touch Sensor បានថែមទៀត។ សម្រាប់មុខងារជាច្រើនទៀតនៅលើកាសស្តាប់នេះគឺមានកម្មវិធី AI នៅលើស្បែក EMUI 11។ នៅលើកាសស្តាប់នេះ អ្នកអាចធ្វើការចុចអោយដំណើរការ ចុចស្កុប ឬផ្លាស់ប្តូរតន្រ្តីបានយ៉ាងងាយស្រួល។ 

កាសស្តាប់នេះ គឺមានថាមពលថ្ម 55mAh នៅលើកាសម្ខាង និងថាមពល 215mAh នៅលើប្រអប់ Charging Box។ សម្រាប់មុខងារជាច្រើនទៀត នៅលើកាសស្តាប់  FreeBuds 4i នេះគឺមានមុខងារ Smart Audio និងបច្ចេកវិទ្យា Bluetooth 5.2។ កាសស្តាប់ Huawei FreeBuds 4i នេះ គឺមាន 3 ពណ៌ក្នុងការជ្រើសរើសនោះ គឺពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម។ កាសស្តាប់នេះ គឺមានតម្លៃ 499 yuan ($75)។ កាសស្តាប់ FreeBuds 4i នឹងដាក់លក់នៅថ្ងៃទី 8 ខែមីនានេះ នៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន