no-alternative title

ក្រុមហ៊ុន TSMC បានចំណាយប្រាក់ដល់ 18 ពាន់លានដុល្លារអាមេរិក នៅក្នុងការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍកាលពីឆ្នាំ 2020 កន្លងទៅ

TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់នេះ ពិតជាធ្វើបានយ៉ាងល្អមែនទែននៅលើទីផ្សារ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន TSMC នេះគឺខ្ពស់មែនទែនកាលពីឆ្នាំមុននេះ ដែលមានចំនួន 45 ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ការចំណាយរបស់ក្រុមហ៊ុននេះទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ ការផលិត ការស្រាវជ្រាវ និងការអភិវឌ្ឍក៏មានការកើនឡើងខ្លាំងផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍មួយចេញពី TSMC មានការបង្ហាញថា ការចំណាយនៅក្នុងឆ្នាំ 2020 នេះ គឺមានចំនួន  NT$507.24 ពាន់លាន ($18.174 ពាន់លានដុល្លារអាមេរិក) ដែលមានការកើនឡើងទៅលើការចំណាយច្រើនជាងឆ្នាំ 2019 ចំនួន 10.2% ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី 4 ឆ្នាំ 2019 ដែលចេញផ្សាយនៅថ្ងៃទី 16 ខែមករាឆ្នាំមុននេះ ការគ្រប់គ្រងរបស់ក្រុមហ៊ុន TSMC អោយដឹងថា ការចំណាយរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ 2020 នេះគឺចន្លោះពី 15 ទៅ 16 ពាន់លានដុល្លារអាមេរិក ដែលមានការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី 2 ឆ្នាំមុននេះជាមួយនឹងការកើនឡើងទៅដល់ 16 ទៅ 17 ពាន់លានដុល្លារអាមេរិក ហើយការចំណាយចុងក្រោយគឺលើសពី 18.174 ពាន់លានដុល្លារអាមេរិក។

មួយរយៈនេះ TSMC ក៏ធ្វើការពង្រីកទៅលើការផលិតនៃដំណើរការបច្ចេកវិទ្យា 5nm របស់ខ្លួនតាមរយៈការតម្លើងនូវឧបករណ៍សម្រាប់រោងចក្រផលិតបន្ទះឈីប 3nm និងការអភិវឌ្ឍទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍសម្រាប់ដំណើរការកម្រិតខ្ពស់ថែមទៀត។ ការចំណាយនៅក្នុងឆ្នាំនេះគឺប្រហែលជាច្រើនជាង 25 ទៅ 28 ពាន់លានដុល្លារអាមេរិក។

របាយការណ៍ជាច្រើនចេញពីតៃវ៉ាន់ បានបន្តអះអាងថា ក្រុមហ៊ុន Intel ក៏បានចុះកិច្ចសន្យាក្នុងការផ្គត់ផ្គង់ជាមួយនឹងក្រុមហ៊ុន  TSMC កាលពីឆ្នាំមុននេះ ហើយនឹងធ្វើការផលិតនូវបន្ទះឈីបជាច្រើនសម្រាប់ CPUs ដោយប្រើប្រាស់នូវបច្ចេកវិទ្យា 3nm នៅក្នុងឆមាសទី 2 ឆ្នាំ 2022 នេះ។ តាមការបញ្ជាក់របស់របាយការណ៍នេះ ក្រុមហ៊ុន Intel នឹងក្លាយជាអតិថិជនធំបំផុតទី ២ របស់ក្រុមហ៊ុន TSMC ទៅលើបន្ទះឈីប 3nm នេះ។ ក្រុមហ៊ុន Intel ក៏ចរចារជាមួយនឹងក្រុមហ៊ុន TSMC និង Samsung ក្នុងការពិភាក្សាអំពីលទ្ធភាពក្នុងការលក់បន្ទះឈីបកម្រិតខ្ពស់ទៅកាន់ក្រុមហ៊ុនទាំងពីរនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន