no-alternative title

ក្រុមហ៊ុន TSMC តែងតាំងនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូបសម្រាប់ដំណើរការផលិតការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 2nm

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន TSMC គឺបានធ្វើការផលិតទៅលើបន្ទះឈីប 5nm ហើយដំណើរការ 3nm គឺស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។ ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា ក៏នឹងបន្តក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 2nm របស់ខ្លួនថែមទៀតផង។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុននេះក៏ធ្វើការតែងតាំងនូវបុគ្គលិកជាន់ខ្ពស់ចំនួន 4 នាក់របស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការតែងតាំងនេះ គឺដាក់អោយគ្រប់គ្រងទៅលើដំណើរការនៃការផលិតទៅលើបច្ចេកវិទ្យា 2nm ដែលស្ថិតនៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនោះ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ ក៏បានតែងតាំងនូវនាយកគ្រប់គ្រងថ្មី 2 នាក់អោយក្លាយជាអគ្គនាយករងជាន់ខ្ពស់ផងដែរ។ នៅក្នុងពេលនេះ នាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូបក៏ឡើងតំណែងផងដែរ។ នៅពេលនេះ នាយកប្រតិបត្តិ 2 នាក់ត្រូវបានតែងតាំងតំណែងថ្មីផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ នាយកប្រតិបត្តិម្នាក់នឹងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍទៅលើដំណើរការបច្ចេកវិទ្យា 2nm នេះតែម្តង។ 

លោក Geoffrey Yeap បានក្លាយជាអគ្គនាយកជាន់ខ្ពស់ក្នុងការគ្រប់គ្រងទៅលើការស្រាវជ្រាវ និងអភិវឌ្ឍទៅលើដំណើរការ 2nm នេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន TSMC បានទាមទារនូវតម្រូវការខ្ពស់មែនទែនសម្រាប់បុគ្គលិកផ្នែកគ្រប់គ្រងរបស់ខ្លួន។ អគ្គនាយករងថ្មី 2 នាក់នេះ គឺមានសញ្ញាបត្រដល់ទៅបណ្ឌិតថែមទៀត។ សូមជំរាបថា ទើបតែប៉ុន្មានខែប៉ុណ្ណោះ ក្រុមហ៊ុននេះ ក៏ជ្រើសតាំងក្រុមការងារក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 2nm ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន